Trending now

បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An និង My Son បើកទ្វារទទួលភ្ញៀវ

16:13 | 18/11/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា តំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួនពីរនៅខេត្ត Quang Nam ទីក្រុងបុរាណ Hoi An និងតំបន់បេតិកភណ្ឌ My Son ឃុំ Duy Phu (ស្រុក Duy Xuyen) បានបើកជាផ្លូវការ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិ តាមកាលវិភាគបង្ហាញផ្លូវចំនួនបីដំណាក់កាលនៃការទទួលភ្ញៀវទេសចរ។

ធ្វើឲ្យប្រសើរឡើងនូវតម្លៃទីក្រុងបុរាណហូយអាន (Hoi An) ធ្វើឲ្យប្រសើរឡើងនូវតម្លៃទីក្រុងបុរាណហូយអាន (Hoi An)
ភ្ញៀវទេសចរមកពីលោកខាងលិចរីករាយនឹងចាប់ចិត្ត នៅពេលជិះក្របីនិងធ្វើជាកសិករនៅទីក្រុង Hoi An ភ្ញៀវទេសចរមកពីលោកខាងលិចរីករាយនឹងចាប់ចិត្ត នៅពេលជិះក្របីនិងធ្វើជាកសិករនៅទីក្រុង Hoi An
បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An និង My Son បើកទ្វារទទួលភ្ញៀវ

បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An និងMy Son បើកទ្វារទទួលភ្ញៀវ

ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បើកទ្វារទទួលភ្ញៀវនៅរមណីយដ្ឋានបេតិក ភណ្ឌវប្បធម៌ពិភពលោក My Son និងតំបន់ទេសចរណ៍នានាដូចជា ទីក្រុងបុរាណ Hoi An ភូមិបន្លែ Tra Que ភូមិសិប្បកម្មស្មូនរូប Thanh Ha ព្រៃដូង Bay Mau និង Cu Lao Cham។ .

ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ នៅតែបន្តទទួលភ្ញៀវ ហើយដំណាក់កាលទី ៣ ចាប់ផ្តើមពីខែមករា ឆ្នាំ ២០២២ ជាមួយនឹងការពង្រីកវិសាលភាពទេសចរណ៍ សកម្មភាពទស្សនាកម្សាន្ត ទេសចរណ៍ និងរមណីយដ្ឋាននានា ត្រូវបានលើកទឹកចិត្តក្នុងទម្រង់ទួរទេសចរណ៍ជាកញ្ចប់ ដោយតភ្ជាប់ជាមួយដំណើរការបង្ការនិងគ្រប់គ្រងការរីករាលដាលប្រកប ដោយសុវត្ថិភាព។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An លោក Nguyen Van Son បានឲ្យដឹងថា ដើម្បីបើកដំណើរការឡើងវិញស្វាគមន៍ភ្ញៀវទេសចរទីក្រុង Hoi An នឹងបញ្ចុះតម្លៃសំបុត្រចូលទស្សនាទីក្រុងចំណាស់ និងភូមិសិប្បកម្មប្រពៃណីចំនួន ៥០%។ សកម្មភាពផ្លូវថ្មើរជើង ផ្លូវពេលយប់ ទស្សនាទីប្រជុំជនចំណាស់ ភូមិសិប្បកម្ម Thanh Ha ភូមិបន្លែ Tra Que ព្រៃដូង Bay Mau និងទស្សនា Cu Lao Cham គឺសុទ្ធតែបានចាប់ផ្ដើមបើកឡើងវិញ ដើម្បីបម្រើភ្ញៀវទេសចរផងដែរ។

ម៉្យាងវិញទៀត កម្មករនិយោជិតទាំងអស់នៅតាមតំបន់ទេសចរណ៍នានាក្នុងទីក្រុង Hoi An គ្រឹះស្ថានដែលពាក់ព័ន្ធក្នុងការផ្តល់សេវាកម្មទេសចរណ៍ និងទេសចរណ៍ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ និងការងារក្នុងវិស័យទេសចរណ៍។

នាយកក្រុមប្រឹក្សាគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ពិភពលោក My Son លោក Phan Ho បានឲ្យដឹងថា ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ បេតិកភណ្ឌវប្បធម៌ពិភពលោក My Son បាននិងកំពុងកសាងព្រឹត្តិការណ៍ជាច្រើន ពិសេស និងផលិតផលថ្មីស្រឡាងជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរណ៍ នៅពេលទេសចរណ៍បើកដំណើរការជាបណ្តើរៗ។

លោក Le Ngoc Tuong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ខេត្តនឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាង ៤០០ នាក់មកទស្សនា ដោយបើកផែនការជា​លើក​ដំបូងក្នុងដំណើរ​ការ​ស្តារវិស័យ​ទេសចរណ៍ឡើងវិញ និង ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​ដោយ​សុវត្ថិភាព​ក្នុងសភាពធម្មតាតាមបែបគន្លងថ្មី៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក