Trending now

កាសែត Daily Mail៖ ទីផ្សារមូលបត្រវៀតណាមនឹងបន្តរីកចម្រើនក្នុងឆ្នាំ ២០២២

10:52 | 17/11/2021 យោងតាមវិឡូសំលេងវៀតណាម

កាសែត Daily Mail (ចក្រភពអង់គ្លេស) កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានចុះផ្សាយអត្ថបទវិភាគដោយចាត់ទុកថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចប្រកបដោយជោគជ័យរបស់ពិភពលោក។

សាកលវិទ្យាល័យល្អបំផុតចំនួនប្រាំក្នុងប្រទេសវៀតណាមនេះ បើយោងតាម U.S.News & World Reports ២០២២ សាកលវិទ្យាល័យល្អបំផុតចំនួនប្រាំក្នុងប្រទេសវៀតណាមនេះ បើយោងតាម U.S.News & World Reports ២០២២
Da Nang ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិវឌ្ឍន៍ផ្លូវហោះហើរអាស៊ីឆ្នាំ ២០២២ Da Nang ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិវឌ្ឍន៍ផ្លូវហោះហើរអាស៊ីឆ្នាំ ២០២២
រូបឧទាហរណ៏។
រូបឧទាហរណ៏។

តាមនោះ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ វៀតណាមបានទទួលស្គាល់វិស័យឯកជន បង្កើតទីផ្សារមូលបត្រ ហើយទទួលបានផលប្រយោជន៍ពីប្រភពវិនិយោគរបស់ក្រុមហ៊ុនពហុជាតិធំៗ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំពី ៧ ទៅ ៨% ។ បច្ចុប្បន្ន ក្រុមអ្នកគ្រប់គ្រងមូលនិធិ និងវិនិយោគិនចក្រភពអង់គ្លេសមួយចំនួនបានចាត់ទុកថា វៀតណាមជាគោលដៅវិនិយោគគួរឲ្យចាប់អារម្មណ៍។

យោងតាមអត្ថបទសរសេរបានឲ្យដឹងថា ទោះបីជារងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូចជាខឿន សេដ្ឋកិច្ចផ្សេងទៀតនៅលើពិភពលោកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញតាមទិសដៅដ៏ត្រឹមត្រូវ ខណៈពេលដែលវិធានការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានដកវិញ។ តាមការព្យាករណ៍បានឲ្យដឹងថា អត្រាកំណើននៅឆ្នាំនេះ ទទួលបានត្រឹមតែ ១,៥% ប៉ុណ្ណោះ ប៉ុន្តែ អត្រាកំណើនខ្ពស់មុនពេលផ្ទុះជំងឺរាតត្បាតនឹងវិលត្រឡប់ទៅរកសភាពដើមវិញនៅឆ្នាំ ២០២២។

ទីផ្សារមូលបត្រវៀតណាមក៏ស្ថិតក្នុងចំណោមទីផ្សារដែលបានប្រតិបត្តិយ៉ាងល្អប្រសើរបំផុតនៅអាស៊ី កើនជាង ៣០% នៅឆ្នាំនេះ។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ទីផ្សារវៀតណាមទំនងនឹងរីកចម្រើនថែមទៀតនាឆ្នាំ ២០២២ ខាងមុខខណៈពេលដែលសហគ្រាសនៅវៀតណាមបានស្ដារប្រាក់ចំណេញឡើងវិញផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក