Trending now

ទិវាគ្រួសារវៀតណាមនៅប្រទេសបែលហ្ស៊ិក

10:09 | 13/10/2021 ហេង វុធ្ធី

យុកសម័យ - ទិវាគ្រួសារវៀតណាមនៅបែលហ្ស៊ិកគឺជាសកម្មភាពប្រចាំឆ្នាំរៀបចំឡើងដោយសមាគម​វៀតណាមនៅបែលហ្ស៊ិក (UGVB) ដើម្បីពង្រឹងសាមគ្គីភាពក្នុងសហគមន៍ជនជាតិវៀតណាមនៅព្រះរាជាណាចក្រប៊ែលហ្សិក ដោយបង្ហាញពីតួនាទីរបស់គ្រួសារវៀតណាមក្នុងការថែរក្សាអត្តសញ្ញាណ វប្បធម៌ប្រពៃណីជាតិ និងធ្វើសមាហរណកម្មក្នុងសង្គមម្ចាស់ផ្ទះផងដែរ។ Đây là hoạt động thường niên do Tổng hội người Việt Nam tại Bỉ (UGVB) tổ chức nhằm thắt chặt tình đoàn kết trong cộng đồng người Việt tại Vương quốc Bỉ, đề cao vai trò của gia đình Việt Nam trong việc giữ gìn bản sắc văn hóa truyền thống dân tộc, đồng thời hội nhập vào xã hội sở tại…

វៀតណាមចូលរួមពិធីបុណ្យសាមគ្គីភាពរបស់គណបក្សពលករបែលហ្ស៊ិក វៀតណាមចូលរួមពិធីបុណ្យសាមគ្គីភាពរបស់គណបក្សពលករបែលហ្ស៊ិក
វៀតណាមនិងបែលហ្ស៊ិកជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម វៀតណាមនិងបែលហ្ស៊ិកជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម
ទិវាគ្រួសារវៀតណាមនៅប្រទេសបែលហ្ស៊ិក
ទិវាគ្រួសារវៀតណាមនៅបែលហ្ស៊ិក

យោងតាមលោក ង្វៀនវ៉ាន់ថា (Nguyen Van Thao) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សិក ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា៖ ទិវាគ្រួសារវៀតណាមជាមួយសកម្មភាពសម្បូរបែប បានរួមចំណែករួមចំណែកតភ្ជាប់គ្រួសារវៀតណាមក្នុងនោះមានគូស្វាមីភរិយាជាច្រើន មានប្តីប្រពន្ធ ដែលមិនមែនជាជនជាតិវៀតណាម ជួយពួកគេឱ្យយល់ពីវប្បធម៌វៀតណាម កាន់តែច្បាស់ដោយមានការធ្វើសមាហរណកម្មវប្បធម៌វៀតណាមបន្តទៅជំនាន់កូនចៅរបស់ពួកគេ។

លោក Béa Diallo អនុប្រធានស្រុក Ixelles ជឿជាក់ថា សហគមន៍ជនជាតិវៀតណាមនៅបែលហ្ស៊ិក នឹងបន្តលើកកម្ពស់ភាពខ្លាំងរបស់ខ្លួន ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ ទន្ទឹមនឹងនេះរួមចំណែកលើកស្ទួយជីវភាពវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះ។

នៅឯពិធីបុណ្យកុមារអាចទស្សនារបាំលោតម៉ុងសាយ ការដើរដង្ហែចង្កៀងគោម ការតុបតែងខ្លួន និងថតរូបគួរឱ្យចាប់អារម្មណ៍។ កុមារបានបង្ហាញពីទេពកោសល្យរបស់ពួកគេនៅពេលចូលរួមក្នុងការសម្តែងសិល្បៈនិងក្បាច់ គុន។

ក្នុងឱកាសនេះដែរ ស្ថាប័នពាណិជ្ជកម្មវៀតណាមនៅប៊ែលហ្សិក ក៏បានរៀបចំមហោស្រពម្ហូបអាហារ វៀតណាម ណែនាំដល់មិត្តភក្តិ ប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេស និងបែលហ្ស៊ិក នូវមុខម្ហូបប្រពៃណីរបស់វៀតណាម ដូចជា ហ្វឺ ណែមចៀន ណែមអាំងជាដើម។

ជាពិសេស ក្នុងពិធីសែនព្រះខែ គេបាននាំមកជូនសហគមន៍ប្រជាជនវៀតណាមនៅបែលហ្សិកនូវរសជាតិនៃពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ដែលជួយពួកគេឱ្យមានអារម្មណ៍ជិតស្និទ្ធជាមួយមាតុភូមិនិងប្រទេសជាតិរបស់ពួកគេ។

គួរបញ្ជាក់ថា ទិវាគ្រួសារវៀតណាមឆ្នាំ ២០២១ គឺជាឱកាសសម្រាប់គ្រួសារ និងកុមារវៀតណាមបានជួបជុំគ្នាលេងកំសាន្ត និងចែករំលែកគុណតម្លៃគ្រួសារប្រពៃណីវៀតណាម ដើម្បីជួយកុមារដែលកើតឡើងនិងធំដឹងក្តីនៅបរទេស អាចមានឱកាសស្វែងយល់បន្ថែមអំពីពិធីបុណ្យសែនព្រះខែផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់