Trending now

រដ្ឋមន្ត្រី Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេស

08:55 | 05/11/2021 ហេង វុធ្ធី

យុគសម័យ - នារសៀលថ្ងៃទី១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេសលោកស្រី Elizabeth Truss។ កិច្ចប្រជុំនេះបានធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son អមដំណើរនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ទីក្រុង Glasgow (ចក្រភពអង់គ្លេស) ដើម្បីចូលរួមសន្និសីទលើកទី ២៦នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son៖ ប្រទេសវៀតណាមបាននាំយកពលរដ្ឋចំនួន ១៣៦.០០០ នាក់មកវិញ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son៖ ប្រទេសវៀតណាមបាននាំយកពលរដ្ឋចំនួន ១៣៦.០០០ នាក់មកវិញ
រដ្ឋមន្ត្រី Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេស
លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេស Elizabeth Truss

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី Elizabeth Truss បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សម្តែងការរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងវៀតណាម-អង់គ្លេសក្នុងរយៈពេលកន្លងមក។

លោករដ្ឋមន្ត្រី Bui Thanh Son ជាថ្មីម្តងទៀតបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអង់គ្លេសដែលបានគាំទ្រវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយវៀតណាមជំនះការលំបាកក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រីក៏បានស្នើថា អង់គ្លេសក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានវ៉ាក់សាំង ផ្តល់ឧបករណ៍ និងគ្រឿងបរិក្ខារពេទ្យសំខាន់ៗ និងថ្នាំព្យាបាលជម្ងឺកូវីដ-១៩ ដល់វៀតណាម។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរនៅវេទិកាពហុភាគី ជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអំឡុងពេលដែលវៀតណាមកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ (ឆ្នាំ២០២០-២០២១)។

លោកស្រីរដ្ឋមន្ត្រី Elizabeth Truss បានសម្តែងការពេញចិត្តចំពោះការគាំទ្រដ៏សាទររបស់វៀតណាម ជាពិសេស ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ដែលជួយចក្រភពអង់គ្លេសឱ្យក្លាយជាដៃគូសន្ទនាគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ព្រមទាំងឯកភាពគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ទៀតផង។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ សន្តិសុខ និងសន្តិភាពនៅសមុទ្រខាងកើត។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអញ្ជើញលោកស្រីរដ្ឋមន្ត្រី Elizabeth Truss មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមផងដែរ។ រដ្ឋមន្ត្រី Elizabeth Truss បានទទួលយកការអញ្ជើញដោយក្តីសប្បាយរីករាយ៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់