Trending now

វៀតណាមមានជំនឿជាក់ថា អាស៊ាននឹងបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីជំនះពុះពាលើជំងឺរាតត្បាត

16:41 | 30/09/2021 យោងតាមវិឡុសំលេងវៀតណាម

នេះគឺជាសារ ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៦ ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា។

ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម
បង្កើនឱកាសអភិវឌ្ឍន៍នៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន បង្កើនឱកាសអភិវឌ្ឍន៍នៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន
វៀតណាមមានជំនឿជាក់ថា អាស៊ាននឹងបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីជំនះពុះពាលើជំងឺរាតត្បាតនាពេលអនាគតដ៏ខ្លីខាងមុខ។ (រូបថត៖ hanoitimes)
វៀតណាមមានជំនឿជាក់ថា អាស៊ាននឹងបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីជំនះពុះពាលើជំងឺរាតត្បាតនាពេលអនាគតដ៏ខ្លីខាងមុខ។ (រូបថត៖ hanoitimes)

កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍សំខាន់បំផុតនៃសហគមន៍វប្បធម៌សង្គមអាស៊ានក្នុងឆ្នាំប្រធានអាស៊ាន ២០២១ សំដៅពិចារណា និងអនុម័តលើឯកសារ និងសេចក្តីថ្លែងការណ៍របស់សហគមន៍ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៨ នាខែតុលាខាងមុខ ព្រមទាំងចែករំលែកទស្សនៈអំពីបញ្ហាសំខាន់ៗ និងសមិទ្ធផលនានារបស់សហគមន៍និងទិសដៅអភិវឌ្ឍន៍របស់អាស៊ាននាពេលខាងមុខ សំដៅអនុវត្តបនីយកម្មចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានសង្កត់ធ្ងន់ថា៖ “រួមជាមួយអាស៊ាននោះ វៀតណាមបាន និងកំពុងបន្តខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺរាតត្បាត។ រដ្ឋាភិបាលវៀតណាមបានជំរុញខ្លាំងការចាក់វ៉ាក់សាំង និងខិតខំប្រឹងប្រែងផ្ដល់កញ្ចប់ជំនួយជូនប្រជាជន។ ទន្ទឹមនឹងនេះ សហគ្រាស និងសប្បុរសជនជាច្រើន ក៏បានផ្ដល់ជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត ដោយបានរួមចំណែក ជាមួយរដ្ឋធានាសុខុមាលភាពសង្គម និងជួយឧបត្ថម្ភសហគមន៍។ បច្ចុប្បន្ននេះ ទោះបីជា ប្រទេសសមាជិកអាស៊ាននីមួយៗកំពុងប្រឈមនឹងការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែខ្ញុំមានជំនឿជាក់ថា ដោយស្មារតី “យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងមានវិបុលភាព” នោះ អាស៊ាននឹងបន្តបោះជំហានយ៉ាងរឹងមាំ ដើម្បីជំនះពុះពារលើជំងឺរាតត្បាតនាពេលអនាគតដ៏ខ្លីខាងមុខផងដែរ”។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួម ហើយបានឯកភាពគ្នាអនុម័តជាគោលការណ៍លើឯកសារនិងសេចក្តីប្រកាសចំនួន ២៧ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ ផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម