Trending now

និស្សិតឡាវនិងកម្ពុជាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្ដ Kon Tum

08:32 | 13/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ១១ ខែមេសា និស្សិតឡាវនិងកម្ពុជាជាង ២៥៨ នាក់ បានទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសាខាសាលានៃមហាវិទ្យាល័យ Da Nang នៅខេត្ដ Kon Tum ប្រទេសវៀតណាម។

និស្សិតឡាវនៅខេត្ត Ha Tinh និងទីក្រុង Hue ប្រារព្ធពិធីបុណ្យប៊ុនភីម៉ាយ និស្សិតឡាវនៅខេត្ត Ha Tinh និងទីក្រុង Hue ប្រារព្ធពិធីបុណ្យប៊ុនភីម៉ាយ
សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Bunpimay ឆ្នាំ ២០២១ សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Bunpimay ឆ្នាំ ២០២១
និស្សិតឡាវទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ប៊ុនភីម៉ៃ នៅខេត្ដ Kon Tum (រូបថត៖ giaoducthoidai.vn)
និស្សិតឡាវទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ប៊ុនភីម៉ៃ នៅខេត្ដ Kon Tum (រូបថត៖ giaoducthoidai.vn)

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវប៊ុនភីម៉ៃ (Bunpimay) និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា រៀងរាល់ឆ្នាំ។ នៅឆ្នាំនេះដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដូច្នេះនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅសាខាសាលានៃមហាវិទ្យាល័យ Da Nang នៅខេត្ដ Kon Tum ត្រូវទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្ងាយពីស្រុកកំណើត។

អ្នកគ្រូបង្រៀន Nguyen To Nhu នាយិការងសាខាសាលានៃមហាវិទ្យាល័យ Da Nang នៅខេត្ដ Kon Tum បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលាកំពុងបណ្តុះបណ្តាលនិស្សិតឡាវនិងកម្ពុជាជាង ២៥៨ នាក់។ អ្នកគ្រូបង្រៀន Nguyen To Nhu បានបន្ថែមថា នៅឆ្នាំនេះនិស្សិតឡាវនិងកម្ពុជានឹងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសាខាសាលា។ អាស្រ័យហេតុនេះសាលានឹងបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតឡាវនិងកម្ពុជាទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងក្ដីសប្បាយរីករាយ។

ថ្នាក់ដឹកនាំខេត្ដ Kon Tum ប្រគល់អំណោយជូននិស្សិតកម្ពុជានិងឡាវ (រូបថត៖ giaoducthoidai.vn)
ថ្នាក់ដឹកនាំខេត្ដ Kon Tum ប្រគល់អំណោយជូននិស្សិតកម្ពុជានិងឡាវ (រូបថត៖ giaoducthoidai.vn)

អ្នកគ្រូបង្រៀន Nguyen To Nhu បានចែករំលែថា “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សាលាជូនពរអោយនិស្សិតទាំងអស់មានសុខភាពល្អបរិបូរ សំណាងល្អនិងទទួលបានលទ្ធផលល្អក្នុងការសិក្សា។ លើសពីនេះ សាលាចង់អោយនិស្សិតទាំងអស់នៃប្រទេសទាំងពីរខិតខំប្រឹងប្រែងសិក្សាដើម្បីរួមចំណែកក្នុងការកសាងប្រទេសឲ្យកាន់តែរីកចម្រើន ព្រមទាំងពូនជ្រំចំណងមិត្ដភាពនៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា"។

និស្សិត Sam Rothkunthea ដែលកំពុងសិក្សាឆ្នាំទី ៣ បានឲ្យដឹងថា ដោយសាររងផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 បានធ្វើឲ្យខ្ញុំ និងមិត្តភក្តិមកពីប្រទេសកម្ពុជានិងឡាវមិនអាចវិលត្រឡប់មកស្រុកកំណើត ដើម្បីទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានឡើយ។

និស្សិតកម្ពុជាសំដែងរបាំប្រពៃណី (រូបថត៖ giaoducthoidai.vn)
និស្សិតកម្ពុជាសំដែងរបាំប្រពៃណី (រូបថត៖ giaoducthoidai.vn)

និស្សិត Sam Rothkunthea បានឲ្យដឹងថា “នេះជាឆ្នាំដំបូងដែលខ្ញុំទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្ងាយពីគ្រួសារ ទោះបីជាមានអារម្មណ៍សោកសៅនិងនឹកគ្រួសារបន្តិចក៏ដោយ ក៏គ្រូបង្រៀនបានបង្កលក្ខណៈងាយស្រួលនិងរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅសាខាសាលាដល់និស្សិតនៃប្រទេសទាំងពីរក្នុងក្ដីសប្បាយរីករាយដែរ"៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦