ស្ថានភាពឆ្លងជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជានៅតែមានភាពស្មុគស្មាញ។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅកម្ពុជានេះ បានក្លាយជាកាតព្វកិច្ច ក្រោយពីប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តី  បានចុះហត្ថលេខាលើអនុក្រឹតមួយស្តីពីកាតព្វកិច្ចនៃការទទួលវ៉ាក់សាំង នៅថ្ងៃអាទិត្យទី១១ ខែមេសា ។
|  ប្រទេសកម្ពុជាបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស | 
|  សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសកម្ពុជា | 
|  | 
| ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម របស់រដ្ឋាភិបាលចិន។ (រូបថត៖ freshnews) | 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ឲ្យដឹងថា អនុក្រឹតនេះធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា។ ដោយឡែកក្រៅពីក្រុមមនុស្សដែលស្ថិតក្នុងដែនកាតព្វកិច្ចទទួលវ៉ាក់សាំង លោកបានបញ្ជាក់ថា សម្រាប់ពលរដ្ឋធម្មតា គឺនៅតែបន្តគោលការណ៍ស័្មគ្រចិត្តក្នុងការចាក់វ៉ាក់សាំង។ ក៏ប៉ុន្តែប្រសិនពលរដ្ឋនោះ ត្រូវបានវាយតម្លៃពីអាជ្ញាធរមូលដ្ឋានថា មានហានិភ័យខ្ពស់ក្នុងការឆ្លងដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងសហគមន៍ នោះគេក៏នឹងត្រូវកំណត់ឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូចគ្នា។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំងទាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ១.៣លានដូសរួចហើយមកដល់កម្ពុជា។
ពាក់ព័ន្ធនឹងការផ្តល់ជំនួយវ៉ាក់សាំងនេះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ធ្លាប់បានអះអាងថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក៕
 
            
           
                                                             
                                                             
                                                             
                                                             
                                                             
                                                             
                                                             
                                                            
មតិពីមិត្តអ្នកអាន