Trending now

កងទ័ពការពារព្រំដែនខេត្ត Kon Tum ឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូនតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី

09:14 | 18/10/2021

នាថ្ងៃទី១៥ ខែតុលា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum វៀតណាម បានរៀបចំពិធីប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូនតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី។

ខេត្ត Kon Tum៖ ផ្សព្វផ្សាយអំពីការបោះឆ្នោតដល់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន ខេត្ត Kon Tum៖ ផ្សព្វផ្សាយអំពីការបោះឆ្នោតដល់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន
និស្សិតឡាវនិងកម្ពុជាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្ដ Kon Tum និស្សិតឡាវនិងកម្ពុជាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្ដ Kon Tum

ផ្តល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ជូន អាជ្ញាធរនិងកងកម្លាំងការពារព្រំដែនកម្ពុជា

ក្រុមបេសកកម្មរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum ដឹកនាំដោយលោកវរសេនីយ៍ឯក Le Thanh Tung មេបញ្ជាការរង បានជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ដោយមានតម្លៃសរុបជាង ៥៥ លានដុង រួមមាន អង្ករ មី ទឹកត្រី ប្រេងឆា ម៉ាស់ សម្លៀកបំពាក់ការពារជំងឺ Covid-19 និងថ្នាំសំលាប់មេរោគ Cloramin B។

កងទ័ពការពារព្រំដែនខេត្ត Kon Tum ឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូនតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី
លោកវរសេនីយ៍ឯក Le Thanh Tung ជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី (រូបថត៖ bienphong.com.vn)

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum រំពឹងថា ចំនួនស្បៀងអាហារ និងសម្ភារៈបរិក្ខាពេទ្យទាំងនេះ នឹងជួយគាំទ្រកងកម្លាំងការពារព្រំដែនកម្ពុជាក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺ Covid-19 ហើយ ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum និងតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ក្នុងការគ្រប់គ្រងនិងការពារព្រំដែន ទប់ស្កាត់ការចេញ-ចូលឆ្លងព្រំដែនខុសច្បាប់ ប្រឆាំងឧក្រិដ្ឋកម្ម ការការពារនិងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

បន្ទាប់ពីទទួលអំណោយនេះ តំណាងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី បានថ្លែងអំណរគុណចំពោះការជួយគាំទ្រជាក់ស្តែងនិងទាន់ពេលវេលារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum និងឯកភាពបន្តសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការគ្រប់គ្រងនិងការពារព្រំដែន៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា