យុគសម័យ - យោងតាមប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai លោក Nguyen Thanh Tri បាននិយាយឲ្យដឹងថា ស្ថាប័ននេះបានកៀរគរនិងទទួលបានការគាំទ្រយ៉ាងសកម្មពីអង្គការក្រៅរដ្ឋាភិបាលបរទេស សមាគមមិត្តភាពនិងអង្គការនានាដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលមានថវិកាសរុបជិត ១៧ ពាន់លានដុង។
![]() |
អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai លោកស្រី Bui Thi Lieu (ខាងស្តាំ) តំណាងក្រុមហ៊ុន COPION/កូរ៉េខាងត្បូងនិង ILRI/USA បានប្រគល់សម្ភារៈពេទ្យដល់មន្ទីរសុខាភិបាលខេត្ត Dong Nai។ |
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai បានបំផុសកម្មវិធីរៃអង្គាស មូលនិធិវ៉ាក់សាំងនិងសម្ភារៈចាំបាច់ ដើម្បីគាំទ្រដល់សមាជិកនិងប្រជាជនរស់នៅក្នុងតំបន់បិទខ្ទប់ តំបន់ចត្តាឡីស័ក ។ បានប្រគល់ម៉ាស់ពេទ្យជូនដល់ស្ថានកុងស៊ុលឡាវ ស្ថានអគ្គកុងស៊ុលថៃនិងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង Ho Chi Minh គាំទ្រនិស្សិតឡាវនិងកម្ពុជា ចំនួន៣២ នាក់ដែលកំពុងសិក្សានៅខេត្តនេះ។
សម្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេស សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai បានអំពាវនាវរកជំនួយសង្គ្រោះបន្ទាន់ជាឧបករណ៍ពេទ្យ សម្ភារនិងបរិក្ខាពេទ្យ ដូចជា ម៉ាស៊ីនជំនួយដកដង្ហើម ម៉ាស់ប្រឆាំងតំណក់ទឹកម៉ាស់ សម្លៀកបំពាក់ការពារ …ប្រគល់ដល់មណ្ឌលសុខាភិបាលនិងអង្គការនានាយ៉ាងទាន់ពេលវេលា។
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai និងសមាគមមិត្តភាពខេត្តបានអំពាវនាវឱ្យសមាជិកអាជីវកម្មកន្លែងស្នាក់នៅមិនយកប្រាក់ជួលថ្លៃបន្ទប់ចំនួន ៤.៥០០ បន្ទប់និងផ្ទះជួលចំនួន ៤៩៦ សម្រាប់កម្មករ កម្មការិនី ពលករនិងរួមកម្លាំងជាមួយក្រុមនៃកន្តែងស្នាក់នៅ និងក្រុមបុគ្គលិកពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ ...
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai មានការរំពឹងថានឹងរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ ”សំនៀងមិត្តភាពតំបន់អាគ្នេយយ៍ខាងត្បូង”សម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលនៃប្រទេសដទៃទៀតធ្វើការពិគ្រោះយោបល់អំពីការរៀបចំមហាសន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម - អាស៊ាននៅខេត្ត Dong Nai គាំទ្រសមាគមមិត្តភាពវៀតណាម - ជប៉ុន វៀតណាម - កូរ៉េខាងត្បូង វៀតណាម - រុស្ស៊ីនៃខេត្ត Dong Nai ដើម្បីរៀបចំមហាសន្និបាតអាណត្តិថ្មី ...
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai នឹងបន្តអំពាវនាវឱ្យអង្គការក្រៅរដ្ឋាភិបាលបរទេសមកវិនិយោគចូលក្នុងខេត្តនិងបំពេញបែបបទនៃគម្រោងចំនួន ០២ គឺសាលារៀនក្តីសង្ឃឹម Sam Sung (ចំណាយប្រហែល ២២ ពាន់លានដុង ដែលវិនិយោគដោយក្រុមហ៊ុន Sam Sung វៀតណាម) និងគម្រោងសាងសង់បន្ទប់រៀនថ្មីចំនួនបីនៅស្រុក Long Thanh និងថ្នាក់រៀនបីនៅស្រុក Trang Bom (ចំណាយប្រហែល ៤,៥ពាន់លានដុង ដែលឧបត្ថម្ភដោយក្រុមហ៊ុន COPION កូរ៉េ) ...៕

thoidai.com.vn
មតិពីមិត្តអ្នកអាន