Trending now

វៀតណាមនិងបែលហ្ស៊ិកជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម

11:09 | 10/09/2021 យោងតាមវិឡុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU) និងប៊ែលហ្សិករបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនោះ នៅថ្ងៃទី ៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan មានជំនួបជាមួយរដ្ឋមន្ត្រីសហព័ន្ធបែលហ្ស៊ិកទទួលបន្ទុកវណ្ណៈកណ្តាល អ្នកប្រកបរបរសេរី សហគ្រាសធុនតូច មធ្យម និងកសិកម្ម លោក David Clarinval។

អាមេរិក បែលហ្ស៊ិកជួយឧបត្ថម្ភជាវ៉ាក់សាំងរាប់លានដូសសម្រាប់ប្រទេសនានា អាមេរិក បែលហ្ស៊ិកជួយឧបត្ថម្ភជាវ៉ាក់សាំងរាប់លានដូសសម្រាប់ប្រទេសនានា
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ បែលហ្ស៊ិកនិងវិនិយោគិនអឺរ៉ុប នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ បែលហ្ស៊ិកនិងវិនិយោគិនអឺរ៉ុប
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan (កណ្ដាល)។
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan (កណ្ដាល)។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Le Minh Hoan បានស្នើឲ្យភាគីបែលហ្ស៊ិកបង្កលក្ខណៈងាយស្រួលសម្រាប់កសិ - រុក្ខ -ជលផលរបស់ប្រទេសទាំងពីរជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។ បច្ចុប្បន្ន បែលហ្ស៊ិកគឺជាដៃគូពាណិជ្ជកម្ម កសិ - រុក្ខ -ជលផលដ៏សំខាន់ និងធំទី ៥ របស់វៀតណាមក្នុងប្លុក EU។ លោករដ្ឋមន្ត្រី Le Minh Hoan បានអះអាងថា វៀតណាមបានបង្កើតបរិយាកាសអំណោយផល ដើម្បីលើកទឹកចិត្តសហគ្រាសបែលហ្ស៊ិកធ្វើការវិនិយោគ សាជីវកម្ម តភ្ជាប់ផលិតកម្ម ធ្វើអាជីវកម្មលើវិស័យកសិកម្មនៅវៀតណាមលើគ្រប់ផ្នែកដែលបែលហ្ស៊ិកមានប្រៀបខ្លាំង។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី David Clarinval មានគោលបំណងរួមសហការគ្នា ជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូកសិកម្ម ក្នុងនោះ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាអំពីការបណ្ដុះបណ្ដាល ការផ្ទេរប្រគល់បច្ចេកវិទ្យា ជំរុញការវិនិយោគឯកជន ក៏ដូចជាអភិវឌ្ឍន៍ប្រព័ន្ធ logistic បម្រើខ្សែសង្វាក់តម្លៃកសិកម្មផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤