Trending now

រស់នៅដោយមាន “ជីវិតល្អ សាសនាល្អ” ហើយជួយគ្នាទៅវិញទៅមកក្នុងការប្រកបរបរចិញ្ចឹមជីវិត ពីសកម្មភាពសាសនា

19:38 | 21/05/2021 ឌីណា

យុគសម័យ - ចែករំលែកពីទស្សនៈពី​ររបៀប​ការរស់នៅជាមួយសហគមន៍យ៉ាង​ដូច​ម្តេច​ ការ​ជួយដល់អ្នកមាន​លំបាកយ៉ាងដូចម្តេច និង​ការទទួលខុសត្រូវរបស់ពលរដ្ឋចំពោះប្រទេសជាតិយ៉ាង​ដូច​ម្តេច​ រួម​ទាំង​​​ដាំបន្លែ​ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ​តាម​របៀប​ណា​ ទាំង​អស់​នេះវា​ជាប្រធានបទទាំងឡាយ​ដែលត្រូវ​បាន​ផ្តល់​ព័ត៌​មាន ​នៅ​វិហារសាសនា​ប្រូតេស្តង់ Plei Ia Lang នៅ​សង្កាត់ Chi Lang សង្កាត់ Pleiku ទីក្រុង Gia Lai ។

សមាគមពុទ្ធសាសនាវៀតណាមជួយឧបត្ថម្ភឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សមាគមពុទ្ធសាសនាវៀតណាមជួយឧបត្ថម្ភឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
តើការរៀបចំពិធីបុណ្យជំនឿសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច? តើការរៀបចំពិធីបុណ្យជំនឿសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?

ថ្មីៗនេះ មជ្ឈិម​សមាគម​​ព្រះពុទ្ធសាសនាវៀតណាមបានចេញឯកសារមួយជូន​​ទៅ​គណៈកម្មការ វិទ្យាស្ថានមជ្ឈិម ក្រុមប្រឹក្សាភិបាល​សមាគម​ព្រះ​​ពុទ្ធសាសនា​វៀតណាមនៅតាមខេ និងក្រុងនានា រួម​ទាំង​​ព្រះសង្ឃ​នៅតាម​​​វត្ត​នា​នានៅ​ទូទាំងប្រទេសលើការបន្តបង្កើន​​វិធានការការពារទប់ស្កាត់​ការ​​ឆ្លង​រាល​ដាល​ជំងឺរាតត្បាត។ ក្នុងនោះ​បាន​សង្កត់ធ្ងន់លើ​ការ​​​ផ្អាករាល់​សកម្មភាពសាសនានានា រហូតដល់ពេលណាដែលរដ្ឋាភិបាលមានសេចក្តីជូនដំណឹងថ្មី។

ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីជីវិត និងសកម្មភាពសាសនារបស់អ្នកកាន់សាសនាប្រូតេស្ដង់ អ្នកយកព័ត៌មាននៃ​ទស្សនាវដ្តីយុគ្គសម័យ​ បានជួបសម្ភាសន៍ជាមួយលោកគ្រូគង្វាល Hanh ជាប្រធានក្រុមប្រឹក្សាប្រូតេស្ដង់​​ខេត្ត Gia Lai និងជា​ប្រធានសាខាសមាគមសាសនា​ប្រូតេស្តង់ Plei Ia Lang សង្កាត់​ Chi Lang, ទីក្រុង Pleiku, ខេត្ត Gia Lai ។

រស់នៅដោយមាន “ជីវិតល្អ សាសនាល្អ” ហើយជួយគ្នាទៅវិញទៅមកក្នុងការប្រកបរបរចិញ្ចឹមជីវិត ពីសកម្មភាពសាសនា

លោកគ្រូគង្វាល Hanh - ប្រធានក្រុមប្រឹក្សាប្រូតេស្ដង់​នៃខេត្ត Gia Lai និងជា​ប្រធានសាខាសមាគមសាសនា​ប្រូតេស្តង់ Plei Ia Lang, សង្កាត់​ Chi Lang, ទីក្រុង Pleiku, ខេត្ត Gia Lai ។

សូម​លោក​​ណែនាំជាសង្ខេប​អំពីសាខាសមាគមសាសនា​ប្រូតេស្តង់ Plei Ia Lang, សង្កាត់​ Chi Lang, ទីក្រុង Pleiku, ខេត្ត Gia Lai ។

សាខាសមាគមសាសនា​ប្រូតេស្តង់ Plei Ia Lang ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ហើយបច្ចុប្បន្ននេះមានអ្នក​កាន់​សាសនាចំនួន​ ១,៧០០ នាក់។ ១០០% នៃ​អ្នកកាន់​សាសនា​ប្រូតេស្តង់ Plei Ia Lang​ គឺជាជនជាតិ​ Ja Rai ។​ ចំនួនអ្នក​​​​​កាន់​សាសនា​​​ប្រូតេស្តង់​ដែលបានមកជួបជុំគ្នានៅ​វិហាររៀងរាល់សប្តាហ៍​ មានប្រ​មាណ ៥០០ នាក់។ ឯចំនួន​អ្នកកាន់​សាសនា​ប្រូតេស្តង់​ដែលនៅសេស​សល់​បាន​​ជួប​ជុំ​គ្នា​នៅ​​បីកន្លែង​ផ្សេងទៀត ដោយសារតែតំបន់នេះវា​ធំពេក និងការ​ចរាចរណ៍វា​មិន​ងាយ​ស្រួល​ទៀត​។ ក្នុងឱកាសពិធីបុណ្យ​ធំៗ​ដូចជា បុណ្យណូអែល អ្នក​​កាន់​​សាសនាទាំងអស់​នឹង​ជួប​ជុំគ្នា ​​ដើម្បីថ្វាយព្រះនៅវិហារ Plei Ia Lang ។

វិហារ Plei Ia Lang ត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០០៧ និងសម្ពោធ​ដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៩ បានក្លាយជាកន្លែងជួប​ជុំ​គ្នា​របស់​អ្នក​កាន់​សាសនា​ប្រូតេស្តង់នៅទីនេះ។

- សូមលោកគ្រូងគង្វាល Hanh និយាយឲ្យដឹងថា តើសកម្មភាពសាសនានៅទីនេះប្រព្រឹត្ត​ទៅ​យ៉ាងដូចម្តេច?

អាជ្ញាធរ​មូលដ្ឋានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកយើង​ក្នុង​ការ​ធ្វើសកម្មភាពសាសនា។ ចាប់ពី មុនពេល​បង្កើតក្រុមប្រឹក្សា រហូតដល់ការបង្កើតសមាគម បន្ទាប់មក​គឺ​ការ​​បំពេញ​បែបបទ​ដីធ្លី និងការ​សាង​សង់ វា​សុទ្ធ​តែ​មាន​ការជួយ​​​គាំទ្រពីអាជ្ញាធរមូលដ្ឋាន។ ដូចដែលអ្នកបានឃើញហើយ​នោះ សព្វថ្ងៃនេះយើងខ្ញុំ​បាន​​មានកន្លែងដ៏​ធំទូលាយនិងស្អាតមួយ​​ មានកន្លែងគ្រប់គ្រាន់សម្រាប់អ្នកកាន់​សាសនា មក​​ថ្វាយ​ព្រះជា​រៀងរាល់ព្រឹកថ្ងៃអាទិត្យ ឬ​ក្នុងពិធីបុណ្យ​។

- ក្នុងនាមជាមនុស្សម្នាក់ដែលបានរស់​នៅជាមួយអ្នក​សាសនាប្រូតេស្តង់ក្នុងស្រុក អស់រយៈពេល ១០ ឆ្នាំ តើលោក​មើលឃើញការផ្លាស់ប្តូរយ៉ាង​ដូច​ម្តេច​នៃ​ជីវិភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​សាសប្រូតេស្តង់នៅទីនេះ?

ទាក់ទងនឹងជីវិតសាសនា និងជំនឿ៖ ប្រសិនបើកាលពីមុន អ្នកកាន់សាសនាប្រូតេស្តង់​ត្រូវធ្វើ​សកម្ម​ភាព​សាសនា​ នៅតាម​កន្លែងជាច្រើនក្នុង​ផ្ទះតូចចង្អៀត ហើយ​គ្រូគង្វាលខ្លះមានសមត្ថភាពនៅ​​មានកម្រិត​ដោយសារខ្វះការបណ្តុះបណ្តាល​នោះ​ តែចាប់​ពីឆ្នាំ២០០៩មក​ អ្វីៗទាំងអស់បានផ្លាស់ប្តូរទាំងស្រុងហើយ​។ វិហារ Plei Ia Lang ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ អ្នក​កាន់​សាសនា​ទាំងអស់​បានប្រមូល​ផ្តុំ​គ្នានៅទីនេះ។ នៅ​ក្នុងវិហារនេះ​មានតុ កៅអី គម្ពីរគ្រប់​គ្រាន់​ និង​មាន​កន្លែង​លេង​​​​​កំសាន្តសម្រាប់​កុ​មាទៀត​ផង។

រស់នៅដោយមាន “ជីវិតល្អ សាសនាល្អ” ហើយជួយគ្នាទៅវិញទៅមកក្នុងការប្រកបរបរចិញ្ចឹមជីវិត ពីសកម្មភាពសាសនា

វិហារប្រូតេស្តង់ Plei Ia Lang ជាកន្លែងជួប​ជុំ​​​​គ្នា​​របស់​អ្នក​កាន់​សាសនាប្រូតេស្តង់

អំពីជីវភាប​សេដ្ឋកិច្ច-សង្គម៖ អ្នកអាចមើលឃើញថា នៅខាងក្រោម​វិហារនេះ​មានវាលដាំបន្លែ​ជាច្រើន។ កាលពីមុន មានតែគ្រួសារតិច​តូច​ណាស់​​​ដែលបាន​ដឹងពីរបៀបដាំបន្លែ ដើម្បីបម្រើសេដ្ឋកិច្ចគ្រួសារ។ ក៏​ប៉ុន្តែ បច្ចុប្បន្ននេះ សេដ្ឋកិច្ច​សំខាន់នៅ​ Chi Lang ដែល​​​​មានប្រជាជនរាប់រយគ្រួសាររស់នៅនោះ​គឺវា​​មក​ពី​ការ​លក់បន្លែ មិនមែនមក​ពី​ដំណាំ​កាហ្វេ​ឡើយ​។ ដើម្បីធ្វើ​បាន​ប្រកានេះ ប្រជា​ជន​ត្រូវតែមានរយៈពេលយូរ ដើម្បីរៀន​ និងចែករំលែកបទពិសោធន៍ជា​មួយ​គ្នា។ ហើយការផ្លាស់ប្តូរនោះបានធ្វើ​ឲ្យ​​ជីវភាពសេដ្ឋ​កិច្ច​គ្រួសារ និងសង្គម​មានភាព​ប្រសើរឡើងពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

- តើសាខាសមាគមសាសនា​ប្រូតេស្តង់ Plei Ia Lang បានផ្សព្វ​ផ្សាយ​​ស្មារតីនៃការ​រស់​នៅ​ដោយ​មាន​ជីវិតល្អ សាសនា​ល្អ​ ទៅកាន់អ្នក​កាន់​សាសនា​ យ៉ាង​ដូច​ម្តេច​ដែរ?

បញ្ហានៃការរស់នៅប្រកបដោយជីវិតល្អ និងសាសនាល្អនេះវា​ត្រូវបានបង្ហាញ​ក្នុង​​ច្បាប់ និងធម្មនុញ្ញនៃសមាគមប្រូតេស្តង់វៀតណាម ពីព្រោះគ្រឹះនៃជីវិតជំនឿ​គឺមានមូលដ្ឋាននៅក្នុង​គម្ពីរ។ មានសារជាច្រើននៅក្នុងព្រះគម្ពីរ​ទាក់​ទង​នឹង​ការរស់នៅដោយ​មាន​ជីវិត​ល្អ និងសាសនាល្អ។ តើយើងគួររស់នៅជាមួយ សហគមន៍យ៉ាងម៉េច ​ជួយមនុស្សមាន​ការ​លំបាកយ៉ាង​មេច​ ហើយ​តួនាទីជាពលរដ្ឋម្នាក់​សម្រាប់គ្រួសារប្រទេស​ជាតិយ៉ាង​ដូច​ម្តេច​។ ទាំងនេះគឺស្មា​រតី​ដែល​គម្ពីរបាន​ណែនាំយ៉ាងច្បាស់​លាស់ហើយ​។ យើងខ្ញុំ​តែងតែ យក​ចំណុចល្អៗ ទាំងនោះមកអនុវត្តចំពោះខ្លួន នៅ​ពេល​​យើង​រស់នៅក្នុងលោកនេះ។ យើងខ្ញុំ​ក៏បានផ្សព្វផ្សាយសេចក្តីស្រឡាញ់ដែល​​រួមចំណែកកសាងមាតុភូមិ និងប្រទេសឲ្យ​បា​នល្អប្រសើ។ ការបង្កើតបរិយាកាសរស់នៅប្រកបដោយជីវិតល្អ សាសនា​ល្អ គឺជាទិសដៅដែលយើងខ្ញុំ​តែងតែប្រាថ្នាចង់បាន​។

សូម​អរគុណលោកគ្រូគង្វាល!

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក