យុគសម័យ - ស្ថាប័ន នាយកដ្ឋាននិងអង្គការនយោបាយសង្គមនៃខេត្ត Khanh Hoa បានប្រើប្រាស់មូលនិធិប្រឆាំងនឹងជំងឺរាតត្បាតក្នុងខេត្តនិងបានអំពាវនាវឱ្យសាច់ញាតិនិងមិត្តភក្តិចូលរួមជួយគាំទ្រជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅក្នុងខេត្តនេះ។
![]() |
![]() |
![]() |
សមាគមមិត្តភាពវៀតណាម - រុស្ស៊ីបានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa ដើម្បីប្រគល់អំណោយដល់ពលរដ្ឋរុស្ស៊ីដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅខេត្ត Khanh Hoa។ (រូបថត៖VNA) |
រួមដំណើរជាមួយសមាគមមិត្តភាពវៀតណាម - រុស្ស៊ីនៃខេត្ត Khanh Hoa បានចុះទៅដល់កន្លែងដែលមានជនជាតិរុស្ស៊ីរស់នៅ ក្នុងទីក្រុង Nha Trangដើម្បីប្រគល់អំណោយ យើងបានជួបអ្នកគ្រូម្នាក់បង្រៀនភាសររុស្ស៊ី លោកស្រី Kontrabayeva Gulzhan ។ លោកស្រីបាននិយាយថាចាប់តាំងពីការផ្ទុះឡើងនូវការរីករាលដាលនៃជំងឺកូវីដ ១៩ នៅខេត្ត Khanh Hoa ក៏ជាពេលដែលលោកស្រីត្រូវនៅផ្ទះ ដើម្បីបង្ការនិងទប់ស្កាត់នឹងការរីករាលដាល ដោយគ្មានប្រាក់ចំណូល ដូច្នេះវាពិបាកក្នុងការទិញគ្រឿងបរិភោក ឧបភោកនិងសំភារៈចាំបាច់។ កាលពីមុនលោកស្រី Kontrabayeva Gulzhan បានជួលអាផាតមេនដែលមានតំលៃចំ ៤ លានដុងក្នុងមួយខែ ស្ថិតនៅតំបន់ភាគខាងជើងនៃទីក្រុង។ ប៉ុន្តែ អស់រយៈពេលជាច្រើនខែជាប់ៗគ្នាដែលលោកស្រីមិនមានលុយបង់ថ្លៃផ្ទះថ្លៃទឹកនិងអគ្គីសនី។ ដោយសារការគាំទ្រពីសមាគមមិត្តភាពវៀតណាម - រុស្ស៊ីនៃខេត្ត Khanh Hoa លោកស្រីបានម្ចាស់ផ្ទះកាត់បន្ថយថ្លៃជួលមកត្រឹម ២,៥ លានដុង/ខែ។
![]() |
សមាគមមិត្តភាពវៀតណាម - រុស្ស៊ីបានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាព Khanh Hoa ដើម្បីប្រគល់អំណោយដល់ពលរដ្ឋរុស្ស៊ីដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅខាញ់ហូ។ (រូបថត៖ VNA) |
“សាច់ញ្ញាតិរបស់ខ្ញុំនៅប្រទេសរុស្ស៊ីក៏ជួបការលំបាកដែរ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដូច្នេះពួកគេមិនអាចជួយអ្វីបានច្រើនទេ ខណៈពេលដែលខ្ញុំរស់នៅខេត្ត Khanh Hoa ។ ដោយមានជំនួយពីប្រជាជននៅខេត្តនេះក្នុងអំឡុងពេលនេះ ខ្ញុំនិងមិត្តភក្តិខ្ញុំជាច្រើននាក់ដឹងគុណយ៉ាងខ្លាំងណាស់” នេះបើតាមសម្តីរបស់លោកស្រី Kontrabayeva Gulzhan ។
![]() |
លោក Duong Nam Khanh នាយករងទទួលបន្ទុកមន្ទីរកិច្ចការបរទេសខេត្ត Khanh Hoa (ខាងស្តាំ) ប្រគល់អំណោយដល់គ្រួសាររុស្ស៊ីគឺលោកស្រីឡារីសានិងលោកស្រី Larisa និងលោក Denis ដែលកូនស្រីរបស់ពួកគេមានអាយុ ១១ ឆ្នាំនិងពិការជើង។ (រូបថត៖VNA) |
ប្តីប្រពន្ធរបស់លោកស្រី Larisa និងលោក Denis Dugina (រុស្ស៊ី) មានស្ថានភាពពិសេសជាង។ ពួកគេមានកូនស្រីម្នាក់អាយុ ១១ ឆ្នាំពិការជើង ហើយបានរស់នៅទីក្រុង Nha Trang អស់រយៈពេលច្រើនឆ្នាំមកហើយ។ លោកស្រី Larisa បាននិយាយថា គ្រួសាររបស់លោកស្រីត្រូវបានប្រជាជននៅទីនេះយកចិត្តទុកដាក់យ៉ាងខ្លាំងនិងបានទទួលការជួយឧបត្ថម្ភតាំងពីនំប៉័ងរហូតដល់អង្ករ។ “យើងបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាមកំពុងធ្វើការដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវទុកចោលនៅពីខាងក្រោយឡើយ។ ខ្ញុំពិតជាអរគុណប្រជាជនវៀតណាមចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរដែលពួកគេមានចំពោះយើង។”
![]() |
សមាគមមិត្តភាពវៀតណាម - រុស្ស៊ីបានសហការជាមួយសម្ព័ន្ធសមាគមមិត្តភាពខេត្ត Khanh Hoa ដើម្បីប្រគល់អំណោយនិងសម្ភារៈចាំបាច់ដល់ពលរដ្ឋរុស្ស៊ី ដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅខេត្ត Khanh Hoa។ (រូបថត៖ VNA) |
លោកស្រី Nguyen Thi Thu Thanh ប្រធានសមាគមមិត្តភាពវៀតណាម - រុស្ស៊ីប្រចាំនៅខេត្ត Khanh Hoa បានឲ្យដឹងថា គណៈប្រតិភូបានអញ្ជើញចុះទៅសួរសុខទុក្ខឃុំនិងសង្កាត់ជាច្រើនដង ដើម្បីប្រគល់អំណោយនិងគាំទ្រជនបរទេសដែលរស់នៅក្នុងតំបន់កំពុងប្រឈមមុខនឹងការលំបាក ដោយសារជំងឺរាតត្បាតនេះ។
យោងតាមលោក Le Trung Hung ប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa បានអោយដឹងថា ចាប់ពីខែមិថុនា ឆ្នាំ ២០២១ ដល់បច្ចុប្បន្ន សម្ព័ន្ធអង្គការមិត្តភាពខេត្ត Khanh Hoa បានសម្របសម្រួលជាមួយអង្គភាព អង្គការនិងបុគ្គលជាច្រើន ដើម្បីកៀរគរនិងរៃអង្គាសថវិកាបានរាប់ពាន់អំណោយ (រួមមានគ្រឿងបរិភោក ឧបភោកនិងវត្ថុចាំបាច់) ហើយបានប្រគល់អំណោយចំនួន ៥ លើកដល់ពលរដ្ឋបរទេសនៅទីក្រុង Nha Trang ...
![]() |
មិត្តអន្តរជាតិរីករាយ នៅពេលទទួលអំណោយគាំទ្រពីប្រជាជនខេត្ត Khanh Hoa ។ (រូបថត៖ VNA) |
បានគេឲ្យដឹងថា ខេត្ត Khanh Hoa មានជនបរទេសជាង ៣.០០០ នាក់រស់នៅ សិក្សានិងធ្វើការក្នុងវិជ្ជាជីវៈផ្សេងៗគ្នា។ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ពលរដ្ឋរុស្ស៊ីជាច្រើនត្រូវបង្ខំចិត្តនៅផ្ទះ ដូច្នេះជីវិតពិតជាលំបាកណាស់។ ខេត្ត Khanh Hoa មានសកម្មភាពគាំទ្រជាច្រើន។ មន្ទីរកិច្ចការបរទេសខេត្តបានបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ជនបរទេសម្នាក់ៗ ដើម្បីធានាសុខភាពនិងសុវត្ថិភាព យកសំណាកសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ -១៩ នៅក្នុងសហគមន៍...រៀចំការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនប្រជាជននិងជនបរទេសក្នុងខេត្ត ដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅ។ រហូតមកដល់បច្ចុប្បន្ននេះមានជនបរទេសជាង ២៥០ នាក់រស់នៅខេត្ត Khanh Hoa បានចាក់វ៉ាក់សាំងដូសដំបូងហើយ នឹងបន្តចាក់វ៉ាក់សាំងចំនួនប្រជាជននៅសល់ នាពេលអនាគត៕
thoidai.com.vn
មតិពីមិត្តអ្នកអាន