យុគសម័យ - នាថ្ងៃទី ១៤ ខែមេសា នៅសាកលវិទ្យាល័យ Cuu Long (ខេត្ត Vinh Long) បានរៀបចំពិធីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់គ្រូនិងនិស្សិតជនជាតិខ្មែរ ក្នុងខេ្តតនិស្សិតកម្ពុជា និងពិធីបុណ្យ Bunpimay សម្រាប់និស្សិតឡាវ។
![]() |
សាកលវិទ្យាល័យ Cuu Long (ខេត្ត Vinh Long) បានរៀបចំពិធីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់គ្រូនិងនិស្សិតជនជាតិខ្មែរ ក្នុងខេ្តតនិស្សិតកម្ពុជា និងពិធីបុណ្យ Bunpimay សម្រាប់និស្សិតឡាវ |
ថ្លែងនៅក្នុងពិធីនេះសាស្ត្រាចារ្យរង លោកបណ្ឌិត Luong Minh Cu សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Cuu Long បានមាន ប្រសាសន៍ថា ឆ្នាំនេះស្ថានភាពស្មុគស្មាញនៃជំងឺកូវីដ ១៩ និស្សិតអន្តរជាតិមកពី ប្រទេសឡាវនិងកម្ពុជា កំពុងសិក្សា នៅសាលាមិនអាចត្រឡាប់ទៅស្រុកកំណើតវិញបានទេ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយក្រុមគ្រួសាររបស់ពួកគេ។ ដូច្នេះសាលាបានរៀបចំឱ្យនិស្សិតអន្តរជាតិចូលរួមក្នុងកម្មវិធីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដែលមានសកម្មភាពវប្បធម៌ ដូចជា ៖ ពិធីចងខ្សែ, ពិធីជះទឹក, ល្បែងប្រជាប្រិយ…។
បច្ចុប្បន្នសាលាមាននិស្សិតឡាវនិងកម្ពុជាចំនួន ១១៤ នាក់កំពុងសិក្សាថ្នាក់អនុបណ្ឌិត សិក្សាភាសា វៀតណាមនិងមុខជំនាញផ្សេងទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះមាននិស្សិតឡាវនិងកម្ពុជាចំនួន ១៦៤ នាក់បានបញ្ចប់ការសិក្សា នៅសាលា។
ក្នុងដំណើរការរៀនសូត្រ សាលារៀបចំសកម្មភាពជាច្រើនសម្រាប់និស្សិតបរទេសដើម្បីស្វែងយល់នូវប្រទេសនិងប្រជាជនវៀតណាម និងអនុវត្តការសន្ទនា បង្កើនសមត្ថកិច្ចនិយាយាភាសាវៀតណាម។ ក្នុងរយៈពេលកន្លងមក ដោយសារជំងឺរាតត្បាតស្មុគស្មាញ និស្សិតបរទេសជាច្រើនមិនអាចមកលេងគ្រួសាររបស់ពួកគេបានទេ ហើយសាលាបានបង្កើតលក្ខខណ្ឌសម្រាប់និស្សិតបរទេសរស់នៅនិងផ្លាស់ប្តូរជាទៀងទាត់ ហើយ លើកទឹកចិត្តពួកគេឱ្យខិតខំប្រឹងប្រែងសិក្សានិងគាំទ្រគ្នានៅក្នុងជីវិត។
![]() |
ការសម្តែងសិល្បៈរបស់និស្សិតអន្ដរជាតិនៃសាកលវិទ្យាល័យ Cuu Long។ |
នៅក្នុងពិធីនេះ គណៈនាយកនៃសាកលវិទ្យាល័យ Cuu Long ប្រគល់អាំងបាវគ្រូនិងនិស្សិតជនជាតិខ្មែរ និស្សិតកម្ពុជានិងនិស្សិតឡាវ ដែលកំពុងសិក្សានៅសាលា។ ទន្ទឹមនឹងនេះផ្តល់រង្វាន់លើកទឹកចិត្តដល់និស្សិតខ្មែរនិងនិស្សិតអន្តរជាតិដែលទទួលលទ្ធផលសិក្សាឆ្នើម៕
vietnamplus
មតិពីមិត្តអ្នកអាន