Trending now

អាណិកជនវៀតណាមផ្តល់ប្រាក់ជាង ៣ ពាន់លានដុងជាជំនួយគាំទ្រការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

14:58 | 09/10/2021 យោងតាមវិឡុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៨ ខែតុលា នៅទីក្រុងហាណូយ តាងនាមសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានប្រគល់ប្រាក់ជាង ៣ ពាន់លានដុង ដើម្បីគាំទ្រដល់ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងមូលនិធិវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមរយៈគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

វ៉ាក់សាំងកូវីដ ១៩  Moderna ចំនួន ៣ លានដូសបន្ថែមទៀតនឹងមកដល់ប្រទេសវៀតណាម វ៉ាក់សាំងកូវីដ ១៩ Moderna ចំនួន ៣ លានដូសបន្ថែមទៀតនឹងមកដល់ប្រទេសវៀតណាម
អាទិភាព ទាំង ៣ នៅពេលអនុវត្តន៍សារាចរលេខ ១៦ នៅតាមខេត្ត ក្រុងចំនួន ១៩ នៅភូមិភាគខាងត្បូងវៀតណាម អាទិភាព ទាំង ៣ នៅពេលអនុវត្តន៍សារាចរលេខ ១៦ នៅតាមខេត្ត ក្រុងចំនួន ១៩ នៅភូមិភាគខាងត្បូងវៀតណាម
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានផ្តល់ប្រាក់របស់សហគមន៍និងអាជីវកម្មវៀតណាមនៅ Fukuoka ប្រទេសជប៉ុនដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងមូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩  (ប្រភព៖ baoquocte.vn)
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានផ្តល់ប្រាក់របស់សហគមន៍និងអាជីវកម្មវៀតណាមនៅ Fukuoka ប្រទេសជប៉ុនដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងមូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ (ប្រភព៖ baoquocte.vn)

ជំនួយទាំងនេះជាការរួមចំណែករបស់សហគមន៍និងអង្គភាពអាជីវកម្មនៅក្នុងប្រទេសចិន រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីស្រាអែល ជប៉ុន ស្វីស ម៉ូហ្សាំប៊ិក អេហ្ស៊ីប នូវែលសេឡង់ អ៊ុយក្រែន កម្ពុជា។ ក្នុងបរិបទដែលអាណិកជនវៀតណាមនៅក្រៅប្រទេសជុំវិញពិភពលោកក៏កំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត ប៉ុន្តែនេះគឺជាការគាំទ្រដ៏មានតម្លៃនិងមានអត្ថន័យ បង្ហាញពីប្រពៃណីសាមគ្គីភាពស្នេហាជាតិនិងមនុស្សជាតិ ស្មារតីជំនះពុះពាររាល់ការលំបាក ស្រឡាញ់គ្នាទៅវិញទៅមក ជួយទំនុកបម្រុងរបស់សហគមន៍វៀតណាមនៅក្រៅប្រទេស ដល់ប្រជាជនក្នុងប្រទេស។

ក្នុងនាមក្រសួងការបរទេស លោករដ្ឋមន្រ្តី Bui Thanh Son បានថ្លែងអំណរគុណដោយស្មោះចំពោះសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស។ លោកបានអះអាងថា នាពេលកន្លងមក ទោះបីជានៅតែមានការលំបាកជាច្រើនដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺដល់ជីវភាពរស់នៅ ប៉ុន្តែបងប្អូនអាណិកជនតែងតែរក្សាប្រពៃណីសាមគ្គីភាព ដោយស្លឹកឈើរល្អរុំស្លឹកឈើរហែក ឆ្ពោះទៅស្រុកកំណើតជានិច្ច៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍