Trending now

អាទិភាព ទាំង ៣ នៅពេលអនុវត្តន៍សារាចរលេខ ១៦ នៅតាមខេត្ត ក្រុងចំនួន ១៩ នៅភូមិភាគខាងត្បូងវៀតណាម

14:43 | 19/07/2021

រាល់ដំណោះស្រាយត្រូវបានអនុវត្តដើម្បីផ្តល់អាទិភាពជាចម្បងដល់កិច្ចការពារអាយុជីវិត និងសុខភាពជូនប្រជាជន។

វិស័យការទូតចាំបាច់ត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង ​អាទិភាព​ចម្បងរបស់រដ្ឋាភិបាល និងមាគ៌ាកិច្ចការបរទេសរបស់វៀតណាម វិស័យការទូតចាំបាច់ត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង ​អាទិភាព​ចម្បងរបស់រដ្ឋាភិបាល និងមាគ៌ាកិច្ចការបរទេសរបស់វៀតណាម
គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ( រូបថត៖ VGP)
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ( រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំជាមួយក្រសួង និងស្ថាប័នមួយចំនួន ស្ដីពីការងារត្រៀមរៀបចំនិងអនុវត្តន៍ការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ស្ដីពីការរក្សាគម្លាតសង្គម ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅតាមមូលដ្ឋានមួយចំនួន កាលពីថ្ងៃទី ១៧ ខែកក្កដានោះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអះអាងថារាល់ដំណោះស្រាយត្រូវបានអនុវត្តដើម្បីផ្តល់អាទិភាពជាចម្បងដល់កិច្ចការពារអាយុជីវិត និងសុខភាពជូនប្រជាជន។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យប្រជាជនវៀតណាមស្រុះចិត្តគំនិតគ្នា ប្ដេជ្ញាចិត្តរុញថយក្រោយជំងឺរាតត្បាតយ៉ាងឆាប់ៗ ហើយនាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅប្រក្រតីភាពថ្មី។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាស្ថានភាពនៃជំងឺរាតត្បាតនៅទីក្រុងហូជីមិញកំពុងមានការវិវឌ្ឍ យ៉ាងស្មុគស្មាញ ដូច្នេះហើយត្រូវអនុវត្តន៍សារាចរលេខ ១៦ នៅតាមខេត្ត ក្រុងចំនួន ១៩ នៅភូមិភាគខាងត្បូង។ យោងតាមឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam មានអាទិភាពចំនួន ៣ ក្នុងការអនុវត្តន៍វិធានការរក្សាគម្លាតសង្គមលើកនេះគឺ៖ ទីមួយត្រូវការពារអាយុជីវិតនិងសុខភាពជូនប្រជាជន។ ទីពីរគឺត្រូវធានាដំណើរការនៃប្រព័ន្ធសុខាភិបាល។ ទីបីគឺ ដោយសារ មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីទទួលបានភាពសាំក្នុងសង្គម ដូច្នេះហើយ ស្ថាប័នមានសមត្ថកិច្ចត្រូវគ្រប់ក្រងជំងឺឲ្យបានល្អបំផុតផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC