Trending now

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ

09:17 | 26/10/2021

លោកគ្រូអាចារ្យអញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសមាទានសីល (បដិបត្តិតាមបញ្ញត្តិនៃសកម្មភាពប្រពៃណី) ក្នុងពិធីបង្សុកូល វេរបច្ច័យ ៤ ប្រគេនចំពោះព្រះសង្ឃនៅគ្រួសារលោក សឺនហន នៅភូមិ បឹងទ្រព្យអា ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)លោកគ្រូអាចារ្យអញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសមាទានសីល (បដិបត្តិតាមបញ្ញត្តិនៃសកម្មភាពប្រពៃណី) ក្នុងពិធីបង្សុកូល វេរបច្ច័យ ៤ ប្រគេនចំពោះព្រះសង្ឃនៅគ្រួសារលោក សឺនហន នៅភូមិ បឹងទ្រព្យអា ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)

វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែទាំសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម
ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ

គ្រូអាចារ្យគឺជានាមប្បញ្ញត្តិ របៀបហៅដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ដែល បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង វៀតណាម) ចង្អុលបង្ហាញសម្រាប់មនុស្សម្នាដែលមានប្រជាប្រិយភាព អ្នកទាំងឡាយដែលមានតួនាទីដ៏មានសារៈសំខាន់ក្នុងជីវភាពវប្បធម៌ - សង្គម ហើយត្រូវបានចាត់ទុកថាជា "ក្បាលម៉ាស៊ីន" សម្រាប់ស្ថាប័នសីល ធម៌ របៀបរបបនៃការរស់នៅតាមភូមិស្រុកនានា។

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ
លោកគ្រូអាចារ្យ យ៉ាញ់ឃៀម អញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចចងដៃអំបោះក្រហមជូនពរកូនក្រមុំ កូនកម្លោះក្នុងពិធីមង្គលការតាមបែបប្រពៃណីមួយរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ នៅខេត្ត សុកត្រាំង

លោកគ្រូអាចារ្យត្រូវតែជាអ្នកដែលមាន សីលធម៌ល្អ ឆ្លងកាត់អំឡុងពេលបំពេញសិក្ខាជាច្រើនឆ្នាំក្នុងវត្តអារាម ហើយមានស្នាដៃលេចធ្លោ មានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីធម៌អាថ៌នៃពុទ្ធវចនៈ យល់ជ្រួតជ្រាបអំពីទំនៀមទម្លាប់របស់ជនជាតិ ខ្មែរ។

ជាទូទៅលោកគ្រូអាចារ្យតែងចូលរួមក្នុងគណៈកម្មការ នៅតាមបណ្តាវត្តអារាមនានា រួមចំណែកថែរក្សាទំនៀម ទម្លាប់ ជំនឿផង ណែនាំ រៀបចំដំណើរការអនុវត្តដោយផ្ទាល់ ឬដោយប្រយោលពិធីកិច្ចផ្សេងៗ នៅតាមគេហដ្ឋានក៏ដូចជាក្នុងសហគមន៍ផង។

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ
លោកគ្រូអាចារ្យអញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសមាទានសីល (បដិបត្តិតាមបញ្ញត្តិនៃសកម្មភាពប្រពៃណី) ក្នុងពិធីបង្សុកូល វេរបច្ច័យ ៤ ប្រគេនចំពោះព្រះសង្ឃនៅគ្រួសារលោក សឺនហន នៅភូមិ បឹងទ្រព្យអា ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)

លោកគ្រូអាចារ្យខ្លះក៏ចេះផ្សំថ្នាំព្យាបាលជំងឺ ជួយជ្រោមជ្រែងអ្នកដែលជួបការលំបាកលំបិន ត្រដាប់ត្រដួសក្នុងជីវភាពរស់នៅ...។ ជាមួយនឹងកិត្យានុភាពរបស់ខ្លួន លោកគ្រូអាចារ្យក៏ដើរតួនាទីយ៉ាងសកម្មក្នុងការឃោសនា ផ្សព្វផ្សាយបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ចលនាបងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តរបៀបរបបរស់នៅប្រកបដោយវប្បធម៌...។

គ្រូអាចារ្យ - ស្ពានចម្លងវប្បធម៌នៃសហគមន៍ ខ្មែរ នៅតំបន់ណាមបូ
3លោកគ្រូអាចារ្យ ចូវអូន អញ្ជើញរៀបចំដំណើរការអនុវត្តពិធីកិច្ចសែនសំពះព្រះខែនៅក្នុងពិធីបុណ្យអកអំបុកដែលបានរៀបចំឡើងនៅវត្ត ឃ្លាំង (ខេត្ត សុកត្រាំង)

គ្រូអាចារ្យក្លាយជា "ស្ពានចម្លង" វប្បធម៌ក្នុងសហគមន៍ ខ្មែរ នៅតំបន់ ណាមបូ ពីមួយជំនាន់ទៅមួយជំនាន់សម្រាប់បច្ចុប្បន្នកាលនិងអនាគតកាល៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា