Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩០ទិវាបង្កើតខេត្ត Lang Son

16:10 | 05/11/2021 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩០ទិវាបង្កើតខេត្ត Lang Son (៤ វិច្ឆិកា ១៨៣១ - ៤ វិច្ឆិកា ២០២១)។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ចើញជួប​​សំណេះសំណាល​ជាមួយ​តំណាង​សម្ព័ន្ធ​សមាគមន៍​សហគ្រិនអតីតយុទ្ធជនវៀតណាម ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ចើញជួប​​សំណេះសំណាល​ជាមួយ​តំណាង​សម្ព័ន្ធ​សមាគមន៍​សហគ្រិនអតីតយុទ្ធជនវៀតណាម
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩០ទិវាបង្កើតខេត្ត Lang Son។​​ រូបថត: TTXVN
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩០ទិវាបង្កើតខេត្ត Lang Son។​​ រូបថត: TTXVN

ថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ជា ខេត្តជាប់ព្រំដែននៅតំបន់ភ្នំដែលនៅមានកំហិតជាច្រើន ប៉ុន្តែជាមួយនឹងការប្ដេជ្ញាចិត្ត ខ្ពស់នៃប្រព័ន្ធនយោបាយទាំងមូល បក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៃ ខេត្ត Lang Son បានពង្រីកប្រពៃណីបដិវត្តន៍ លើកកំពស់ស្មារតីសាមគ្គីភាព ឧស្សា ព្យាយាមធ្វើពលកម្ម ច្នៃប្រឌិត ជំនះពុះពារលើការលំបាក បញ្ហាប្រឈមជាច្រើន កៀងគរប្រភពធនធាន ពង្រីកសក្ដានុពល ប្រៀបខ្លាំងដើម្បីកសាងស្រុកកំណើតឲ្យ កាន់តែរីកចម្រើនទាំងខាងសេដ្ឋកិច្ចសង្គម វប្បធម៌ ការពារជាតិ សន្តិសុខនិងកិច្ចការបរទេស។

នាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឲ្យបក្សភាគ អាជ្ញាធរ កងទ័ពនិង ប្រជាជនបណ្ដាជនជាតិនៃខេត្ត Lang Son ដាក់ពង្រាយដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាពដើម្បីអនុវត្តន៍គោលដៅដើរទន្ទឹមគ្នាទាំង២ ដោយបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសុខភាពប្រជាជនផង។ ទន្ទឹមនឹងនោះ កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចច្រក ទ្វារព្រំដែន ពាណិជ្ជកម្ម និងសេវាភស្តុភារកម្ម។

រួមជាមួយគ្នានោះ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍវប្បធម៌សង្គម ធានាសុខុមាល ភាពសង្គម អភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា សុខាភិបាល លើកកំពស់សុខភាពប្រជាជន; ដាក់ឲ្យដំណើរការទម្រង់កាត់បន្ថយភាពក្រីក្រប្រកប ដោយ ចីរភាព; ពង្រឹងការពារជាតិ សន្តិសុខ រក្សារឹងមាំស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមផងដែរ។

មុននោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយ និងលើកទឹកចិត្តគ្រួសារគោលនយោបាយមួយចំនួនលើភូមិសាស្ត្រ ខេត្ត Lang Son ផងដេរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ