Trending now

វៀតណាមចូលរួមពិធីបុណ្យសាមគ្គីភាពរបស់គណបក្សពលករបែលហ្ស៊ិក

10:46 | 15/09/2021 ឌីណា

យុគសម័យ - បន្ទាប់ពីការផ្អាកមួយឆ្នាំដោយសារការរីករាលដាល នៃជំងឺកូវីដ ១៩ ពិធីបុណ្យ​សាមគ្គីភាព Manifesta លើកទី ១១ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់គណបក្សពលករបែលហ្ស៊ិក (PTB) ត្រូវបានប្រារព្ធឡើងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា នៅទីក្រុង Ostende ភាគខាង​លិច ប្រទេសបែលហ្ស៊ិក។ ស្ថានទូតវៀតណាមប្រចាំនៅប៊ែលហ្សិកបានចូលរួម Manifesta ឆ្នាំនេះដោយមានស្តង់ផ្សព្វផ្សាយពីម្ហូបអាហារ វប្បធម៌ ទេសចរណ៍ ...

ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលើកកម្ពស់ទំនាក់ទំនង EU - វៀតណាម ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលើកកម្ពស់ទំនាក់ទំនង EU - វៀតណាម
វៀតណាមនិងបែលហ្ស៊ិកជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម វៀតណាមនិងបែលហ្ស៊ិកជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម
វៀតណាមចូលរួមពិធីបុណ្យសាមគ្គីភាពរបស់គណបក្សពលករបែលហ្ស៊ិក
ស្តង់​វៀតណាមតែងតែទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា។ (រូបថត៖ VNA)

ស្តង់​វៀតណាមតែងតែទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា។ អ្នកទេសចរជាច្រើនអញ្ជើញមកទស្សនា​ដើម្បី​បាន​​ពិសារ​ម្ហូបណែម( Nem ) របស់​វៀតណាម។ ទស្សនាវដ្តីដូចជាកាសែតរូបភាពវៀតណាម (ជាភាសា​អង់គ្លេស​) Le Courrier du Vietnam (ជាភាសាបារាំង) និងទស្សនាវដ្តី​មួយ​ចំនួន​ទៀតដែល​ផ្សព្វផ្សាយ​អំ​ពីទេសចរណ៍​វៀតណាម.បានរួមចំណែកដល់ការបង្កើនភាពសម្បូរបែប​នៃ​ស្តង់របស់ស្ថានទូតវៀតណាម។

លោក Herman Dereymaeker សមាជិកនៃគណបក្ស PTB បានសម្តែងការរំភើបចិត្ត​នៅពេលដែលបានជួប និងសំណេះសំណាល​ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅប៊ែលហ្សិក លោក Nguyen Van Thao នៅក្នុងពិធីបុណ្យ​នេះ។ លោកបាននិយាយថា កាលពី ៥០ ឆ្នាំមុន នៅពេលដែលលោកនៅជានិស្សិតសាកលវិទ្យាល័យ លោក និងមិត្តភក្តិបានរៀបចំសកម្មភាពជាច្រើននៅតាមដងផ្លូវដើម្បីបង្ហាញពីការគាំទ្រវៀតណាមក្នុងសង្គ្រាមប្រឆាំងនឹងចក្រពត្តិអាមេរិក។ លោកបានសម្តែងការកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់ប្រជាជនវៀតណាម។ក្នុងឱកាសធ្វើដំណើរទៅកាន់​ប្រទេសវៀតណាម លោក Herman Dereymaeker មានអារម្មណ៍ស្រឡាញ់ប្រទេស និងប្រជាជនវៀតណាមកាន់តែច្រើនឡើង ៗ ។

លោកស្រី Noa Ponan Cueva សមាជិកនៃគណបក្សឆ្វេងនិយមអេស្ប៉ាញ Izquierda Unida ក៏បានសម្តែងនូវសេចក្តីរីករាយដែលបានជួបជន​កុម្មុយនិស្តនៅក្នុងពិធីនេះ រួមទាំងមិត្តភក្តិវៀតណាមផងដែរ។ លោកស្រីចូលចិត្តម្ហូប​ណែម (Nem) របស់វៀតណាមដែលលោកស្រី​មានឱកាសជាច្រើនបានពិសារនៅនៅទីក្រុងព្រុចសែល។

នៅក្នុងពិធីបុណ្យ​នេះ លោក​ឯកអគ្គរដ្ឋទូត Nguyen Van Thao បានជួប និងសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំគណបក្ស PTB បានណែនាំអំពីសមិទ្ធផលសេដ្ឋកិច្ចសង្គម ដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួម​ទាំង​​អំពីលទ្ធផលល្អនៃដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុប (EU) ) និងព្រះរាជាណាចក្រប៊ែលហ្សិករបស់​លោក​ប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែល​​រួមចំណែកក្នុង​ការ​ពង្រឹងទំនាក់ទំនង កិច្ច​សហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុបនិយាយរួម និងជាមួយបែលហ្សិកនិយាយដោយឡែក។

Manifesta គឺជាសកម្មភាពជួបជុំមនុស្សច្រើនកោះករដំបូងបង្អស់​​ដែលបានរៀបចំឡើង​ក្នុងដំណាក់កាលទី ៤ នៃ​​ផែនការរដូវក្តៅរបស់រដ្ឋាភិបាលបែលហ្ស៊ិក ដើម្បីដកការរឹតត្បិតការទប់ស្កាត់​​ជំងឺកូវីដ-១៩ បន្តិចម្តងៗ ដែលមានប្រសិទ្ធិភាព ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមករា៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី