Trending now

ប្រវត្តិខ្លះៗដ៏ប្លែកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា

08:09 | 02/05/2021 ហេង វុធ្ធី

យុគសម័យ - ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។

បាំមួយជំនាន់នៃគ្រួសាររបស់ខ្ញុំរស់នៅព្រះរាជាណាចក្រកម្ពុជាហើយ  ប៉ុន្តែគ្មានពិធីបុណ្យចូលឆ្នាំខ្មែរណាអុផ្សុកដូចឆ្នាំនេះទេ បាំមួយជំនាន់នៃគ្រួសាររបស់ខ្ញុំរស់នៅព្រះរាជាណាចក្រកម្ពុជាហើយ ប៉ុន្តែគ្មានពិធីបុណ្យចូលឆ្នាំខ្មែរណាអុផ្សុកដូចឆ្នាំនេះទេ
ឆ្នេរអង្កោលនឹងក្លាយឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ ក្រៅពីឆ្នេរកែប ឆ្នេរអង្កោលនឹងក្លាយឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ ក្រៅពីឆ្នេរកែប
ប្រវត្តិខ្លះៗដ៏ប្លែកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា

នៅប្រទេសឥណ្ឌាបុរាណ និងនៅកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត។ បើតាមជំនឿ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។ តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹក របស់“ គោឧសភរាជ”។

គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។គោ២ នឹមទៀត ដែលសម្រាប់ ហែមុខ ហែក្រោយឃើញថា មិនទាន់កំណត់លក្ខណៈតែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម ។ ឯ«គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ ដោយគ្រឿងគឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។

ប្រវត្តិខ្លះៗដ៏ប្លែកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា

ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោ យអន្លើៗឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែប យ៉ាងពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពី រោមសត្វសម្បុរ បែបភូទួន។ ទាក់ទិននឹងការផ្សងគោឧសភរាជគឺ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។

សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោះក្បាល ព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយតែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេ កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះប្រកាសផ្សាយ។ ការទស្សន៍ទាយនេះ ឆុតឬមិន ឆុតយ៉ាងណានោះមិនជាបញ្ហាធំដុំទេ។ អ្វីដែលសំខាន់នោះគឺនិមិត្តរូបនៃពិធីនេះ។

អត្ថន័យ នៃពិធីបុណ្យប្រពៃណីដែលមានអាយុកាលដ៏យូរអង្វែងមួយនេះត្រូវ អ្នក ជំនាញខាងវប្បធម៌ខ្មែរលើកឡើងថាពិធី នេះគឺជានិមិត្តរូបដែលព្រះរាជាបានយកព្រះទ័យទុក ដាក់ ចំពោះប្រជារាស្រ្ត។ព្រះអង្គធ្វើពិធីច្រត់ព្រះនង្គ័ល ដើម្បីបួងសួងសុំទឹកភ្លៀងសុំសុខសន្តិភាពសុំកុំ ឱ្យ មាន រោគាព្យាធិ និងជាទឹកចិត្តផ្សព្វផ្សាយ ព្រហ្មវិហារធម៌ទសពិធរាជធម៌ ទៅលើប្រជារាស្រ្តព្រះ អង្គ។ គ្រាន់តែថារោគាព្យាធិវាទៅតាមអាកាសធាតុឬទៅតាមរោគអីផ្សេងៗ នៃ តំបន់នីមួយៗនោះព្រះ អង្គ ចង់ឱ្យមានសុខសន្តិភាពចង់ឱ្យរាស្ត្រទូទាំងប្រទេស បានផលស្រូវ បន្លែ ផ្លែឈើគ្រប់គ្នាប៉ុណ្ណោះ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់