យុគសម័យ - វាលស្រែនៅទីក្រុង Hoi An គឺជាកន្លែងដែលអ្នកទេសចរអន្តរជាតិជាច្រើននាក់ជ្រើស រើសមកទស្សនា។ ចាប់ពីពេលជំងឺកូវីដ ១៩ រីករាលដាល វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយវាលស្រែក៏មិនសូវមានភ្ញៀវទេសចរណ៍ជាច្រើន ដូចពីមុនទេ។
![]() |
![]() |
![]() |
ដោយសារការីករាលដាលនៃជំងឺកូវីដ ១៩ វាលស្រែនៅជាយទីក្រុង Hoi An ដែលជាកន្លែងសម្រាប់ភ្ញៀវទេសចរអន្តរជាតិជាច្រើនចង់ស្វែងយល់នូវកសិកម្មស្រូវទឹកនៅប្រទេសវៀតណាមនិងចូលចិត្តទីស្ថានសុខសាន្តនៃតំបន់ជាយក្រុងបុរាណ Hoi An ។
![]() |
ដំណើរកម្សាន្តជាច្រើនដែលត្រូវបានអ្នកទេសចរចូលចិត្តដូចជា“មួយថ្ងៃក្លាយជាកសិករ”ជិះក្របីជិះកង់ជុំវិញវាលស្រែ…ជួយអ្នកទេសចរមានបទពិសោធន៍។ ម៉្យាងទៀត ភ្ញៀវទេសចរណ៍អាចជ្រើសរើសផលិតផលទេសចរណ៍កាន់តែច្រើននៅពេលធ្វើដំណើរទៅកាន់ទីក្រុង Hoi An ទន្ទឹមនឹងនេះវាក៏ជួយដល់កសិករជាច្រើននាក់ឲ្យទទួលបានប្រាក់ចំណូលកាន់តែច្រើនដើម្បីធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរ ធ្វើឱ្យទេសចរណ៍បៃតងប្រកបដោយសុវត្ថិភាពនិងមាននិរន្តរភាព។
![]() |
វិស័យទេសចរណ៍ទីក្រុង Hoi An បានជំរុញការអភិវឌ្ឍដំណើរការទេសចរណ៍ “សាកល្បងធ្វើជាកសិករ” ដើម្បីបម្រើដល់ភ្ញៀវទេសចរ។ យោងតាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានអោយដឹងថា មុនពេលមានរោគរាតត្បាតនេះជារៀងរាល់ខែជាមធ្យមមានភ្ញៀវទេសចរបរទេសប្រមាណ ៤០០០ នាក់បានធ្វើដំណើរមកក្នុងទីក្រុង Hoi An ដើម្បីចូលរួម ក្នុងដំណើរទេសចរណ៍ទៅកាន់តំបន់ជនបទ។
![]() |
កសិករទីក្រុង Hoi An បានវិលត្រឡប់ទៅជីវិតស្រុកស្រែវិញ ប៉ុន្តែពួកគេក៏មានការសោកស្តាយ ចំពោះអវត្តមានភ្ញៀវពីទីឆ្ងាយមកលេងស្រុករបស់ពួកគេ ។ លោក Nguyen Van Nam (អ្នកបំរើសេវាកម្មឱ្យភ្ញៀវទេសចរជិះក្របីនិងថតរូប) បានចែករំលែកថា៖ “មុនពេលការរីករាលដាលនៃជំងឺនេះ ភ្ញៀវទេសចរណ៍បរទេសមកទីនេះយ៉ាងច្រើនកុះករ នៅរដូវប្រមូលផលស្រូវ ភ្ញៀវទេសចណ៍ជិះកង់ដើម្បីថតរូបនិងស្វែងយល់ជីវភាពនៅស្រុកស្រែ។ បងប្អូនប្រជាពលរដ្ឋនៅទីនេះចាត់ទុកថា នេះក៏ជាឱកាសប្រកបដោយមោទនភាពក្នុងការលើកកម្ពស់ទីតាំងរបស់មាតុភូមិប្រជាជនវៀតណាមរួសរាយរាក់ទាក់ចំពោះមិត្តភក្តិពិភពលោក។
![]() |
ស្វែងយល់ពីវាលស្រែនៅទីក្រុង Hoi An នាពេលព្រឹកអ្នកទេសចរនឹងរីករាយជាមួយកន្លែងសុខសាន្ត។ ពន្លឺនៃព្រឹកព្រលឹមបានបណ្តេញចេញនូវភាពត្រជាក់នៃពេលព្រឹក, ថ្ងៃចាប់ផ្តើម ប្រជាពលរដ្ឋរស់នៅទីនេះកំពុងមមាញឹកជាមួយនឹងមុខរបររកស៊ីនិងចិញ្ចឹមជីវិតរស់នៅ ...
![]() |
នៅក្នុងខែមេសាមកដល់ ផ្កាស្មៅរីកដុះដាលពាសពេញវាលស្រែជាពិសេសនៅតាមដងព្រែកដែលជាកន្លែងដែលសមស្របនឹងប្រភេទផ្កានេះដុះ។
![]() |
ថ្ងៃលិចបន្តិចម្តង ៗ ក្របីនៅតែបន្តត្រឡប់ទៅក្រោលក្របីវិញភ្ញៀវនឹងមើលឃើញទេសភាពស្រស់ស្អាត ដូចក្នុងគំនូរមួយ។ ផលិតផលទេសចរណ៍ប្លែកៗនៅលើវាលស្រែក៏ដូចជានៅតាមភូមិសិប្បកម្ម ... បានជួយឱ្យអ្នកទេសចរបន្ធូរអារម្មណ៍និងស្វែងយល់នូវជីវភាពរស់នៅប្រជាជន ទន្ទឹមនឹងនោះបង្កើតផលិតផលទេសចរណ៍បៃតងនិងបរិស្ថានកាន់តែច្រើនដោយហេតុនេះរួមចំណែកដល់ការអភិរក្សមុខរបរសិប្បកម្មប្រពៃណីក្នុងតំបន់ដើម្បីឱ្យទីក្រុង Hoi An ជាកន្លែងទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរមកពីជិតនិងឆ្ងាយ។
![]() |
ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងសុខសាន្តប្រកបដោយភាពទាក់ទាញនៅជាយក្រុងនឹងក្លាយទៅជាការស្វែងយល់ន៍គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរក្រៅពីទស្សនាកន្លែងល្បី ៗ នៅទីក្រុង Hoi An៕
thoidai.com.vn
មតិពីមិត្តអ្នកអាន