Trending now

រៀបចំថ្នាក់រៀនដើម្បី ជួយជ្រោមជ្រែងដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលមានបំណងចូលសញ្ជាតិកម្ពុជា

06:32 | 24/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២២ ខែកុម្ភះ ដើម្បីឆ្លើយតបនឹងសេចក្តីបំណងប្រាថ្នាក្នុងការដាក់ពាក្យសុំចូលសញ្ជាតិកម្ពុជាសម្រាប់ប្រជាជនដើមកំណើតវៀតណាមដែលរស់នៅក្នុងរយៈពេលយូរនៅកម្ពុជា ថ្នាក់រៀនដំបូងបង្អស់នៅក្នុងកម្មវិធីបង្រៀនភាសាខ្មែរចំណេះដឹងវប្បធម៌ - ប្រវត្តិសាស្ត្រ - ច្បាប់កម្ពុជាសម្រាប់ សហគមន៍វៀតណាមត្រូវបានរៀបចំឡើងនៅខេត្តតាកែវដែលមានចម្ងាយប្រមាណ ៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ

ទិដ្ឋភាពនៃការបើកសាលានេះ (រូបថត៖ baoquocte)

អញ្ជើញចូលរួមពិធីបើកថ្នាក់រៀននេះមានវត្តមានររបស់អគ្គរដ្ឋទូតនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Lai Xuan Chien តំណាងអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុដែលកំពុងទទួលបន្ទុកផ្នែកកុងស៊ុលនៅខេត្តតាកែវ រួមទាំងសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា សាខាសមាគមខេត្តតាកែវផងដែរ។

នេះគឺជាថ្នាក់រៀនសាកល្បងក្នុងរយៈពេល ៣ ខែ ដែលមានសិក្ខាកាមប្រមាណ ៣៦ នាក់ ក្នុងគោលបំណងជួយជ្រោមជ្រែងដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាអាចបំពេញលក្ខខណ្ឌមូលដ្ឋាននិងបំណងប្រាថ្នាស្នើសុំពាក្យចូលសញ្ជាតិកម្ពុជា ដើម្បីលើកកម្ពស់កម្រិតវប្បធម៌ទូទៅក្នុងសហគមន៍ និងធ្វើសមាហរណកម្មសង្គមឲ្យកាន់តែប្រសើរឡើង។ កម្មវិធីបង្រៀនចំណេះដឹងនេះត្រូវបានគេរំពឹងថានឹងមានរយៈពេល ៥ ឆ្នាំ (ចាប់ពី ២០២០ ដល់ ២០២៥) ហើយប្រហែលជាមានថ្នាក់ទី ២ ដែលគ្រោងនឹង រៀបចំឡើងនៅរាជធានីភ្នំពេញផងដែរ។

ថ្លែងក្នុងពិធីបើកសាលារៀននេះ លោកអគ្គរដ្ឋទូត Lai Xuan Chien បានចែករំលែកអត្ថន័យជាក់ស្តែងនិងយូរអង្វែងនៃការលើកកំពស់កំរិតវប្បធម៌ទូទៅរបស់សហគមន៍ព្រមទាំងការស្វែងយល់អំពីទំនៀមទម្លាប់និងជាពិសេសបទប្បញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍និងសញ្ជាតិគឺជាមធ្យោបាយជាក់ស្តែងបំផុតសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា