Trending now

វៀតណាមម្ចាស់ការសកម្មនិងរួមចំណែកទំនួលខុសត្រូវចំពោះអាស៊ាន

09:56 | 26/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

តបតាមការអញ្ជើញរបស់ព្រះមហាត្សត្រនៃប្រ៊ុយណេ ប្រធានអាស៊ានឆ្នាំ ២០២១ លោក Hasanal Bolkiah ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តី លោកPham Minh Chinh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូង លើកទី៣ ជាទម្រង់អនឡាញ។

វៀតណាមមានជំនឿជាក់ថា អាស៊ាននឹងបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីជំនះពុះពាលើជំងឺរាតត្បាត វៀតណាមមានជំនឿជាក់ថា អាស៊ាននឹងបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីជំនះពុះពាលើជំងឺរាតត្បាត
កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់រួចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំASEM13 នាខែវិច្ឆិកាខាងមុខ កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់រួចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំASEM13 នាខែវិច្ឆិកាខាងមុខ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពចំនួន ១៤/១៧ ក្នុងចំណោមសកម្មភាពនៃកិច្ចប្រជុំកំពូលលើកនេះ (រូបថត៖ VGP)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពចំនួន ១៤/១៧ ក្នុងចំណោមសកម្មភាពនៃកិច្ចប្រជុំកំពូលលើកនេះ (រូបថត៖ VGP)

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី៣៩ និងកិច្ចប្រជុំកំពូលជាមួយដៃគូ គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីបន្តអះអាងនូវគោលនយោបាយការបរទេស ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ បន្តពង្រីកលទ្ធផលល្អរបស់ប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបន្តចូលរួមយ៉ាងម្ចាស់ការនិងសកម្ម រួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះការងាររួមរបស់អាស៊ាន សម្របសម្រួលជាមួយប្រធានប្រ៊ុយណេ ដើម្បីជំរុញអាទិភាពរបស់វៀតណាមក្នុងឆ្នាំអាស៊ាន ២០២០ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាទិភាពរបស់ឆ្នាំអាស៊ាន ២០២១ ជាពិសេសលើការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការវាយតម្លៃលើការអនុវត្តធម្មនុញ្ញអាស៊ាន ការកសាងចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ និងការលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់។

កិច្ចប្រជុំកំពូលនេះ គ្រោងនឹងនឹងប្រកាសឯកសារចំនួន ១០; អនុម័តលើឯកសារចំនួន ២៥ ទទួលស្គាល់ឯកសារចំនួន ៦៦ រួមមាន សេចក្តីប្រកាសមួយចំនួន យុទ្ធសាស្ត្រ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ផែនការសកម្មភាព របាយការណ៍ ឯកសារចក្ខុវិស័យ ... ក្នុងវិស័យជាច្រើនក្នុងសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការអាស៊ាន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន