យុគសម័យ - នាថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានមានកំណត់ទូតលេខ ៤៩០ MFA.IC.Pro ជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដោយជូនដំណឹងមួយដែល មានខ្លឹមសារថា“ដើម្បីធានាការចាក់វ៉ាក់សាំងឱ្យ មានរបៀបរៀបរយ និងមានប្រសិទ្ធិភាព ក្រសួងសុខាភិបាលកំពុងរៀបចំផែនការមេស្តីពីការចាក់វ៉ាក់សាំងថ្នាក់ជាតិ (NVMP) ដែលក្នុងនោះមានជនបរទេស កំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា ព្រមទាំងស្នើឲ្យអង្គទូតនានានៅកម្ពុជាធ្វើបញ្ជីឈ្មោះបុគ្គលដែលមានបំណង ចាក់វ៉ាក់សាំង កូវីដ ១៩ (ឈ្មោះ អាយុ លេខលិខិតឆ្លងដែន មុខរបរ អាស័យដ្ឋាននៅក្នុងប្រទេសកម្ពុជា ... ) ដើម្បីដាក់បញ្ចូលក្នុងផែនការខាងលើ” ។
![]() |
លោកឯកអគ្គរដ្ឋទូតវៀតណាម Vu Quang Minh បានចាក់វ៉ាក់សាំងកូវីដ ១៩។ រូបថត៖ (VOV) |
អាស្រ័យលើតំរូវការខាងលើស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សូមជូនដំណឹងនិងស្នើឲ្យពលរដ្ឋវៀតណាមទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដោយមានលិខិតឆ្លងដែនវៀតណាមដែលមានសុពលភាពកំពុងស្នាក់នៅនិងធ្វើការកម្ពុជាឲ្យចុះឈ្មោះចាក់វ៉ាក់សាំង ប្រសិនបើមានបំណង។
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសូមផ្ញើសំណុំបែបបទចុះឈ្មោះចាក់វ៉ាក់សាំងដូចតាមការស្នើរបស់ក្រសួងសុខាភិបាលកម្ពុជាដូចខាងក្រោមនេះដើម្បីជួយសម្រួលដល់បុគ្គលភ្នាក់ងារនិងអង្គភាពនានាក្នុងការប្រមូលបញ្ជីឈ្មោះ និងបំពេញសំណុំបែបបទហើយផ្ញើទៅកន្លែងដូចខាងក្រោម៖
១. ការិយាល័យសេដ្ឋកិច្ច - វប្បធម៌ - អប់រំ៖
និស្សិត អង្គភាពអាជីវកម្មកម្មករប្រជាពលរដ្ឋដែលកំពុងធ្វើការក្នុងវិស័យកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
- លោក Vu Chi Thanh, លេខទូរសព្ទ៖ ០៨៨៣៩១៦១៥៧; [email protected]
- លោក Nguyen Nguyen Dung លេខទូរសព្ទ៖ ០៩៧៩៣២៦៦៦៦; [email protected]
- លោក Do Trong Nghia លេខទូរសព្ទ៖ ០៣១២៨៨៨៨៦៤; [email protected]
២. ការិយាល័យកិច្ចការសហគមន៍៖
ពលរដ្ឋវៀតណាមជាទូទៅ
- លោក Vo Tuan Ngoc, លេខទូរសព្ទ៖ ០៩៧៥១១៦៧៨៩; [email protected]
៣. ការិយាល័យកុងស៊ុល៖
ពលរដ្ឋវៀតណាមជាទូទៅ។
លោក Vi Hoang Chung, លេខទូរសព្ទ៖ ០៩៧៧០២០៥៦១; [email protected] ។
ចំណាំ
- អ្នកបំពេញសំណុំបែបបទត្រូវទទួលខុសត្រូវលើភាពត្រឹមត្រូវនៃព័ត៌មានរបស់ខ្លួន។
- នៅពេលទទួលបានការយល់ព្រមឲ្យចាក់វ៉ាក់សាំងត្រូវបង្ហាញឯកសារត្រឹមត្រូម
ស្ថានទូតសូមជូនដំណឹង./.
សំណុំបែបបទចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត
(សម្រាប់ពលរដ្ឋវៀតណាមដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដែលរស់នៅនិងធ្វើការនៅប្រទេសកម្ពុជាដោយស្របច្បាប់)
លេខរៀង | ឈ្មោះ | ឆ្នាំកំណើត | ភេទ | លេខលិខិតឆ្លងដែន | ប្រភេទទិដ្ឋាការ | មុខរប | អាសយដ្ឋាននៅប្រទេសកម្ពុជា | លេខទូរស័ព្ទ អ៊ីមែល |
(១) | (២) | (៣) | (៤) | (៥) | (៦) | (៧) | (៨) | (៩) |
facebook vietnamembassyincambodia/
មតិពីមិត្តអ្នកអាន