យុគសម័យ - នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ាបានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសជាតិលើកទី២ អាណត្តិ២០២១-២០២៦ ប្រកបដោយជោគជ័យ តាមទម្រង់ជួបផ្ទាល់មុខ និងតាមអ៊ីនធើណិត។
![]() |
![]() |
![]() |
លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន VUFO អញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និបាតតំណាងទូទាំងប្រទេសជាតិលើកទី ២ អាណត្តិ ២០២១-២០២៦ សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា។ |
របាយការណ៍នៅសន្និបាតបានបង្ហាញថា ក្នុងអាណត្តិកន្លងទៅ ឈរលើមូលដ្ឋាននៃគោលនយោបាយ និងគោលការណ៍កិច្ចការបរទេសរបស់បក្ស និងរដ្ឋ ក្រោមការដឹកនាំរបស់ VUFO សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការលើកកម្ពស់ទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ បង្កើនការយល់ដឹង និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ថ្លែងមតិនៅសន្និបាតនេះ លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសម្តែងការឯកភាពខ្ពស់ចំពោះទិសដៅ និងភារកិច្ចរបស់សមាគមក្នុងអាណត្តិ ២០២១-២០២៦ ដែលសន្និបាតបានពិភាក្សា និងអនុម័ត។
ដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់គណៈកម្មការដឹកនាំរបស់សមាគម ក្នុងអាណត្តិដំបូង លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ចាប់តាំងពីបង្កើតឡើងមក សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ាបានស្រាវជ្រាវយ៉ាងសកម្ម និងតាមដានយ៉ាងដិតដល់នូវស្ថានភាពអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ដាក់ចេញទិសដៅការងារជាក់លាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូ ដើម្បីមានសកម្មភាពជាក់ស្តែងជាច្រើន ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ។
![]() |
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga តាងនាមឱ្យ VUFO ប្រគល់មេដាយអនុស្សាវរីយ៍ និងប័ណ្ណសរសើរដល់សមាគម និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងអាណត្តិកន្លងទៅ។ |
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ជឿជាក់ថា គណៈកម្មការដឹកនាត្តិថ្មីរបស់សមាគម ក្រោមការដឹកនាំរបស់លោកប្រធាន Chu Cong Phung នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនបានល្អ ដឹកនាំសមាគមអនុវត្តសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់សែស៊ីជម្រៅថែមទៀត៕
thoidai
មតិពីមិត្តអ្នកអាន