Trending now

វ៉ាក់សាំងកូវីដ ១៩ Moderna ចំនួន ៣ លានដូសបន្ថែមទៀតនឹងមកដល់ប្រទេសវៀតណាម

09:02 | 22/07/2021 ឌីណា

យុគសម័យ - នា​រសៀលថ្ងៃទី ១៩ ខែកក្កដា លោក​ Dang Duc Anh នាយកវិទ្យាស្ថាន​អានាម័យនិង​រោគរាតត្បាត​មជ្ឈិម ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​គម្រោង​ពង្រីកការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​បាន​និយាយឲ្យដឹង​ថា ក្នុង​សប្តាហ៍​នេះ​ ប្រទេស​វៀតណាម​នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ ១៩ Moderna ​ចំនួន ៣ លាន​ដូសបន្ថែមទៀត​ ដែល​ជា​ជំនួយ​របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុង​ក្របខណ្ឌយន្តការ Covax facility។

រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា
និស្សិតវៀតណាមនៅប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ ១៩ និស្សិតវៀតណាមនៅប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ ១៩
វ៉ាក់សាំងកូវីដ ១៩  Moderna ចំនួន ៣ លានដូសបន្ថែមទៀតនឹងមកដល់ប្រទេសវៀតណាម
​វ៉ាក់សាំង​បង្ការកូវីដ ១៩ ចំនួន ២ លាន​ដូស បាន​មកដល់អាកាសយានដ្ឋានអន្តរជាតិ​ Noi Bai (Ha Noi) នាព្រឹកថ្ងៃ ១០ ខែកក្កដា ។ (រូបថត៖ VNA)

ក្រៅពីនោះ​ នៅពេល​ខាង​មុខ​ឆាប់ៗនេះ ប្រទេស​វៀតណាម​នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ ១៩​ ចំនួន ១០០.០០០ ដូស​ពី​រដ្ឋាភិបាល​រូម៉ានី។ ទន្ទឺម​នឹង​នេះ វៀតណាម​កំពុង​ស្នើ​រដ្ឋាភិបាល​ចិន​ផ្តល់​​វ៉ាក់សាំង​ Sinopharm ចំនួន ៥ លាន​ដូសដែល​ជា​​ជំនួយ​ឥតសំណង។

នាថ្ងៃដដៃ​ ក្រសួង​សុខាភិបាល​បាន​ឲ្យដឹង​ថា ក្រុមហ៊ុន Pfizer បាន​យល់ព្រមនូវ​ការបង្កើន​បរិមាណវ៉ាក់សាំងជូន​ដល់ប្រទេសវៀតណាម ​ក្នុង​ឆមាសទី ៣ ចាប់ពី ៣ លាន​ដូស ឡើងដល់ ៣,៥ លានដូស ហើយយល់ព្រម​លក់ជូន ២០ លាន​ដូសបន្ថែមទៀត​ ក្នុង​ឆ្នាំ២០២១ ដែល​បង្កើន​បរិមាណ​វ៉ាក់សាំង​ Pfizer នឹង​លក់ឲ្យវៀតណាម​ចំនួន ៥០ លាន​ដូស ដែល​កើនឡើង​ ២០ លានដូស​ បើប្រៀបធៀបនឹង​ផែន​ការ។

តាម​ការគ្រោងទុក ក្នុង​ឆ្នាំ២០២១ និង​ដើមឆ្នាំ២០២២ វៀតណាម​មាន​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដចំនួន ១៧៥ ដូស។

រហូតដល់បច្ចុប្បន្ននេះ​ វៀតណាម​បាន​ចាក់វ៉ាក់សាំង​បង្ករជំងឺកូវីដ ១៩ ចំនួន ៤,៣លាន ដូសរួចហើយ៕

ឌីណា

TTXVN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
បទដ្ឋានបែងចែកដែលបានស្នើឡើងសម្រាប់ថវិកាចំណាយចរន្តនៃថវិការដ្ឋសម្រាប់ក្រសួង និងស្ថាប័នកណ្តាល
ការដោះស្រាយឧបសគ្គ និងចំណុចខ្វះខាតក្នុងការអនុវត្តជាក់ស្តែងនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ការចេញផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត
គណៈកម្មការអឺរ៉ុប (EC) នឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា លើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)