Trending now

បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

15:00 | 17/10/2021

នាថ្ងៃទី១៥ តុលា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកម្លាំងនគរបាលកម្ពុជាដើម្បីទប់ទល់នឹងជំងឺ Covid-19 បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកម្លាំងនគរបាលកម្ពុជាដើម្បីទប់ទល់នឹងជំងឺ Covid-19
ជនជាតិភាគតិចនៅខេត្ត Binh Phuoc  សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស ជនជាតិភាគតិចនៅខេត្ត Binh Phuoc សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស

យោងតាមរបាយការណ៍ស្ដីពីកិច្ចសហការរវាងខេត្តទាំងពីរនៅពេលកន្លងមកបានឲ្យដឹងថា តាំងពីដើមឆ្នាំមកទល់ឥឡូវនេះ ក្នុងបរិបទនៃជំងឺ Covid-19 កម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាជននៃខេត្តទាំងពីរ បានរួមគ្នាជំនះការលំបាក ពង្រីកសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងគោរពច្បាប់នៃប្រទេសនិមួយៗ។ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែនកាន់តែប្រសើរឡើង បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម សន្តិសុខ ហើយសណ្ដាប់ធ្នាប់នៅសងខាងព្រំដែននៅខេត្តទាំងពីរត្រូវបានរក្សា។

បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
តំណាងនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ (រូបថត៖ baoquankhu7.vn)

តំណាងនៃភាគីទាំងពីរបានពិភាក្សានិងឯកភាពថា គប្បីបន្តផ្សព្វផ្សាយនិងអប់រំឲ្យប្រជាជនគោរពតាមបទបញ្ជាព្រំដែន និងច្បាប់ នៃប្រទេសនិមួយៗ ព្រមទាំង កសាងសាមគ្គីភាពរវាងខេត្តទាំងពីរឲ្យកាន់តែស្អិតរមួតថែមទៀត។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានជូនអំណោយ ២០០ កញ្ចប់ និងថវិកាជិត ៦០០ លានដុង ដើម្បីជួយកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ ជំនះការលំបាកដោយសារជំងឺ Covid-19៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម