Trending now

ទំនាក់ទំនងការទូតវៀតណាម - ​ស្វីស ក្នុងរយៈពេល ៥០ ឆ្នាំ៖ ទំនុកចិត្ត និងការប្តេជ្ញាចិត្តសម្រាប់អនាគត

16:00 | 11/10/2021

ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងស្វីសមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ រួមមាននយោបាយ ការទូត ពាណិជ្ជកម្មវិនិយោគ កិច្ចសហប្រតិបត្តិការរអភិវឌ្ឍ វប្បធម៌ អប់រំបណ្តុះបណ្តាលនិងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។

ក្នុងរយៈពេល ៦ខែ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អោយប្រជាជនបានប្រមាណជាង ៥០%នៃចំនួនប្រជាជនសរុប ក្នុងរយៈពេល ៦ខែ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អោយប្រជាជនបានប្រមាណជាង ៥០%នៃចំនួនប្រជាជនសរុប
ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១
ទំនាក់ទំនងការទូតវៀតណាម - ​ស្វីស ក្នុងរយៈពេល ៥០ ឆ្នាំ៖ ទំនុកចិត្ត និងការប្តេជ្ញាចិត្តសម្រាប់អនាគត
រូបឧទាហរណ៍។

ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនិង ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងប្រទេសស្វីសនិង​វៀតណាម (ថ្ងៃទី ១១ ខែតុលា ឆ្នាំ ១៩៧១ - ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១) លោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសប្រចាំវៀតណាមបានសរសេរអត្ថបទមួយដែលមានចំណងជើងថា “ទំនាក់ទំនងការទូតរវាងស្វីសនិងវៀតណាមក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក” រំលឹកឡើងវិញនូវប្រវត្តិសាស្ដ្រនៃទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងពាក់​កណ្ដាលសតវត្សកន្លងមក។

ទំនាក់ទំនងស្វីស និងវៀតណាមមានប្រពៃណីប្រវត្ដិសាស្ដ្រដ៏យូរលង់

លោកឯកអគ្គរដ្ឋទូត Ivo Sieber បានសង្កត់ធ្ងន់ថា នៅពេលដែលប្រទេសស្វីសនិងវៀតណាមបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ១៩៧១ ទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានឈានដល់កម្រិតកម្ពស់ថ្មីមួយ។

យោងតាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ទំនាក់ទំនងរវាងស្វីស - វៀតណាមបានចាប់ផ្តើមពីពាក់កណ្ដាលចុងសតវត្សរ៍ទី ១៩ ដែលត្រូវបានចាក់គ្រឹះដោយក្រុមហ៊ុនពាណិជ្ជកម្មស្វីសដូចជា ក្រុមហ៊ុន Diethelm និង Biedermann ។

ខណៈពេលដែលប្រជាជនស្វីសភាគច្រើនដែលរស់នៅប្រទេសវៀតណាម ស្របពេលនោះ ក្រៅពីការធ្វើអាជីវកម្មក្នុងវិស័យពាណិជ្ជកម្ម បច្ចេកទេស ឬ កសិកម្ម វៀតណាមនៅទាក់ទាញភ្ញៀវទេសចរជាច្រើនដែរ។ ក្នុងចំណោមប្រជាជនទាំងនេះ អ្នកដែលគេស្គាល់ច្រើនជាងគេគឺអ្នកស្រាវជ្រាវបាក់តេរីលោក Alexandre Yersin។ ការស្វែងរកនិងស្រាវជ្រាវរបស់គាត់បានពង្រីកវិស័យថ្មីខាងវិទ្យាសាស្ត្រ ថែទាំសុខភាពនិងវិស័យកសិកម្មជូនវៀតណាមផងដែរ។

កាលពីឆ្នាំ ១៩៥៤ មក ប្រទេសស្វីសបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទទីក្រុងហ្សឺណែវស្តីពីឥណ្ឌូចិន។ ជាមួយនឹងជំហរអព្យាក្រឹតរបស់ខ្លួន ស្វីសបានបង្កើតលក្ខខណ្ឌសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមចូលរួមការទូតពហុភាគីជាលើកដំបូង។

ពេលវេលាដ៏សំខាន់បន្ទាប់ដែលលោកឯកអគ្គរដ្ឋទូត Ivo Sieber លើកឡើងនៅក្នុងអត្ថបទនេះគឺកាលពី ៥០ ឆ្នាំមុន ពោលគឺនៅឆ្នាំ ១៩៧១ ប្រទេសស្វីសបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដំបូងបង្អស់ដែលបង្កើតទំនាក់ទំនង​ការទូតជាមួយវៀតណាម។ ខណៈពេលដែលសន្ធិសញ្ញាត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១១ ខែតុលា ឆ្នាំ១៩៧១ ចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ ហើយស្ថានទូតស្វីសនៅពេលនោះត្រូវបានបើកឡើងនៅសណ្ឋាគារ Metropole ក្នុងទីក្រុងហាណូយឆ្នាំ ១៩៧៣ ។

ក្រោយឆ្នាំ ១៩៧៥ មក ពលរដ្ឋនិងក្រុមហ៊ុនស្វីសមួយចំនួនបានធ្វើអាជីវកម្មប្រកបដោយជោគជ័យដូចជាក្រុនហ៊ុន Nestlé និងក្រុមហ៊ុន Ciba-Geigy ហើយបណ្ដាក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិនិងសហព័ន្ធឧស្សាហកម្មនាឡិកាស្វីសនិងសមាគមក្រុមហ៊ុនផលិតម៉ាស៊ីនស្វីសបានមានវត្ដមាននៅវៀតណាម រួមទាំងសកម្មភាពការទូតនិងមនុស្សធម៌ទៀតផង។

ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឥតឈប់ឈរ

ដោយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រខាងលើនេះ លោកឯកអគ្គរដ្ឋទូត Ivo Sieber បានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងទំនុកទុកចិត្ដយ៉ាងមុតមាំរបស់ប្រទេសស្វីសចំពោះវៀតណាមដោយបង្កើតមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងនិងពង្រីក។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា កំណែទម្រង់សេដ្ឋកិច្ចនិងការធ្វើសមាហរណកម្មរបស់វៀតណាមយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចពិភពលោកចាប់តាំងពីឆ្នាំ ២០០០ មក ដែលបានជួយបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសស្វីសនិងវៀតណាមដែលនាំមកការបើកស្ថានអគ្គកុងស៊ុលស្វីសប្រចាំទីក្រុងហូជីមិញនៅឆ្នាំ ២០១៥ ។

ខណៈដែលវៀតណាមបានបើកស្ថានកុងស៊ុលប្រចាំទីក្រុងហ្សឺណែវនៅឆ្នាំ ១៩៨៤ ហើយតម្កើងទៅជាស្ថានអគ្គកុងស៊ុលនិងស្ថានបេសកកម្មអង្គការសហប្រជាជាតិ ១០ ឆ្នាំក្រោយមក។ ទន្ទឹមនឹងនោះ នៅឆ្នាំ ២០០០ វៀតណាមបានបើកស្ថានទូតប្រចាំទីក្រុងប៊ែន។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងស្វីសនិងវៀតណាមបានរីកចម្រើននិងស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការបានផ្តោតសំខាន់លើជំនួយមនុស្សធម៌និងជួយអភិវឌ្ឍន៍។

លោកឯកអគ្គរដ្ឋទូត Ivo Sieber បានឲ្យដឹងថា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមក រដ្ឋាភិបាលស្វីសបានផ្តល់ជំនួយជាង ៦០០ លានហ្វ្រង់ (ស្មើនឹង ១៥,០០០ ពាន់លានដុង) ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ទីភ្នាក់ងារសហប្រតិបត្តិការនិងអភិវឌ្ឍស្វីស (SDC) បានមានវត្តមាននៅប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩១ ហើយបួនឆ្នាំក្រោយមកអគ្គនាយកដ្ឋានសេដ្ឋកិច្ចនៃសហព័ន្ធស្វីស (SECO) ក៏មានវត្ដមាននៅវៀតណាមដែរ ។ ខណៈពេលដែលប្រតិបត្ដិការរបស់ SDC បានបញ្ចប់នៅឆ្នាំ ២០១៦ និងកម្មវិធីរបស់ SECO ត្រូវបានជំរុញយ៉ាងខ្លាំងក្លាដោយកម្មវិធីសហប្រតិបត្តិការដែលអូសបន្លាយរយៈពេល ៤ ឆ្នាំពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤ ដែលបានចាប់ផ្តើមក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយរបស់អនុប្រធានាធិបតីស្វីសលោក Ignazio Cassis ។

បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនឯកជនមកពីប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ ហើយបច្ចុប្បន្នគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ វៀតណាមក៏ទទួលបានអត្ថប្រយោជន៍ពីអតិរេកពាណិជ្ជកម្មប្រចាំឆ្នាំជាង ២ ពាន់លានហ្វ្រង់ (ស្មើនឹង ៥០,០០០ ពាន់លានដុង) ។

ដោយមានក្រុមហ៊ុនស្វីសជាង ១០០ កំពុងប្រតិបត្តិការនៅវៀតណាមនិងបង្កើតការងារធ្វើសម្រាប់មនុស្សចំនួន ២០,០០០ នាក់ ការវិនិយោគផ្ទាល់របស់ស្វីសនៅវៀតណាមបច្ចុប្បន្នសម្រចបាន ២ ពាន់លានហ្វ្រង់ (ស្មើនឹង ៥០,០០០ ពាន់លានដុង)។ ជាមួយគ្នានោះសក្តានុពលសម្រាប់ស្វីសបង្កើនការវិនិយោគនៅវៀតណាមគឺធំធេងណាស់ ពីព្រោះស្វីសគឺជាវិនិយោគិនបរទេសធំទី ៩ របស់អាស៊ាន ប៉ុន្តែរហូតមកដល់ពេលនេះស្វីសឈរនៅលំដាប់ទី ១៩ នៅវៀតណាម។

ផ្ដើមចេញពីទស្សនវិស័យដ៏វិជ្ជមាននេះ ទាំងវៀតណាមនិងស្វីស រួមជាមួយដៃគូក្នុងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) កំពុងខិតខំប្រឹងប្រែងទ្វេដងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប រួមចំណែកជំរុញផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ជំនួបរវាងប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីស លោក Guy Parmelin នៅក្រៅសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ កាលពីខែមុនបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ។

លោកឯកអគ្គរដ្ឋទូត Ivo Sieber បានបញ្ជាក់ថា ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតគឺគ្រាដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ។ សមិទ្ធផលដែលវៀតណាមនិងស្វីសសម្រេចបានក្នុងរយៈពេលពាក់កណ្ដាលសតវត្សកន្លងមកនេះបានគូសបញ្ជាក់ពីភាពខ្លាំងនៃទំនាក់ទំនងភាពជាដៃគូនេះ ក៏ដូចជាជំនឿទុកចិត្តនិងការប្តេជ្ញាចិត្តចំពោះអនាគត។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់“ សាលប្រជុំសិក្ខាសាលានៅទីក្រុងហ្សឺណែវ” ដែលរចនាឡើងដោយរដ្ឋាភិបាលស្វីសនិងប្រគល់ជូនវិទ្យាស្ថានការ​ទូត​វៀតណាមនឹងមិនត្រឹមតែជានិមិត្តរូបក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតនៅឆ្នាំនេះប៉ុណ្ណោះទេថែមទាំងជាការសន្យាសម្រាប់អនាគតទៀតផង។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ «ប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងស្វីសក្នុងរយៈពេល ៥០ ឆ្នាំខាងមុខនឹងបន្តរីកចម្រើននិងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងទទួលបានជោគជ័យជាមិនខាន»៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ