Trending now

កម្ពុជា - កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

09:43 | 27/10/2021

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមានចាប់ពីត្រីមាសទី ១ ឆ្នាំ ២០២២ តទៅ។

ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ
៧ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម កើនដល់ ជាង៦ប៊ីលានដុល្លារ ៧ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម កើនដល់ ជាង៦ប៊ីលានដុល្លារ
កម្ពុជា - កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (រូបថត៖ ក្រសួងពណិជ្ជកម្មកម្ពុជា)
កម្ពុជា - កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (រូបថត៖ ក្រសួងពណិជ្ជកម្មកម្ពុជា)

ក្រសួងពណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា៖ នាថ្ងៃទី ២៦ ខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក YEO Han-Koo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) តាមទម្រង់អនឡាញ។ CKFTA មាន ១០ ជំពូក និង ១៣១ មាត្រា ដែលរួមានបទបញ្ញត្តិ ស្តង់ដារបច្ចេកទេស និងនីតិវិធីក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ។

យោងតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-កូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងថា កម្ពុជាគឺជាប្រទេស កំពុងអភិវឌ្ឍន៍មួយ ដូច្នេះហើយ ងាយស្រួលទទួលបានការអនុគ្រោះពន្ធ និងពាណិជ្ជកម្មសេរីពីប្រទេសមហាអំណាចដូចជាចិន និងកូរ៉េខាងត្បូង។

សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមានចាប់ពីត្រីមាសទី ១ ឆ្នាំ ២០២២ តទៅ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
បទដ្ឋានបែងចែកដែលបានស្នើឡើងសម្រាប់ថវិកាចំណាយចរន្តនៃថវិការដ្ឋសម្រាប់ក្រសួង និងស្ថាប័នកណ្តាល
ការដោះស្រាយឧបសគ្គ និងចំណុចខ្វះខាតក្នុងការអនុវត្តជាក់ស្តែងនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ការចេញផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត
គណៈកម្មការអឺរ៉ុប (EC) នឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា លើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)