Trending now

ទីក្រុងហូជីមិញផ្តល់អំណោយឧបត្ថម្ភជូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

10:09 | 12/11/2021 យោងតាមវិឡូសំលេងវៀតណាម

ព្រឹត្តិការណ៍នេះសំដៅបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ដល់អាណិកជន ដើម្បីជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយបន្តរក្សាស្ថិរភាពជីវភាពរស់នៅ។

ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយ ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយ
រៀបចំថ្នាក់រៀនដើម្បី ជួយជ្រោមជ្រែងដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលមានបំណងចូលសញ្ជាតិកម្ពុជា រៀបចំថ្នាក់រៀនដើម្បី ជួយជ្រោមជ្រែងដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលមានបំណងចូលសញ្ជាតិកម្ពុជា
លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសផ្តល់អំណោយឧបត្ថម្ភជូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។ (រូបថត៖ nhandan)
លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសផ្តល់អំណោយឧបត្ថម្ភជូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។ (រូបថត៖ nhandan)

នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅច្រកទ្វារព្រំអន្តរជាតិ Thuong Phuoc ខេត្ត Dong Thap ដែលជាប់ព្រំប្រទល់ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជានោះ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុងហូជីមិញបានរៀបចំពិធីជូនអំណោយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាក។

ពិធីជូនអំណោយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាក។ (រូបថត៖​ VOV)
ពិធីជូនអំណោយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាក។ (រូបថត៖​ VOV)

នៅក្នុងពិធីនេះ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុងហូជីមិញបានឲ្យដឹងថា ព្រឹត្តិការណ៍នេះសំដៅបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ដល់អាណិកជន ដើម្បីជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយបន្តរក្សាស្ថិរភាពជីវភាពរស់នៅ ព្រមទាំងលើកទឹកចិត្តដល់អាណិកជនឲ្យកាន់តែសាមគ្គីគ្នា ក៏ដូចជាជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

រូបថត៖ TTXVN
រូបថត៖ TTXVN

មុននោះ អាជ្ញាធរ និងប្រជាជននៅតាមមូលដ្ឋានជាប់ព្រំដេនមួយចំនួនទៀត ដូចជាខេត្ត Dong Thap និងខេត្ត An Giang ក៏បានប្រគល់អំណោយជូនពលរដ្ឋវៀតណាមនៅកម្ពុជាផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា