ដំណាក់កាលជ្រលក់ពណ៌កក់នៅភូមិវប្បកម្មតម្បាញកន្ទេល កាហម របស់ជនជាតិ ខ្មែរ នៅឃុំ ហាមតឹន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)ដំណាក់កាលជ្រលក់ពណ៌កក់នៅភូមិវប្បកម្មតម្បាញកន្ទេល កាហម របស់ជនជាតិ ខ្មែរ នៅឃុំ ហាមតឹន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)
![]() |
![]() |
ត្រាគូ គឺជាស្រុកតំបន់ឆ្ងាយដាច់ស្រយាលមួយនៃខេត្ត ត្រាវិញ ដោយមានជាង ៦២% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។
![]() |
ដំណាក់កាលជ្រលក់ពណ៌កក់នៅភូមិវប្បកម្មតម្បាញកន្ទេល កាហម របស់ជនជាតិ ខ្មែរ នៅឃុំ ហាមតឹន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) |
អាស្រ័យដោយបានរៀបចំដាក់អនុវត្តទម្រង់រូបភាព វិធានការជាច្រើនក្នុងការងារកាត់បន្ថយភាពក្រីក្រនោះ ស្រុក ត្រាគូ បានជួយក្រុមគ្រួសារក្រីក្រជនជាតិ ខ្មែរ ជាច្រើនបានឈានឡើង រក្សាលំនឹងជីវភាពរស់នៅ។
![]() |
កម្មាភិបាលការិយាល័យជនជាតិស្រុក ត្រាគូ (ខេត្ត ត្រាវិញ) អញ្ជើញទស្សនាទម្រង់រូបភាពដាំដំណាំត្រាវនៅភូមិ យ៉ុងលើនអា ឃុំ ដាយអាន |
ដោយឃើញច្បាស់ពីប្រសិទ្ធភាពសេដ្ឋកិច្ច បងប្អូនជនជាតិបានពង្រីកផ្ទៃ ដីដាំត្រាវឡើងទៅដល់ជាង ៤០ ហិកតា។
![]() |
ក្រុមសហការតម្បាញរវៃផលិតផលហត្ថកម្មវិចិត្រសិល្បៈនៅភូមិ យ៉ុងឌិញ ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) បង្កើតការងារធ្វើជាប់ជាប្រចាំជូនស្ត្រី ខ្មែរ ជាច្រើននាក់ |
អាស្រ័យដូច្នេះ ទូទាំងភូមិមានគ្រួសារក្រីក្រនៅត្រឹមតែ ៨ គ្រួប៉ុណ្ណោះ (ថយចុះជិត ២០០ គ្រួសារបើប្រៀបធៀបនឹងឆ្នាំ ២០១២) ប្រាក់ចំណូលជាមធ្យមសម្រេចបាន ៤៨ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ (កើនឡើង ៣០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំបើប្រៀបធៀបនឹង ៥ ឆ្នាំមុន)
រួមជាមួយការជួយឧបត្ថម្ភជនជាតិ ខ្មែរ ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ ស្រុក ត្រាគូ ថែមទាំងបានជួយឧបត្ថម្ភ ភូមិវប្បកម្មប្រពៃណីផ្សេងៗ ក្នុងការអភិវឌ្ឍផលិតកម្ម។
![]() |
ក្រៅពីការដាំដំណាំត្រាវ ជនជាតិ ខ្មែរ នៅភូមិ យ៉ុងលើនអា ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ថែមទាំងបានដាំឆ្លាស់ប្រភេទបន្លែផ្សេងៗ ដើម្បីរកប្រាក់ចំណូលបន្ថែម |
ដោយមានភូមិវប្បកម្មចំនួន ៣៖ ភូមិវប្បកម្មផលិតបណ្តាផលិតផលពីឫស្សី ពក ពីងពង់ ឃុំ ហាមយ៉ាង ភូមិវប្បកម្មតម្បាញរវៃឃុំ ដាយអាន និងភូមិវប្បកម្មតម្បាញកន្ទេល កាហម (ឃុំ ហាមតឹន) ស្រុកបានបង្កើតការ ងារធ្វើជូនប្រជាជនចំនួន ៣.០០០ នាក់ក្នុងចំណោមនោះ ភាគច្រើនជា បងប្អូនជនជាតិ ខ្មែរ ដោយមានប្រាក់ចំណូលពី ២,៥ ទៅ ៦ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយខែ៕
Dan toc mien nui
មតិពីមិត្តអ្នកអាន