Trending now

សារជូនពរ ឆ្នាំថ្មីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen​ Xuan Phuc

08:00 | 01/02/2022 យោងតាមវិឡូសំលេងវៀតណាម

ជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេសជាទីគោរពរាប់អាន! ក្នុងឱកាសដ៏នក្ខត្តឫក្ស ទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ខាល ចត្វាស័ក តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សូមជូនចំពោះជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅក្រៅប្រទេសប្រកបដោយមនោសញ្ចេតនា និងសារជូនពរឆ្នាំថ្មីជាមួយនិងអត្ថន័យដ៏ល្អបំផុត។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជូនអំណោយដល់បណ្ដាគ្រួសារក្រីក្រនៅទីក្រុងដាណាំង លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជូនអំណោយដល់បណ្ដាគ្រួសារក្រីក្រនៅទីក្រុងដាណាំង
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang
ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc។
ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ baochinhphu)

ខ្ញុំក៏សូមប្រសិទ្ធពរជ័យជូនដល់មិត្តភ័ក្តិនៅគ្រប់ទិសទី និងប្រជាជនទូទាំងពិភពលោកឲ្យជួបតែសន្តិភាព មិត្តភាព ភាតរភាព ចម្រុងចម្រើន និងសុភមង្គលជានិច្ចនិរន្តរ៍។

រំឭកដល់រដូវផ្ការីកឆ្នាំ មមី ចត្វាស័ក ឆ្នាំ ១៩៤២ លើកាសែត “វៀតណាមឯករាជ្យ” លោកប្រធានហូជីមិញ បានសរសេរថា៖

ជូនពរប្រទេសយើងទាំងមូលនៅឆ្នាំនេះ

ទង់ក្រហមបក់រវិចៗ!

ឆ្នាំនេះគឺជាឆ្នាំមានបុណ្យតេតរុងរឿង

សេចក្តីជូនពររបស់លោកអ៊ំហូ រហូតមកដល់ពេលនេះ គឺគម្រប់ ៨០ ឆ្នាំហើយ។ ថ្វីត្បិតតែទំព័រប្រវត្តិសាស្ត្របានប្រែក្លាយទៅជាទំព័រថ្មីក៏ដោយ ក៏គុណសម្បតិ្តដែលកើតចេញពីប្រវត្តិសាស្ត្រជាតិ ស្មារតីសាមគ្គីភាព ក្តីមេត្តា សេចក្តីព្យាយាម និងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រជាជនយើង មិនដែលផ្លាស់ប្តូរឡើយ។

នៅឆ្នាំ ២០២១ ក្នុងគ្រាដ៏លំបាកបំផុត យើងបានឃើញរូបភាពដ៏ស្រស់ស្អាតជាច្រើន ជាគំរូលះបង់ដើម្បីបុព្វហេតុ ក៏ដូចជាការលះបង់សម្រាប់សហគមន៍នៅក្នុងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ទាំងនោះគឺជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យុទ្ធជននិងអ្នកស្ម័គ្រចិត្ត ដែលសុខចិត្តទុកក្រុមគ្រួសារ ឪពុកម្តាយចាស់ជរានិងកូនតូចៗ នៅពីក្រោយ ដោយមិនខ្វល់ខ្វាយពីគ្រោះថ្នាក់នៅក្នុងតំបន់ឆ្លងរាលដាលនៃជំងឺរាតត្បាតឡើយ។ នោះគឺជាលោកតាចាស់ដែលបាននាំយកប្រាក់សន្សំទាំងអស់របស់ខ្លួន ដើម្បីឧបត្ថម្ភដល់មូលនិធិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ហើយនោះក៏ជាក្មេងជំទង់ និងប្អូនកុមារដែលបានគូររូបភាពដ៏ស្រស់ស្អាត បទកំណាព្យរណ្តំជាច្រើន ដោយបង្ហាញពីក្តីសុបិននិងមនោសញ្ចេតនារបស់ពួកគេចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ព្រមទាំងជឿជាក់លើកម្លាំងពលំរបស់ វៀតណាមនៅចំពោះមុខបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏សាហាវនេះ ។

ក្នុងនាទីនេះ មានបុត្រធីតាវៀតណាមជាច្រើន កំពុងឋិតនៅខ្សែប្រយុទ្ធជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត យុទ្ធជនកំពុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារព្រំដែនកោះ ទាំងយប់ទាំងថ្ងៃ ហើយបងប្អូនក្នុងអាជីពជាច្រើន កំពុងតែមមាញឹកនឹងការងារដែលមិនអាចចូលរួមបុណ្យតេតជាមួយក្រុមគ្រួសារ។

បក្ស រដ្ឋ និងប្រជាជនតែងតែគោរពជានិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារប្រកប ដោយការទទួលខុសត្រូវចំពោះសហគមន៍និងសង្គម។ ប្រទេសជាតិក៏ចងចាំជានិច្ចនូវការលះបង់របស់ជនរួមជាតិនិងសមមិត្ត គោរពទឹកចិត្តបងប្អូនជនរួមជាតិនៅក្រៅប្រទេសនិងការជួយឧបត្ថម្ភពីមិត្តអន្តរជាតិ។

ឆ្លងកាត់រាល់ការសាកល្បងទាំងអស់នេះ គ្រាន់តែពង្រឹងយើងឲ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បីស្រុះចិត្តគំនិត សាមគ្គីគ្នា ភាពខ្ជាប់ខ្ជួន សក្ដិសមជាមួយនឹងគុណសម្បត្ដិវីរភាពរបស់បុព្វបុរសរបស់យើងក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង។

សូមជូនពរបងប្អូនជនរួមជាតិវៀតណាមទាំងអស់ ជួបតែសេចក្តីសុខ ភាពកក់ក្តៅ និងសុវត្ថិភាពជាមួយក្រុមគ្រួសារ ជាមួយគ្នានេះដែរសូមជូនពរបងប្អូនជនរួមជាតិ និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស ក្នុងឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ជួបតែសុខសន្តិភាព សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ប្រការ។

សូមអរគុណច្រើន និងរីករាយឆ្នាំថ្មី!

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤