យុគសម័យ - ទស្សនាវដ្ដីអាមេរិក - US News & World Reports បានប្រកាសជាផ្លូវការនូវបញ្ជីចំណាត់ថ្នាក់សកលវិទ្យាល័យល្អបំផុតពិភពលោកឆ្នាំ ២០២២( Best Global Universities)។
![]() |
![]() |
![]() |
ចំណាត់ថ្នាក់នៃសកលវិទ្យាល័យវៀតណាម។ |
ចំពោះប្រទេសវៀតណាម ក្រៅពីសាកលវិទ្យាល័យចំនួន ៤ ដែលបានមានឈ្មោះក្នុងបញ្ជីឈ្មោះអំពីចំណាត់ថ្នាក់នេះក្នុងឆ្នាំ ២០២០ សាកលវិទ្យាល័យ Duy Tan បានជាប់ក្នុងបញ្ជីនៅឆ្នាំនេះ ដែលនាំឱ្យចំនួនសាកលវិទ្យាល័យសរុបនៅក្នុងចំណាត់ថ្នាក់ឆ្នាំ ២០២២ ឡើងដល់សាកលវិទ្យាល័យចំនួន ៥ ។
មានសកលវិទ្យាល័យចំនួន ១៧៥០ នៅទូទាំងពិភពលោកដែលជាប់ចំណាត់ថ្នាក់ក្នុងឆ្នាំនេះដោយ U.S.News & World Reports។ បើប្រៀបធៀបនឹងឆ្នាំមុន សាកលវិទ្យាល័យវៀតណាមមានការកើនឡើងគួរឲ្យកត់សម្គាល់។
រួមជាមួយនឹងសាកលវិទ្យាល័យទាំង ៤ នេះ សាកលវិទ្យាល័យ Duy Tan មានវត្តមាននៅក្នុងបញ្ជីចំណាត់ថ្នាក់ជាលើកដំបូង ក្នុងឆ្នាំ ២០២២ និងមានទីតាំងខ្ពស់ជាប់ចំណាត់ថ្នាក់លេខ ៥៧៧ នៅលើពិភពលោក។
បញ្ជីចំណាត់ថ្នាក់របស់សាកលវិទ្យាល័យវៀតណាម ដូចខាងក្រោម៖
១.សាកលវិទ្យាល័យ Ton Duc Thang៖ ជាប់ចំណាត់ថ្នាក់លេខ ៣៨៧
២.សាកលវិទ្យាល័យ Duy Tan៖ ជាប់ចំណាត់ថ្នាក់លេខ ៥៧៧
៣.សាកលវិទ្យាល័យជាតិ Ha Noi៖ ជាប់ចំណាត់ថ្នាក់លេខ ៩៣៨
៤.សាកលវិទ្យាល័យជាតិនៃទីក្រុង Ho Chi Minh ជាប់ចំណាត់ថ្នាក់លេខ ១១៨៧
៥.សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi ជាប់ចំណាត់ថ្នាក់លេ ១.៤៤៩។
នៅក្នុងបញ្ជីចំណាត់ថ្នាក់ តាមមុខវិជ្ជា US News & World Reports ក៏បានកត់ត្រាសាកលវិទ្យាល័យវៀតណាមជាច្រើនផងដែរ។
ក្នុងនោះ ក្នុងវិស័យបច្ចេកទេសនិងបច្ចេកវិទ្យា-វិស្វកម្ម មានសាកលវិទ្យាល័យវៀតណាមចំនួន ៤ រួមមាន៖
១.សាកលវិទ្យាល័យ Ton Duc Thang៖ ជាប់ចំាត់ថ្នាក់លេខ ១៣៧
២. សាកលវិទ្យាល័យ Duy Tan ៖ ជាប់ចំណាត់ថ្នាក់លេខ ៣៥៥
៣.សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi ជាប់ចំណាត់ថ្នាក់លេខ ៦៥០
៤.សាកលវិទ្យាល័យជាតិនៃទីក្រុង Ho Chi Minh ជាប់ចំណាត់ថ្នាក់លេខ ៧២២
ក្នុងវិស័យវិទ្យាសាស្ត្រសម្ភារៈ Materials Science មានសាកលវិទ្យាល័យវៀតណាមចំនួន ៤ រួមមាន៖
១.សាកលវិទ្យាល័យ Ton Duc Thang ជាប់ចំណាត់លេខ ៤៧៨
២. សាកលវិទ្យាល័យ Duy Tan ជាប់ចំណាត់ថ្នាក់លេខ ៥៧៩
៣.សាកលវិទ្យាល័យជាតិនៃទីក្រុង Ho Chi Minh ជាប់ចំណាត់ថ្នាក់លេខ ៦៧៩ HCM:
៤.សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិ Ha Noi ជាប់ចំណាត់ថ្នាក់លេខ ៧០១./។
Tuoi tre
មតិពីមិត្តអ្នកអាន