Trending now

កម្ពុជា នឹងផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជួយដល់មីយ៉ាន់ម៉ា ដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដី

17:20 | 31/03/2025

កម្ពុជាបានសម្រេចចិត្តបញ្ជូនកម្លាំងសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមក្នុងការជួយសង្គ្រោះ និងស្តារផលប៉ះពាល់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា
កម្ពុជា នឹងផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជួយដល់មីយ៉ាន់ម៉ា ដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដី
កម្ពុជា នឹងផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជួយដល់មីយ៉ាន់ម៉ា ដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដី

យោងតាមសេចក្តីប្រកាសនៅថ្ងៃទី ៣០ ខែមីនា របស់គណៈកម្មាធិការជាតិស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានឹងបញ្ជូនមន្ត្រីចំនួន ២ រូបទៅកាន់មីយ៉ាន់ម៉ា ដើម្បីសហការជាមួយសមាជិកនៃបណ្តាប្រទេសអាស៊ាន ក្នុងការចូលរួមជួយសង្គ្រោះ និងស្តារផលប៉ះពាល់ពីគ្រោះរញ្ជួយដី។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលលោកអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ ក្នុងឱកាសកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះមុខគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមជាមួយម៉ាឡេស៊ី និងសហការីផ្សេងទៀត ធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យមានបទឈប់បាញ់ដោយផ្តោត លើសន្តិភាព ដូចដែលបានស្នើឡើងដោយ ឯកឧត្តម Erywan រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ ដារុស្សាឡាំ ដើម្បីឱ្យជំនួយមនុស្សធម៌បានទៅដល់អ្នកដែលត្រូវការជំនួយជាចាំបាច់៕

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា