Trending now

ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយ

20:58 | 31/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ជាមួយនឹងប្រពៃណីនៃចំណងសាមគ្គីភាពជាតិដ៏អស្ចារ្យ កម្លាំងរបស់ប្រទេសជាតិត្រូវបានបង្ហាញតាមរយៈប្រវត្តិសាស្រ្តមួយពាន់ឆ្នាំរបស់បុព្វបរុសនិងជីដូនជីតារបស់យើងក្នុងការកសាងនិងការពារមាតុប្រទេស។ ដោយទទួលជោគជ័យនូវស្មារតីដ៏វីរភាពជាប្រពៃណីដ៏ថ្លៃថ្នូរក្នុងដំណើរការដឹកនាំមហាជនប្រជាជន បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលផ្តោត យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់កម្លាំងសាមគ្គីភាពដ៏អស្ចារ្យរបស់ប្រជាជននិងបានបង្កើតគោលនយោបាយជាច្រើន ដើម្បីកែលំអកម្លាំងផ្ទៃក្នុងរបស់ប្រជាជន។ ប្រទេសជាតិកសាងដើម្បីប្រយុទ្ធនិងការពារប្រទេសក៏ដូចជាកសាងប្រទេសរបស់យើងអោយកាន់តែរីកចម្រើនថែមទៀត។ ជាពិសេសក្នុងរយៈពេលបច្ចុប្បន្ន ការធ្វើសមាហរណកម្មសកលភាវូបនីយកម្មគឺជានិន្នាការទិសដៅនៃយុគសម័យដែលផ្តល់ឱ្យប្រទេសនិងប្រជាជនរបស់យើងនូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍជាតិ និងការសម្រេចគោលដៅកំណើនសេដ្ឋកិច្ចក៏ដូចជា ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ នៅខែមីនាឆ្នាំ ២០០៤ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៣៦ ស្តីពីការងារសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេសដែលបញ្ជាក់ថា “ជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកដែលមិនអាចបំបែកបាននិងជាធនធានរបស់សហគមន៍ប្រជាជាតិវៀតណាម ហើយក៏ជាកត្តាសំខាន់ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសវៀតណាមនិងប្រទេសដទៃទៀត។ ”

ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយូរអង្វែង

ប្រកាន់ខ្ជាប់ដោយឥតងាករេនូចគោលការណ៍ អនុក្រឹត្យនិងសារចរណ៍របស់បក្សនិងរដ្ឋ ព្រមទាំងមានការយល់ដឹងយ៉ាងច្បាស់អំពីតួនាទីដ៏ធំធេងនៃកម្លាំងឯកភាពជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការងារឃោសនាមហាជនសម្រាប់អាណិកជនវៀតណាមនៅកម្ពុជាពិតជាទទួលការចាប់អារម្មណ៍ ក្នុងនោះមានវិធានការនិងការអនុវត្តល្អៗជាច្រើនដើម្បីការបង្កើតផលជាក់ស្តែងក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាព និងផ្តល់ជំនួយទៅវិញទៅមករបស់សហគមន៍វៀតណាមនៅទីនេះ។ ប្រទេសកម្ពុជាជាប្រទេសជិតខាងរបស់វៀតណាមដែលមានទីតាំងដ៏ពិសេសក្នុងយុទ្ធសាស្ត្រកសាងនិងការពារប្រទេស ហេតុដូច្នេះស្ថេរភាពរបស់កម្ពុជាក៏សម្រេចចិត្តលើស្ថេរភាពយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាមដែរ។ ចំនួនប្រជាជនដើមកំណើតវៀតណាមដែលរស់នៅនិងរកស៊ីនៅកម្ពុជាមានប្រមាណ ១០០,០០០ នាក់ដែលគេភាគច្រើនរស់នៅតាមបណ្តាខេត្តភាគខាងកើតជាប់នឹងប្រទេសវៀតណាម ក៏ដូចជានៅរាជធានីភ្នំពេញនិងខេត្តសៀមរាបផងដែរ។

ដោយដឹងអំពីតួនាទីនិងសារៈសំខាន់នៃការងារឃោសនាមហាជនចំពោះបងប្អូនដើមកំណើតវៀតណាមនៅឯកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាមានភាពម្ចាក់ការនិងសកម្មក្នុងការបញ្ជាដឹកនាំយ៉ាងខ្ជាប់ខ្ជយនដើម្បីដោះស្រាយបញ្ហា ដែលទាក់ទងនឹងស្ថានភាពរស់នៅរបស់ប្រជាជននៅទីនេះប្រកបដោយប្រសិទ្ធភាព។ ស្ថានទូតក៏បានណែនាំដល់ស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅកម្ពុជាឲ្យបង្កើនការចាប់អារម្មណ៍ជាទៀងទាត់ក្នុងការស្វែងយល់អំពីស្ថានភាពនិងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ននិងមន្ទីរនានារបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាលំបាកដែលនៅសេសចល់ របស់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅទីនេះផងដែរ។

ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយូរអង្វែង

ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅកម្ពុជាបានជួបប្រជុំជាទៀងទាត់ជាមួយសមាគមនិងសមាជកមខ្មែរ - វៀតណាមនៅកម្ពុជា តាមរយៈការប្រជុំនីមួយៗ អ្នកតំណាងបានសម្របសម្រួលយ៉ាងសកម្មជាមួយគណៈកម្មការតំណាងឲ្យចូលរួមក្នុងអង្គការសមាគមដើម្បីស្វែងយល់ពីការលំបាកក្នុងជីវិតប្រចាំថ្ងៃក៏ដូចជាបញ្ហាដែលទាក់ទងនឹងនីតិវិធីច្បាប់របស់បងប្អូនជនរួមជាតិ។ ក្នុងរយៈពេលកន្លងមកការិយាល័យតំណាងរបស់យើងនៅកម្ពុជាបានសម្របសម្រួលជាមួយគណៈកម្មការប្រតិបត្តិនៅតាមមូលដ្ឋាន ដើម្បីអនុវត្តការងារស្ថិតិស្តីពីស្ថានភាពជាក់លាក់របស់ប្រជាជននៅក្នុងតំបន់នីមួយៗ។ គណៈកម្មការប្រតិបត្តិនៃសមាគមនៅតាមមូលដ្ឋានបានប្រកាសនិងធ្វើស្ថិតិអំពីចំនួនប្រជាជនស្ថានភាពសេដ្ឋកិច្ចនិងជីវិតដល់គ្រួសារនីមួយៗជាមូលដ្ឋាន សម្រាប់បែងចែកជាក្រុមជំនាញដែលផ្តោតលើការអនុវត្តវិធានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមនីមួយៗដើម្បីដោះស្រាយនិងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ផ្នែកនីមួយៗដើម្បីធ្វើអាជីវកម្មនិងរស់នៅ។

តំណាងស្ថានទូតនិងវៀតណាមប្រចាំនៅកម្ពុជាបានចរចាជាទៀងទាត់ជាមួយទីភ្នាក់ងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរកដំណោះស្រាយក្នុងលើកកម្ពស់គុណភាពជីវិតរបស់ក្រុមនេះក្នុងពេលតែមួយចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះសម្របសម្រួលជាមួយក្រុមប្រឹក្សាតំណាងសមាគមខ្មែរ - វៀតណាមនៅតាមមូលដ្ឋានដើម្បីស្វែងយល់គំនិតនិងការលំបាករបស់ខ្លួនដើម្បីចាត់វិធានការលើកទឹកចិត្តឱ្យបានទាន់ពេលវេលា។ ជារៀងរាល់ឆ្នាំសូមអំពាវនាវជាប្រចាំដល់បុគ្គលនិងអង្គការវៀតណាមនៅប្រទេសកម្ពុជាដែលមានសុខុមាលភាពដើម្បីបរិច្ចាគសៀវភៅសម្លៀកបំពាក់និងថ្នាំពេទ្យដើម្បីជួយដល់ក្រុមប្រជាជនទាំងនេះ។ ជាពិសេសវាបានកៀងគរក្រុមហ៊ុនវៀតណាមនិងអាជីវកម្មនៅទូទាំងប្រទេសឱ្យមានសកម្មភាពស្ម័គ្រចិត្តជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសចាប់អារម្មណ៍ក្នុងការវិនិយោគលើទីតាំងនានាសម្រាប់ការអប់រំនិងការថែទាំសុខភាពសម្រាប់ប្រជាជនដើម្បីទទួលបានការចូលដំណើរការ។

ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយូរអង្វែង

ជាមួយនឹងការងារជាក់ស្តែងជាច្រើនរហូតមកដល់បច្ចុប្បន្នបុគ្គលនិងគ្រួសារទាំងនេះត្រូវបានធានាជាមូលដ្ឋានក្នុងការរស់នៅដោយទុកចិត្តលើគោលនយោបាយរបស់ប្រទេសដើម្បីជួយពួកគេក្នុងការចរចាជាមួយរដ្ឋាភិបាលម្ចាស់ផ្ទះដើម្បីបង្កើតលក្ខខណ្ឌល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ រាជរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានបញ្ជាក់ថា សហគមន៍ វៀតណាមនៅកម្ពុជាបានចូលរួមវិភាគទានយ៉ាងជាក់លាក់ដល់មូលដ្ឋានហើយក្នុងពេលតែមួយបានសន្យាថានឹងដឹកនាំអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាឱ្យសិក្សានិងដោះស្រាយនិតិវិធីរដ្ឋបាលស្របច្បាប់សម្រាប់ប្រជាជនដើមកំណើតវៀតណាម ដើម្បីធានាបាននូវជីវភាពនិងការរស់នៅរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយូរអង្វែង

អាចបញ្ជាក់បានថាដោយមានគោលការណ៍ណែនាំនិងគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋស្តីពីការងារឃោសនាមហាជនវៀតណាមនៅក្រៅប្រទេសគឺជាទិសដៅត្រឹមត្រូវដើម្បីពង្រឹងភាពរឹងមាំនៃចំណងសាមគ្គីភាពដ៏ធំធេង និងលើកកម្ពស់កម្លាំងផ្ទៃក្នុងរបស់ប្រជាជាតិទាំងមូលក្នុងការកសាងនិងការពារប្រទេស។ សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាជាកត្តាពិសេសចម្រុះគ្នានិងនៅតែមានការលំបាកជាច្រើនក្នុងជីវិតប៉ុន្តែដោយវិធីច្នៃប្រឌិតនិងជាក់ស្តែងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការងារឃោសនាមហាជននៅកម្ពុជាបានទទួលជោគជ័យនិងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនផងដែរ។

ភាច្នៃប្រឌិតក្នុងការងារផ្លាស់ប្តូរថ្មីនូវការងារឃោសនាមហាជនជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីចូលរួមកចំណែកកសាងនិងការពារមាតុភូមិក្នុងរយៈពេលយូរអង្វែង

នាពេលខាងមុខ វៀតណាមគួរតែជំរុញថែមទៀតនូវលទ្ធផលដែលទទួលបានដោយទាមទារឱ្យមានការសហការពីស្ថាប័ននិងបុគ្គលមក ពីបក្ស រដ្ឋរដ្ឋាភិបាលនិងស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាទៀតផងក្នុងការអនុវត្តវិធានការនានា ដើម្បីបង្កើតសហគមន៍ប្រជាជនដើមវៀតណាមនៅកម្ពុជាឲ្យមានចំណងសាមគ្គីភាព ស្ថិរភាពនិងរឹងមាំថែមទៀតនៅទីនេះ ហើយនេះក៏ជាលក្ខខណ្ឌសំខាន់មួយ ដើម្បីចូលរួមចំណែកក្នុងការការពារមាតុភូមិវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម