Trending now

តើការរៀបចំពិធីបុណ្យជំនឿសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?

15:37 | 18/05/2021

មិត្ដអ្នកអាន Le Hai Ha នៅសង្កាត់ Thong Nhat ទីក្រុង Bien Hoa ខេត្ត Dong Nai វៀតណាមបានសួរថា តើការរៀបចំពិធីបុណ្យជំនឿសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់៦៨ យាងចូល៦៩ ព្រះវស្សាព្រះមហាក្សត្រ អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់៦៨ យាងចូល៦៩ ព្រះវស្សាព្រះមហាក្សត្រ
ប្រវត្តិខ្លះៗដ៏ប្លែកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា ប្រវត្តិខ្លះៗដ៏ប្លែកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា

ចម្លើយ៖ យោងតាមមាត្រាទី ១៣ នៃច្បាប់ស្តីពីជំនឿសាសនាបានចែងថា ការរៀបចំពិធីបុណ្យជំនឿសាសនាត្រូវបានកំណត់ដូចតទៅ៖

១. អ្នកតំណាង និងគណៈគ្រប់គ្រងគ្រឹះស្ថានជំនឿសាសនាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងការរៀបចំពិធីបុណ្យជំនឿសាសនាយ៉ាងតិច ២០ ថ្ងៃមុនកាលបរិច្ឆេទនៃពិធីបុណ្យទៅកាន់ស្ថាប័នមានសមត្ថកិច្ចដោយយោងទៅតាមបទប្បញ្ញត្តិដូចខាងក្រោម៖

តើការរៀបចំពិធីបុណ្យជំនឿសាសនាត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?
រូបថតឧទាហរណ៍ (vnanet.vn)

ក) គណៈកម្មាធិការប្រជាជនថ្នាក់ឃុំនៃកន្លែងរៀបចំពិធីបុណ្យត្រូវតែទទួលខុសត្រូវក្នុងការជូនដំណឹងអំពីពិធីបុណ្យជំនឿសាសនាទៅកាន់ឃុំសង្កាត់ និងទីរួមស្រុក។

ខ) គណៈកម្មាធិការប្រជាជនថ្នាក់ស្រុកនៃ​កន្លែងរៀបចំពិធីបុណ្យត្រូវតែទទួលខុសត្រូវក្នុងការជូនដំណឹងអំពីពិធីបុណ្យជំនឿសាសនាទៅកាន់ឃុំជាច្រើននៃស្រុក ខ័ណ្ឌ ទីរួមខេត្ដ ក្រុង ខេត្ត ក្រុងក្រោមឱវាទមជ្ឈិម។

គ) គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត​នៃ​​កន្លែងរៀបចំពិធីបុណ្យត្រូវតែទទួលខុសត្រូវក្នុងការជូនដំណឹងអំពីពិធីបុណ្យជំនឿសាសនាទៅកាន់ស្រុកជាច្រើននៃខេត្តមួយនិងទីក្រុងក្រោមឱវាទមជ្ឈិម។

២- សេចក្តីជូនដំណឹងបានបញ្ជាក់ច្បាស់ពីឈ្មោះពិធីបុណ្យជំនឿសាសនា ខ្លឹមសារ វិសាលភាព កាលបរិច្ឆេទ ទីកន្លែងរៀបចំ និងសមាសភាពនៃគណៈកម្មការរៀបចំ និងលក្ខណៈចាំបាច់ដើម្បីធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងការពារបរិស្ថានក្នុងពិធីបុណ្យ។

៣- ការរៀបចំពិធីបុណ្យជំនឿសាសនានៅតាមគ្រឹះស្ថានជំនឿសាសនាគឺកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រវប្បធម៌ រម្មណីយដ្ឋាន ដែលត្រូវបានចំណាត់​ថ្នាក់ ត្រូវ​អនុវត្ត​តាម​​​​​ច្បាប់ស្តី​ពី​​បេតិកភណ្ឌវប្បធម៌។

៤. នៅប្រការទី ១ ស្ថាប័នមានសមត្ថកិច្ចត្រូវតែទទួលខុសត្រូវក្នុងការរៀបចំពិធីបុណ្យជំនឿសាសនាតាមខ្លឹមសារដែលបានជូនដំណឹង។

* មិត្ដអ្នកអាន Tran Van Hung នៅឃុំ Dong Lai ស្រុក Tan Lac ខេត្ត Hoa Binh វៀតណាមបានសួរថា៖ តើគោលនយោបាយការពារជាតិ និងសន្តិសុខសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រាទី ២០ នៃសេចក្ដីសម្រេចលេខ 05/2011/NĐ-CP ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាលស្តីពីការងារជនជាតិ និងគោលនយោបាយការពារជាតិ និងសន្តិសុខសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់ដូចតទៅ៖

១. ការកសាង និងពង្រឹងការពារជាតិនិងសន្តិសុខនៅតាមតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ជនជាតិភាគតិច។

២. ស្ថាប័នមានសមត្ថកិច្ ចនិងបងប្អូនជនជាតិភាគតិចនៅតាមតំបន់ព្រំដែន និងកោះសមុទ្រមានកាតព្វកិច្ចរួម​ជាមួយស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធារមូលដ្ឋានក្នុងការការពារខ្សែព្រំដែនជាតិ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រជាជននៃប្រទេសជិតខាងនៅតាមតំបន់ព្រំដែន និងកោះសមុទ្រតាមការកំណត់របស់ច្បាប់៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម