Trending now

ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ព្រំដែន Bat Xat

11:27 | 12/10/2021

Bat Xat គឺជាស្រុកមួយនៅតាមតំបន់ភ្នំជាប់ព្រំដែនខេត្ត Lao Cai ហើយប្រជាជនភាគជាច្រើនជាបងប្អូនជនជាតិ Mong ជនជាតិ Dao និងជនជាតិ Ha Nhi។ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់បងប្អូននៅទីនេះជួបការលំបាកយ៉ាងខ្លាំង។

សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំង ព្រិលបានធ្លាក់ចុះ នៅឃុំ Y Ty ខេត្ត Lao Cai សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំង ព្រិលបានធ្លាក់ចុះ នៅឃុំ Y Ty ខេត្ត Lao Cai
ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Nung នៅខេត្ត Lao Cai ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Nung នៅខេត្ត Lao Cai

ដោយទទួលភារកិច្ចធានាឲ្យវិស័យការពារជាតិតភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅតំបន់ កម្មាភិបាលនិងយុទ្ធជនអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៤៥ នៃយោធភូមិភាគទី ២ បានយកចិត្តទុកដាក់ចំណាយពេលវេលាដើម្បីជួយគាំទ្រប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងកសាងជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរថែម។ លោកវរសេនីយ៍ឯកបំរុង Le Viet Xuan អនុប្រធាននយោបាយ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៤៥ បានឲ្យដឹងថា អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៤៥ គ្រប់គ្រងភូមិចំនួន ៥៨ នៃឃុំចំនួន ៥ គឺ ភូមិ A Mu ភូមិ A Lu ភូមិ Y Ty ភូមិ Trinh Tuong និងភូមិ Nam Chac។ ដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច ថ្នាក់ដឹកនាំអង្គភាពតែងតែពិភាក្សាជាមួយអាជ្ញាធរដែនដី ដើម្បីយល់ដឹងថែមទៀតអំពីស្ថានភាពនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ អង្គភាពក៏បានបញ្ជូនក្រុមការងារទៅដល់ភូមិនិមួយៗ ដើម្បីណែនាំនិងជួយបងប្អូនអភិវឌ្ឍការដាំដំណាំ និងចិញ្ចឹមសត្វ។

ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ព្រំដែន Bat Xat
អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៤៥ ផ្ដល់ពូជពពែជូនបងបង្អូនឃុំ A Lu ស្រុក Bat Xat ខេត្ត Lao Cai ខែមិនា ឆ្នាំ២០២១

យើងបានដឹងថា នាឆ្នាំ ២០១៥ ឃុំទាំងឡាយស្ថិតនៅក្នុងការអនុវត្តគម្រោងដែលគ្រប់គ្រងដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ​ ៣៤៥ របស់ស្រុក Bat Xat មានអត្រាគ្រួសារក្រីក្រខ្ពស់ ដូចជាភូមិ A Lu មានក្រុមគ្រួសារ ២៨២ គ្រួសារ ស្មើនឹង ៦៤.០៣% ភូមិ Y Ty មានគ្រួសារក្រីក្រ ១,០០៦ គ្រួសារ ស្មើនឹង ៧២.២៨% និងភូមិ Nam Chac មានក្រុមគ្រួសារ ៣៤៦ គ្រួសារ ស្មើនឹង ៦៦.៩២%។ល។ ហេតុនេះ គណៈកម្មាធិការបក្សនៃអង្គភាពបានចេញសេចក្តីសម្រេចចិត្តស្ដីពីការជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ហើយចាត់ទុកនេះជាការលោតផ្លោះមួយនៅដំណាក់កាល ២០១៥-២០២០។

យោងតាមលោក Lau A Pao លេខានៃគណៈកម្មាធិការបក្សឃុំ Trinh Tuong បានឲ្យដឹងថា សព្វថ្ងៃនេះ ឃុំមានក្រុមគ្រួសារ ១,៣៩៣ គ្រួសារ ដោយមានមនុស្ស ៦,៤១៤ នាក់ រស់នៅរួមជាមួយគ្នានៅភូមិចំនួន១៧។ ដោយទទួលបានការយកចិត្តទុកដាក់ពីអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៤៥ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក សេដ្ឋកិច្ច ជីវភាពរស់នៅ វប្បធម៌ និងសង្គមរបស់បងបង្អូននៅឃុំ Trinh Tuong បានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ប្រសិនបើនៅឆ្នាំ ២០១៥ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅឃុំ Trinh Tuong ទទួលបាន ៦.៧ លានដុងក្នុងមួយឆ្នាំគឺរហូតមកដល់បច្ចុប្បន្ននេះបានកើនដល់ ២៥ លានដុង ហើយអត្រាគ្រួសារក្រីក្រធ្លាក់ចុះពី ៤៤.២% នៅត្រឹមតែ ១៣.៨% ឥឡូវនេះ។ លើសពីនេះទៀត ឥឡូវឃុំសម្រេចបាន ១៨/១៩ លក្ខណៈវិនិច្ឆ័យនៃការកសាងជនបទថ្មី។ល។ ប្រជាជនជឿជាក់លើថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសគឺកម្មាភិបាល​និងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៤៥ ដែលបានជួយប្រជាជន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស