សម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងជំងឺ Covid19 រួមមានម៉ាស់ ១០,០០០ សន្លឹក សម្លៀកបំពាក់ការពារជំងឺ Covid-19 ចំនួន ១០០ ឈុត និងទឹកថ្នាំសំលាប់មេរោគ ២០០ ដប។
![]() |
![]() |
![]() |
កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តក្រចេះដើម្បីទប់ទល់នឹងជំងឺ Covid-19 (រូបថត៖ baoquankhu7.vn) |
នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ស្រុក Loc Ninh នាព្រឹកថ្ងៃទី២៧ ឧសភា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc វៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងជំងឺរាតត្បាតជូនដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
សម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងជំងឺ Covid19 រួមមានម៉ាស់ ១០,០០០ សន្លឹក សម្លៀកបំពាក់ការពារជំងឺ Covid-19 ចំនួន ១០០ ឈុត និងទឹកថ្នាំសំលាប់មេរោគ ២០០ ដប។
លោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc សង្កត់ធ្ងន់ថា ទោះបីជួបការលំបាកដោយសារជំងឺ Covid-19 ក៏ដោយ ក៏ប៉ុន្តែ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមក កងទ័ពការពារព្រំដែនខេត្ត Binh Phuoc រំពឹងថា អំណោយនេះនឹងជួយកម្លាំងនគរបាលនៃខេត្តទាំងពីរឆ្លងកាត់ការលំបាក និងគ្រប់គ្រងបានជំងឺរាតត្បាត។ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ រំពឹងថា នៅពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានអំពីសន្តិសុខនៅព្រំដែន សកម្មភាពរបស់ឧក្រិដ្ឋជន និងផ្សព្វផ្សាយឲ្យប្រជាជនរបស់ភាគីនិមួយៗ អនុវត្តបទបញ្ជា ជាពិសេសគឺការដាក់កំហិតលើការធ្វើដំណើរ ក្នុងបរិបទដែលជំងឺ Covid – 19 នៅតែវិវឌ្ឍន៍ដ៏ស្មុគស្មាញ៕
មតិពីមិត្តអ្នកអាន