Trending now

ពិធីបុណ្យយកត្រពាំងដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក

10:12 | 28/10/2021

យកត្រពាំង គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏ល្អឯករបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក និយាយរួម ជនជាតិ ខ្មែរ នៅឃុំ ឡុកខាញ់ ស្រុក ឡុកនិញ និយាយដោយឡែក។

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ
វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម
ពិធីបុណ្យយកត្រពាំងដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក
ក្រោយពេលបញ្ចប់រួចរាល់ពិធីកិច្ចសែនព្រេននៃពិធីបុណ្យយកត្រពាំង បងប្អូនជនជាតិខ្មែរ ចុះចាប់ត្រី បង្កងក្នុងត្រពាំង

ប្រព្រឹត្តឡើងនៅខែ មេសា ជារៀងរាល់ឆ្នាំ ពិធីបុណ្យត្រូវបានរៀបចំនៅទីកន្លែងសំខាន់ៗ ២ គឺ៖ អាស្រមអ្នកតានិងត្រពាំង។

ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យព្រឹទ្ធាចារ្យភូមិនិងអ្នករាល់គ្នាប្រជុំពិភាក្សាបែងចែកការងារ។

ពិធីបុណ្យយកត្រពាំងដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក
ភាពរីករាយត្រេកអរនាពេលចាប់បានត្រីនៅឯពិធីបុណ្យយកត្រពាំងរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក

គ្រឿងតង្វាយថ្វាយដល់ទេពារក្សត្រូវបានព្រឹទ្ធាចារ្យភូមិនិងសមាជិកមានប្រជាប្រិយភាពមួយចំនួនត្រៀមរៀបចំដោយផ្ទាល់។

ក្រុមគ្រួសារទាំងឡាយដែលចូលរួមក្នុងពិធីបុណ្យនឹងត្រៀមរៀបចំអង្រុត កាផា ឈ្នាង កន្ត្រក បាយបំពង់ ទឹកផឹក ស្លាម្លូ សម្លបុកបំពង់ឫស្សី ឬហៅ ថាសម្លប្រូង ត្រីអាំងនិងស្រា - ស។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗ នេះ ពិធីបុណ្យថែមទាំងទទួលបានការចាប់អារម្មណ៍របស់បងប្អូនបណ្តាជនជាតិ ស្ទៀង គិញ ។ល។ ក្នុងតំបន់ទៀត ផង។

ពិធីបុណ្យយកត្រពាំងដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក
បងប្អូនជនជាតិ នៅភូមិ សុកលើន ឃុំ ឡុកខាញ់ ស្រុក ឡុកនិញ (ខេត្ត ប៊ិញភឿក) ទទួលវិញ្ញាបនបត្របេតិកភណ្ឌវប្បធម៌អរូបីជាតិសម្រាប់ពិធីបុណ្យយកត្រពាំង

ក្រោយពេលព្រឹទ្ធាចារ្យភូមិប្រារព្ធពិធីបួងសួងទេពារក្សសុំបានសេចក្តីសុខ កម្លាំងពលំមាំមួន រដូវកាលអំណោយផលទ្វេដង... រួចហើយ អ្នករាល់គ្នានឹងប្រញាប់ប្រញាល់យកអង្រុត ឈ្នាងចុះត្រពាំងជញ្ជាត់ ចាប់ត្រី។

ក្នុងបរិយាកាស សប្បាយអ៊ូអរ ពិធីបុណ្យបានក្លាយជាទីកន្លែងសម្រាប់ បងប្អូនជនជាតិមកជួបជុំ ចែករំលែកមនោសញ្ចេតនា បទពិសោធន៍ធ្វើការរកស៊ី ក្រមប្រតិបតិ្តក្នុងសហគមន៍និងតម្លៃវប្បធម៌ប្រពៃណី។

ពិធីបុណ្យយកត្រពាំងដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក
បន្ទាប់ពីបញ្ចប់ពិធីបុណ្យយកត្រពាំង ត្រី បង្កងត្រូវបានបងប្អូនជនជាតិ ខ្មែរ ទុកខ្លះៗ សម្រាប់ចម្អិន បរិភោគនៅផ្ទាល់កន្លែងតែម្ដង

ដោយមានអត្ថន័យមនុស្សសាស្រ្តដ៏ជ្រាលជ្រៅជាច្រើន ពិធីបុណ្យយកត្រពាំងត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិនៅខែ ធ្នូ ឆ្នាំ ២០២០៕

Dan toc mien nui

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា