Trending now

វៀតណាមពង្រឹងការធានាសមភាពយេនឌ័រក្នុងបរិបទនៃជំងឺកូវីដ​ ១៩

10:38 | 22/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

នាពេលថ្មីៗនេះ​ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច បានបញ្ជូនរបាយការណ៍និងសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋាភិបាល សំដៅជួយឧបត្ថម្ភដល់ស្ត្រីនិងកុមារដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត។

អាណិកជនវៀតណាមផ្តល់ប្រាក់ជាង ៣ ពាន់លានដុងជាជំនួយគាំទ្រការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ អាណិកជនវៀតណាមផ្តល់ប្រាក់ជាង ៣ ពាន់លានដុងជាជំនួយគាំទ្រការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
សហគមន៍អណិកជនវៀតណាមជួយឧបត្ថម្ភគម្រោងស្ពាននិងផ្លូវនៅខេត្តកំពតរបស់កម្ពុជា សហគមន៍អណិកជនវៀតណាមជួយឧបត្ថម្ភគម្រោងស្ពាននិងផ្លូវនៅខេត្តកំពតរបស់កម្ពុជា
រូបថត៖ Unicef
រូបថត៖ Unicef

របាយការណ៍ស្តីពីគម្លាតយេនឌ័រសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២១ បានប៉ាន់ស្មានថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យដំណើការបង្រួញគម្លាតយេនឌ័រត្រូវបន្ថយ ពោល គឺយឺតយ៉ាវធៀបទៅនឹង «មួយជំនាន់» (ពី ៩៩.៥ ឆ្នាំទៅ ១៣៥.៦ ឆ្នាំ អាស្រ័យលើវឌ្ឍនភាពបច្ចុប្បន្ន)។ ការសិក្សាផ្សេងទៀតក៏បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ត្រី ដែលជាក្រុមមានហានិភ័យខ្ពស់នៃការបាត់បង់ការងារជាងបុរស ខណៈដែលនៅតែមានបន្ទុកក្នុងការមើលថែគ្រួសារ ខណៈដែលសាលារៀនត្រូវបានបិទ។

ផលប៉ះពាល់អវិជ្ជមានទាំងនេះនឹងអូសបន្លាយរយៈពេលវែង ហើយគោលដៅជាមូលដ្ឋានសម្រាប់សម ភាពយេនឌ័រកាន់តែពិបាកក្នុងការសម្រេច។ ដោយឡែកសម្រាប់ប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន វៀតណាមបានជួបប្រទះនូវការផ្ទុះឡើងនៃជំងឺរាតត្បាតចំនួន ៤ លើក ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ច-សង្គម ហើយបញ្តាលបញ្ហាប្រ ឈមក្នុងការអនុវត្តសមភាពយេនឌ័រនិងដើម្បីភាពជឿនលឿនរបស់ស្ត្រី ក៏ដូចជាការអនុវត្តគោលដៅយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ។ឆ្នាំ ២០២១ គឺជាឆ្នាំដែលវៀតណាមចាប់ផ្តើមអនុ វត្តន៍ យុទ្ធសាស្ត្រសមភាពយេនឌ័រនៃដំណាក់កាលថ្មី (២០២១-២០២៦)។ ទោះបីជាត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ -១៩ ក៏ដោយ ប៉ុន្តែ ដោយមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ការអនុវត្តយុទ្ធសាស្ត្រនេះត្រូវ ដាក់ពង្រាយយ៉ាងទូលំទូលាយនិងទទួលបានលទ្ធផលជាវិជ្ជមាន ដែលជាកម្លាំងពលំសម្រាប់ជួយដល់ស្ត្រីនិងកុមារីយកឈ្នះលើជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

នៅក្នុងបរិបទនោះ ការបង្កើតនិងចេញផ្សាយរាល់គោលនយោបាយជួយឧបត្ថម្ភប្រជាជននិងអង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ត្រូវបានរដ្ឋាភិបាលវៀតណាមធ្វើការវិភាគយ៉ាងពិសេសនិងរួមបញ្ចូលជាមួយនឹងដំណោះស្រាយជាក់ស្តែងដើម្បីធានាសិទ្ធិ និងគិតគូរពីតម្រូវការរបស់យេនឌ័រ រួមចំណែកលើកកម្ពស់សមភាពយេនឌ័រនិងបង្រួញគម្លាតយេនឌ័រនៅក្នុងវិស័យផ្សេងៗនៃជីវភាពសង្គម។ ក្នុងកំឡុងពេលលំបាកបំផុតដោយសារជំងឺរាតត្បាត ការធានាសុខភាពការបង្កើតការងារធ្វើនិងប្រាក់ចំណូលប្រកបដោយនិរន្តរភាព ការចែករំលែកវ៉ាក់សាំងឱ្យបានស្មើគ្នា ជាពិសេសការធានាឱ្យស្ត្រីទទួលបានវ៉ាក់សាំង សុទ្ធតែជាវិស័យអាទិភាពរបស់វៀតណាម។ ប្រការនេះបានរួមចំណែកក្នុងការជួយឲ្យស្ត្រីនិងកុមារដែលមានស្ថានភាពលំបាកនឹងនរចិត្ត ស្ថិរភាពជីវភាពរស់នៅ កាត់បន្ថយសម្ពាធនិងហានិភ័យនៃអំពើហឹង្សានិងការរំលោភបំពាន។

នៅក្នុងការវិវឌ្ឍន៍ថ្មីបំផុត គឺនាថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២១ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច បានបញ្ជូនរបាយការណ៍និងសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋាភិបាល សំដៅជួយឧបត្ថម្ភដល់ស្ត្រីនិងកុមារដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត។ ក្រសួងក៏បានស្នើឲ្យរដ្ឋាភិបាលផ្តល់ជំនួយឧបត្ថម្ភដល់ស្ត្រីដែលឆ្លងជំងឺកូវីដ ១៩; ស្ត្រីកំពុងមានផ្ទៃពោះឬសម្រាលកូនក្នុងកំឡុងពេលមានជំងឺរាតត្បាត ចំនួន ២ លានដុង/នាក់។ ស្ត្រីដែលជួបការលំបាកក្នុងជីវភាពដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ -១៩ មានសិទ្ធិទទួលបានប្រាក់កម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គម សម្រាប់ការផលិតនិងធ្វើអាជីវកម្ម។ សម្រាប់គោលនយោបាយជួយឧបត្ថម្ភដល់កុមារកំព្រា ឪពុកម្តាយស្លាប់ដោយសារការឆ្លងមេរោគកូវីដ -១៩ ពួកគេនឹងទទួលបានការឧបត្ថម្ភពី ៥-២០ លានដុង/នាក់។

រូបថត៖ baotintuc
រូបថត៖ baotintuc

អ្នកម្តាយវីរៈភាពដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក៏ត្រូវបានឧបត្ថម្ភបន្ថែម ១ ដង ២ លានដុង/នាក់។ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា ប្រភពធនធានសរុបសម្រាប់អនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភខាងលើមានប្រហែល ១២៧.៣៣ ពាន់លានដុង។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភស្ត្រីនិងកុមារដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩ នឹងត្រូវបានអនុវត្តន៍ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ -១៩ ហើយក្នុងពេលជាមួយគ្នានេះ បង្ហាញពីការយកចិត្តទុកដាក់របស់បក្សរបស់រដ្ឋចំពោះស្ត្រីនិងកុមារ ដែលជាមុខសញ្ញាងាយរងគ្រោះគួរតែត្រូវបានផ្តល់អាទិភាព។

មិនត្រឹមតែផ្តល់ជំនួយទាន់ពេលវេលា ធានាអាទិភាពសម្រាប់ស្ត្រីនិងកុមារក្នុងបរិបទនៃការរីករាលដាលប៉ុណ្ណោះទេ វៀតណាមថែមទាំងបន្តប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រនិងផ្តល់អំណាចដល់ស្ត្រី ជាពិសេសស្ត្រីជាអំណាចសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត។ ក្រសួងនិងស្ថាប័ននានាបានអនុវត្តន៍កម្មវិធីអប់រំនិងបណ្តុះបណ្តាលតាមអ៊ិនធឺរណែតដែលមានភាពបត់បែន ហើយអនុវត្តន៍បច្ចេកវិទ្យាឌីជីថល សម្រាប់អង្គភាពអាជីវកម្មខ្នាតតូចនិងតូចណាស់ ដែលគ្រប់គ្រងដោយស្ត្រី និងការផ្តល់សេវាកម្មហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដល់ស្ត្រីដែលជួបការលំបាក ដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅនិងឋានៈរបស់ស្ត្រី។ ជាក់ស្តែងបំផុតគឺនៅក្នុងកញ្ចប់ជំនួយដោយរដ្ឋាភិបាលវៀតណាមផ្តល់ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតចំពោះអ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ជាពិសេសកញ្ចប់ជំនួយចំនួន ២៦.០០០ ពាន់លានដុង “បានបើកទូលាយមុខសញ្ញាជាក់ស្តែងបន្ថែមទៀត ដូចជាស្ត្រីមានផ្ទៃពោះនិងស្ត្រីកំពុងថែទាំកូបក្រោមអាយុ ៦ ឆ្នាំនិងក្រុមដែលស្ត្រីភាគច្រើនមានដូចជា ពលករធ្វើការងារសេរី ជំនួញនិងសិ្បករ ជាដើម”

ជាច្បាស់លាស់ថា បញ្ហាសមភាពយេនឌ័រត្រូវបានវៀតណាមអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ហើយនៅតែបន្តទទួលបានការយកចិត្តទុកដាក់និងការណែនាំពីថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសមភាពយេនឌ័រដំណាក់កាល ២០២១-២០៣០ ដែលនឹងក្លាយជាមូលដ្ឋានសំខាន់ សម្រាប់ស្ត្រីនិងកុមារទទួលបានភាពស្មើគ្នានៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម