Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ បែលហ្ស៊ិកនិងវិនិយោគិនអឺរ៉ុប

15:20 | 17/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ លោកស្រី Elsbeth Akkerman ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកលោក Paul Jansen និងវិនិយោគិនសហភាពអឺរ៉ុប (EU)។

ទិដ្ឋភាពនៃជំនួបនេះ


នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀត ណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសនិងក្រុមហ៊ុនបរទេស ជាពិសេសសហគមន៍អឺរ៉ុប ដែលមានសក្តានុពលនិងបច្ចេកវិទ្យាខ្ពស់ សម្រាប់ការបណ្តាក់ទុន វិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់វិនិយោគិនទៅក្នុងគម្រោង Cai Mep Ha ដោយស្មារតី “ដឹកជញ្ជូនបៃតង” ដោយអភិវឌ្ឍន៍ logistic ក្នុងការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបនិងពិភពលោកទាំងមូល។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធ ភាពរវាងវៀតណាមនិងប៊ែលហ្សិកនិងហូឡង់ នៅឯបណ្តាវេទិកាពហុភាគីនិងអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) និងអាស៊ាន - EU។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីររួមជាមួយសហភាពអឺរ៉ុប ដើម្បីឡើងសំឡេងឲ្យកាន់តែរឹងមាំថែមទៀត ក្នុងកិច្ចការពារលក្ខណៈគោរពច្បាប់នៅតាមតំបន់សមុទ្រនិងមហាសាគរ ក៏ដូចជាគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានក្នុងបញ្ហាសមុទ្រខាងកើត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប៊ែលហ្សិកនិងហូល្លង់ ជួយឧបត្ថម្ភដល់វៀត ណាម បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ប្រកបដោយប្រសិទ្ធភាព។
ពិភាក្សការងារលើគម្រោងកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទំនិញ (logistic) កំពង់ផែ ឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkerman បានបញ្ជាក់ថា រដ្ឋាភិបាលហូឡង់គាំទ្រដល់គម្រោងនេះ ដែលបង្ហាញតាមរយៈការដែលធនាគារអភិវឌ្ឍន៍ហូឡង់បានសន្យាចូលរួមចំណែកដើមទុន ១០ ភាគរយសម្រាប់វិនិយោគលើគម្រោងនេះ។ រួមជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក លោក Paul Jansen ក៏បានបញ្ជាក់ផងដែរថា សម្ព័ន្ធក្រុមហ៊ុនវិនិយោគអន្តរជាតិប៊ែលហ្សិកនឹងចូលរួមវិភាគទានដើមទុនដល់គម្រោងនេះផងដែរ។
នៅក្នុងកិច្ចប្រជុំ វិនិយោគិនបាននិយាយថាគម្រោងនេះអាចស្វាគមន៍កប៉ាល់កុងតឺន័រធំៗ ដើម្បីដឹកទំនិញវៀតណាមទៅកាន់ពិភពលោក។ ក្រៅពីនេះអ្នកវិនិយោគក៏ចូលរួមលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុក ការដឹកជញ្ជូនទំនិញនិងផលិតផលកសិកម្មពីតំបន់ដីសណ្តទន្លេ Cuu Long ទៅតំបន់ Cai Mep Ha និងទៅកាន់ពិភពលោក។
ដូច្នេះវិនិយោគិនចង់ឱ្យគម្រោងនេះត្រូវបានអនុម័តឱ្យបានឆាប់ហើយក្នុងពេលជាមួយគ្នានេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេប្រសិនបើពួកគេត្រូវបានជ្រើសរើសពួកគេនឹងអនុវត្តគម្រោងតាមកាលវិភាគដោយមានគុណភាពអនុវត្តវិធានការ "ដឹកជញ្ជូនបៃតង" ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិបទដែលវៀតណាមនិង EU កំពុងជំរុញការធ្វើពាណិជ្ជកម្មនៅពេលដែល EVFTA ចូលជាធរមាន ភាគីទាំងពីរត្រូវការគម្រោងដូចនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម