ភាគីទាំងពីរក៏អនុវត្តផែនការយាមល្បាតទ្វេភាគីដើម្បីការពារព្រំដែនតាមស្ថានភាពបច្ចុប្បន្ន ដោះស្រាយភ្លាមៗនូវសកម្មភាពដាំដុះឆ្លងព្រំដែន និងបង្កើតលំនៅដ្ឋានឆ្លងព្រំដែន ដោយមិនប៉ះពាល់ដល់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែន ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង ២។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃកិច្ចប្រជុំនៅឯខេត្ត An Giang (រូបថត៖ baoangiang.com.vn) |
នៅរសៀលថ្ងៃទី ២៤ ខែសីហា ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំខេត្តកណ្តាលដើម្បីវាយតម្លៃលទ្ធផលនៃសកម្មភាពសហប្រតិបត្តិការនាពេលកន្លងមក និងលើកទិសដៅអនុវត្តនាពេលខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០២០ និងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២១ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពលើវិស័យជាច្រើនដូចជាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន ការសម្របសម្រួលក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ សកម្មភាពនាំចូល និងនាំចេញទំនិញ សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែននៅតំបន់ពាណិជ្ជកម្មនិងសេវាកម្មច្រកទ្វារព្រំដែន Khanh Binh បញ្ហាក្បូនចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹករបស់អាណិកជនវៀតណាម ការទូតប្រជាជន ស្ថានភាពបាក់ស្រុតដីច្រាំងទន្លេនៅតាមព្រំដែន...
ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Nguyen Thanh Binh បានស្នើថា នាពេលខាងមុខនេះខេត្តទាំងពីរនឹងបន្តអនុវត្តសេចក្តីថ្លែងការណ៍រួមនៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនរវាងវៀតណាមនិងកម្ពុជា លើកទី ១០ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ នៅទីក្រុងហូជីមិញ។
ទន្ទឹមនឹងនេះភាគីទាំងពីរពង្រឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងការរត់ពន្ធ សម្របសម្រួលក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមខ្សែបន្ទាត់ព្រំដែន សម្របសម្រួលទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការនាំចេញនាំចូល និងដោះដូរទំនិញរបស់ប្រជាពលរដ្ឋនៅសងខាងព្រំដែន។ ភាគីទាំងពីរក៏អនុវត្តផែនការយាមល្បាតទ្វេភាគីដើម្បីការពារព្រំដែនតាមស្ថានភាពបច្ចុប្បន្ន ដោះស្រាយភ្លាមៗនូវសកម្មភាពដាំដុះឆ្លងព្រំដែន និងបង្កើតលំនៅដ្ឋានឆ្លងព្រំដែន ដោយមិនប៉ះពាល់ដល់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែន ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង ២៕
មតិពីមិត្តអ្នកអាន