យុគសម័យ - ខេត្ត Kon Tum កំពុងផ្សព្វផ្សាយការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាគ នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ ដល់ប្រជាជនទាំងមូល ជាពិសេសជនជាតិភាគតិចតំបន់ព្រំដែនក្នុងបំណងជួយប្រជាជនយល់ពីសារៈសំខាន់នៃការបោះឆ្នោត និងមានទទួលខុសត្រូវចំពោះស្លឹកបោះឆ្នោតរបស់ខ្លួន។
![]() |
![]() |
![]() |
អ្នកភូមិនៅក្នុងភូមិ Dak Me ឃុំ Po Y ស្រុក Ngoc Hoi (ខេត្ត Kon Tum) មើលបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភា ដែលបានបិទនៅក្នុងតំបន់ផ្ទះសហគមន៍។ |
Ngoc Hoi ជាស្រុកជាប់ព្រំដែននៃខេត្ត Kon Tum ដែលមានជិត ៦០ ភាគរយជាជនជាតិភាគតិចរស់នៅ។ ដើម្បីផ្តល់ព័ត៌មានអំពីការបោះឆ្នោតដល់ប្រជាជន អាជ្ញធរស្រុក Ngoc Hoi បានឃោសនាជាប្រចាំតាមរយៈរថយន្តឃោសនា និងការព្យួរបដា និងពាក្យស្លោក។
ស្ថានភាពភ្នំស្មុគស្មាញ និងការចរាចរណ៍គ្រោះថ្នាក់គឺជាការលំបាកដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការឃោសនាអំពីការបោះឆ្នោតសម្រាប់ប្រជាជននៅស្រុកង៉ុកហូយនិយាយដោយឡែក និងប្រជាជននៅតំបន់ភ្នំ និងតំបន់ព្រំដែននៅភូមិសាស្ត្រខេត្តខុនទុំនិយាយរួម។ ដោយវិធីច្នៃប្រឌិតជាច្រើន ស្រុកង៉ុកហូយបានទាក់ទាញបានការចំណាប់អារម្មណ៍ជាបណ្តើៗពីប្រជាជន។
លោក ហា ដាំង ខ័រ ប្រធានមន្ទីរវប្បធម៌ - កីឡា - ទេសចរណ៍ និងគមនាគមន៍ស្រុក Ngoc Hoi បានចែករំលែកថា ដោយកំណត់ថាការឃោសនាគឺជាភារកិច្ចស្នូលនៃការបោះឆ្នោត បានជាមណ្ឌលបានរួមបញ្ចូលគ្នានូវវិធីសាស្ត្រឃោសនាតាមបែបប្រពៃណីផង និងឃោសនាតាមរថយន្តផង។ នៅតាមកន្លែងដែលរថយន្តមកនិងឃោសនាមិនអាចទៅដល់ មជ្ឈមណ្ឌលបានប្រើឧបករណ៍បំពងសម្លេងចល័តដែលចងវាលើម៉ូតូ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីថ្ងៃបោះឆ្នោត។
លោកស្រី Y Dum (ឃុំ Dak Ang ស្រុក Ngoc Hoi) បាននិយាយថា តាមរយៈទម្រង់ឃោសនាផ្សេងៗគ្នា ប្រជាជនក្នុងឃុំបានដឹងអំពីថ្ងៃបោះឆ្នោត កន្លែង និងពេលវេលាបោះឆ្នោតដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ នៅក្នុងភូមិ មនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំដល់ថ្ងៃបានកាន់សន្លឹកឆ្នោតនៅក្នុងដៃ ដើម្បីបោះឆ្នោតជ្រើសបានអ្នកតំណាងសក្ដិសម មានគុណធម៌ និងទេពកោសល្យ ដោយបង្ហាញបានសេចក្តីប្រាថ្នារបស់ប្រជាជន។
![]() |
រថយន្តឃោសនាផ្សព្វផ្សាយព័ត៌មានអំពីថ្ងៃបោះឆ្នោតជូនប្រជាជននៅស្រុក Ngoc Hoi (Kon Tum) |
ទន្ទឹមនឹងនេះ ជនជាតិ Brau ជាជនជាតិមួយក្នុងចំណោមក្រុមជនជាតិភាគតិចចំនួន ១០ ដែលកំពុងរស់នៅក្នុងភូមិ Dak Me ឃុំ Po Y ស្រុក Ngoc Hoi។ អាជ្ញាធរមូលដ្ឋានបានបង្កើនការសម្របសម្រួលជាមួយកម្លាំងការពារព្រំដែនមកដល់ភូមិផ្ទាល់ដើម្បីផ្សព្វផ្សាយអំពីច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន សិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតនាពេលខាងមុខ។ ដោយហេតុនេះ ប្រជាជននឹងជាម្ចាស់ស្លឹកឆ្នោត ដោយបោះឆ្នោតជ្រើសរើសអ្នកតំណាងដែលសក្ដិសម ដើម្បីចូលរួមក្នុងរដ្ឋសភា នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ ដែលរួមចំណែកដល់ជោគជ័យទូទាំងប្រទេស។
លោកស្រី Dinh Thi Khiem (ភូមិ Dak Me ឃុំ Po Y ស្រុក Ngoc Hoi ) បានចែករំលែកថា៖ “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានកាន់សន្លឹកឆ្នោតដើម្បីបោះឆ្នោតឲ្យបេក្ខជនដែលសក្ដិសមក្នុងអាណត្តិនេះ។ ជាអ្នកបោះឆ្នោតម្នាក់ យើងសង្ឃឹមថា អ្នកតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជននឹងនាំមកនូវការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានា និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ជួយប្រជាជនឱ្យមានជីវភាពធូរធារ និងកាន់តែប្រសើថែមទៀត"។
ស្រុក Ngoc Hoi គឺជាតំបន់មួយដែលមានបង្គោលព្រំដែនជាប់ព្រំដែននៃប្រទេសទាំងបី ជាប់នឹងឡាវ និងប្រទេសកម្ពុជា។ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Bo Y បានបង្កើនចំនួនទ័ពឲ្យទីស្នាក់ការនានានៅតំបន់ស្មុគស្មាញដើ ម្បីបំពេញល្អការងារការពារព្រំដែន ការពារការរីករាលដាលនៃកូវីដ១៩ ផង និងធានាសុវត្ថិភាពនៃការបោះឆ្នោតផង។
លោកវរសេនីយ៍ទោ Dang Nguyen Huong ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិបានសង្កត់ធ្ងន់ថា អង្គភាពបានណែនាំដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានឲ្យរៀបចំការឃោសនាយ៉ាងទូលំទូលាយជូនប្រជាជនអំពីថ្ងៃបោះឆ្នោត ដោយផ្សារភ្ជាប់ជាមួយនឹងការធានានូវស្ថានភាពសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងមូលដ្ឋាន។ ដោយស្មារតី ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ប្តេជ្ញាចិត្តទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនឆ្លងដែន រួមចំណែកដល់ជោគជ័យរបស់ប្រទេសទាំងមូល ក្នុងការបោះឆ្នោតនាពេលខាងមុខ។
ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ និងការប្តេជ្ញាចិត្តខ្ពស់ពីក្រសួងស្ថាប័នគ្រប់ថ្នាក់ ជនជាតិភាគតិចនៅស្រុក Ngoc Hoi និយាយរួម ខេត្ត Kon Tum និយាយដោយឡែក មានការយល់ដឹងជាបណ្តើៗ យល់ពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត។ ចាប់តាំងពីពេលនោះមក អ្នកបោះឆ្នោតមានសិទ្ធិជាម្ចាស់ឆ្នោតដោយបោះឆ្នោតជ្រើសតាំងអ្នកតំណាងដែលសក្ដិសម បង្ហាញបានសេចក្តីប្រាថ្នារបស់ប្រជាជនទាំង មូល៕
tin tuc
មតិពីមិត្តអ្នកអាន