យុគសម័យ - នាព្រឹកថ្ងៃទី ២៥ តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអញ្ជើញចូលរួមពិធីថ្វាយសារតាំងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
![]() |
![]() |
![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang អញ្ជើញចូលរួមពិធីថ្វាយសារតាំងនេះ |
ព្រះមហាក្សត្រសីហមុនីបានស្វាគមន៍ចំពោះការតែងតាំងលោក Nguyen Huy Tang ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយសង្កត់ធ្ងន់លើអត្ថន័យនៃសាមគ្គីភាព ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ; បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលឃើញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ទំនាក់ទំនងរវាងក្រសួង និងវិស័យ កិច្ចសហប្រតិបត្តិការលើវិស័យនានាត្រូវបានពង្រឹងនិងពង្រីកកាន់តែប្រសើរឡើងផងដែរ។ យើងសង្ឃឹមថា ភាគីទាំងពីររក្សា និងលើកកម្ពស់លទ្ធផល ដែលសម្រេចបាន ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ព្រះមហាក្សត្រ សីហមុនី ក៏បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់វៀតណាម ដោយជឿជាក់ថា ឯកអគ្គរដ្ឋទូត លោកNguyen Huy Tang នឹងបន្តអាណត្តិប្រកបដោយជោគជ័យនិងរួមចំណែកជាវិជ្ជមានជាច្រើនបន្ថែមទៀតដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។
![]() |
ទិដ្ឋភាពនៃពិធីនេះ |
អញ្ជើញថ្លែងមតិក្នុងពិធីស្វាយសារតាំងនេះ លោក Nguyen Huy Tang បានសម្តែងនូវកិត្តិយស ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ សីហមុនី ចំពោះការស្រលាញ់ និងការយកចិត្តទុកដាក់របស់ព្រះអង្គជូនចំពោះប្រទេសនិងប្រជាជនវៀតណាម ក៏ដូចជា ចំណងសាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។ ព្រះអង្គក៏សំដែងក្តីរីករាយសោមនស្សដែលបានឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ លោក ឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង ដែលប្រជាជនកម្ពុជាសម្រេចបាន ជាពិសេស ការឯកភាព និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនកម្ពុជាទាំងមូល ដើម្បីជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩; ជឿជាក់ថាក្រោមរជ្ជកាលដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ សីហមុនី ការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា នឹងបន្តទទួលបានភាពជោគជ័យកាន់តែច្រើនក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនផងដែរ។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពូនជ្រុំទំនាក់ទំនងប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ រួមចំណែកធ្វើឱ្យទំនាក់ទំនង« អ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិររឹងមាំយូរអង្វែង» រវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន ស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត៕
VNA
មតិពីមិត្តអ្នកអាន