Trending now

វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម

04:15 | 22/10/2021 ឌីណា

លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ កំពុងពិនិត្យជំងឺជូនប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិនក្នុងបន្ទប់ពិនិត្យជំងឺនៃមជ្ឈមណ្ឌលសុខភាពស្រុក ចូវថាញ់

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ
អភិរក្សនិងពង្រីកសិល្បៈល្ខោន យូកេ របស់បងប្អូនជនជាតិខ្មែរ ណាមបូ អភិរក្សនិងពង្រីកសិល្បៈល្ខោន យូកេ របស់បងប្អូនជនជាតិខ្មែរ ណាមបូ

ប្រសូត្រនិងធំដឹងក្តីនៅសង្កាត់ វិញលើយ ទីក្រុង រ៉ាច់យ៉ា (ខេត្ត គៀនយ៉ាង) លោកវេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ ជនជាតិ ខ្មែរមួយរូបដែលចាប់ចិត្តស្រឡាញ់អាវ blouse ពណ៌ស ហើយតែងតែមានបំណងប្រាថ្នាក្លាយទៅជាវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺជូនប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិន។

វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម
លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ កំពុងពិនិត្យជំងឺជូនប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិនក្នុងបន្ទប់ពិនិត្យជំងឺនៃមណ្ឌលសុខភាពស្រុក ចូវថាញ់

បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ កឹនធើ វេជ្ជបណ្ឌិត ចូវ ចូលបម្រើការងារនៅមណ្ឌលសុខភាពស្រុក ចូវថាញ់ ។ ធ្វើការនៅភូមិសាស្ត្រដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ទោះបីជាជាប់រវល់យ៉ាងណាក៏ដោយ ក៏វេជ្ជបណ្ឌិត ចូវ តែងតែព្យាយាមអស់ពីចិត្តពីថ្លើម ត្រៀមខ្លួនជាស្រេចសម្រាប់ទៅតាមលំនៅដ្ឋានរបស់អ្នកជំងឺ ដើម្បីសួរសុខទុក្ខ និងផ្ដល់ថ្នាំពេទ្យ។

វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម
លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ អញ្ជើញមកសួរសុខទុក្ខលោក ទ្រិញហ្គេ  អាយុ ៧៨ ឆ្នាំ នៅឃុំ វិញហ្វាហៀប ស្រុក ចូវថាញ់

ក្រៅពីការងារវិជ្ជាជីវៈ វេជ្ជបណ្ឌិត ចូវ ក៏ជាសមាជិកស្នូលរបស់ក្លឹបគ្រូពេទ្យវ័យក្មេងស្រុក ចូវថាញ់ ទៀតផង ហើយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមការងារឃោសនាផ្សព្វផ្សាយចលនាអ្នកជំងឺ និងសាច់ញាតិអោយគោរពអនុវត្តវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ តាមសារអប់រំទាំង ៥ ប្រការរបស់ក្រសួងសុខាភិបាល។

វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម
ក្លឹបគ្រូពេទ្យវ័យក្មេងស្រុក ចូវថាញ់ ដែលវេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ ជាសមាជិកស្នូលនោះ បានសហការជាមួយនឹងសាខាសមាគមកាកបាទក្រហមមូលដ្ឋានអញ្ជើញមកពិនិត្យជំងឺជូនអំណោយ ផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់លោកស្រី ធីយ៉ាង ជនជាតិ ខ្មែរ នៅភូមិ សួដួ ឃុំ វិញហ្វាហៀប ស្រុក ចូវថាញ់

លោកវេជ្ជបណ្ឌិត ង្វៀនវ៉ាន់អាន នាយករងនៃមជ្ឈមណ្ឌលសុខភាពស្រុក ចូវ ថាញ់ បានមានប្រសាសន៍ឲ្យដឹងថា៖ "វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ ជាអនុប្រធាន នៃផ្នែកពិនិត្យជំងឺ តែងតែធ្វើជាគំរូល្អ បំពេញល្អភារកិច្ចដែលបានប្រគល់ជូន ហើយទទួលបានស្នាដៃឆ្នើមក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃក្នុងអំឡុងពេលជាច្រើនឆ្នាំជាប់ៗ គ្នា ត្រូវបានប្រជាជនដែលមានស្ថានភាពរស់នៅលំបាក បងប្អូនជនជាតិក្នុងតំបន់ទុកចិត្តស្រឡាញ់រាប់ អានយ៉ាងខ្លាំង"៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស