Trending now

ខេត្ត An Giang ៖ ពិធីប្រគល់សម្ភារៈ ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ព្រះរាជាណាចក្រកម្ពុជា

09:16 | 27/10/2021 ឌីណា

គណៈប្រតិភូនៃគណៈកម្មាធិការការបក្សស្រុក គណៈកម្មាធិការការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក An Phu គណៈកម្មាធិការប្រជាជនឃុំ Phu Huu បានសម្របសម្រួលជាមួយប៉ុស្តិ៍កងទ័ពការពារព្រំដែន Phu Huu (កងទ័ពការពារព្រំដែនខេត្ត An Giang) ដើម្បីរៀបចំការឧជួយបត្ថម្ភសម្ភារៈចាំបាច់ជូនដល់អាជ្ញាធរព្រែកជ្រៃ ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៣ ទី១ កងអនុសេនាធំ​លេខមួយនៃកងទ័ពការពារព្រំដែន និងអាណិកជនវៀតណាម រស់នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត An Giang ប្រគល់គ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ជនជាតិចាមនៅព្រំដែន កងទ័ពការពារព្រំដែនខេត្ត An Giang ប្រគល់គ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ជនជាតិចាមនៅព្រំដែន
ខេត្ត An Giang និងខេត្តកណ្តាលបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏ ខេត្ត An Giang និងខេត្តកណ្តាលបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏
ខេត្ត An Giang ៖ ពិធីប្រគល់សម្ភារៈ ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ព្រះរាជាណាចក្រកម្ពុជា
តំណាងគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក An Phu ប្រគល់អំណោយដល់ព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ គណៈប្រតិភូបានជួយឧបត្ថម្ភសម្ភារៈចាំបាច់សម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រួមមាន៖ អង្ករ ២,០០០ គីឡូក្រាម អំណោយចំនួន ២០០ កញ្ចប់ (ស្ករស ប៊ីចេង ទឹកដោះគោ ទឹកស៊ីអ៊ីវ ទឹកត្រី) ម៉ាស ៣ កេស ទឹកលាងដៃចំនួន ៣ កេស។ ដែលមានតម្លៃសរុបប្រហែល ៥០ លានដុង។

ខេត្ត An Giang ៖ ពិធីប្រគល់សម្ភារៈ ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ព្រះរាជាណាចក្រកម្ពុជា

តំណាង​នគរបាល​ស្រុក An Phu ប្រគល់​អំណោយ​ដល់​កម្លាំង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា

សកម្មភាពខាងលើក្នុងគោលបំណងចែករំលែកការលំបាកដល់អាជ្ញាធរ កងកម្លាំងការពារព្រំដែន និងអាណិកជវៀតណាមនៅបរទេស ដែលរស់នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ អាស្រ័យហេតុនេះ ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរក្នុងការគ្រប់គ្រង និងការពារព្រំដែន និងទប់ស្កាត់នឹងបទល្មើសឆ្លងដែន ដោយខុសច្បាប់ ហើយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី