Trending now

អង្គការក្រៅរដ្ឋាភិបាលបរទេសបានរួមដៃគ្នាជាមួយសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai ដើម្បីបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩

10:01 | 28/09/2021 ឌីណា

យុគសម័យ - នាពេលថ្មីៗនេះសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai បានប្រគល់សម្លៀកបំពាក់ការពារជំងឺរាតត្បាតកម្រិត ៤ ចំនួន ១៤៥ ឈុត និងរបាំងមុខប្រឆាំងនឹងតំណក់ទឹកចំនួន ២០០ ដែលមានតម្លៃ ៥៥ លានដុង បានឧបត្ថម្ភដោយអង្គការក្រៅរដ្ឋាភិបាលជូនដល់មន្ទីរសុខាភិបាលខេត្ត Dong Nai ដើម្បីចែករំលែកការលំបាកជាមួយវិស័យសុខាភិបាល ក្នុងកំឡុងពេលមានជំងឺរាតត្បាតវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ។

ខេត្ត Dong Nai៖ ធ្វើចលនាមហាជនយ៉ាងប៉ិនប្រសប់នៅតំបន់ជនជាតិភាគតិច ខេត្ត Dong Nai៖ ធ្វើចលនាមហាជនយ៉ាងប៉ិនប្រសប់នៅតំបន់ជនជាតិភាគតិច
ខេត្ត Dong Nai និងខេត្ត Binh Duong គាំទ្រសហគមប្រជាជនមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 ខេត្ត Dong Nai និងខេត្ត Binh Duong គាំទ្រសហគមប្រជាជនមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19
អង្គការក្រៅរដ្ឋាភិបាលបរទេសបានរួមដៃគ្នាជាមួយសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai ដើម្បីបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩
អនុប្រធានសម្ព័ន្ធអង្គការសម្ព័ន្ធមិត្តនៃខេត្ត Dong Nai លោកស្រី Bui Thi Lieu (ស្តាំ) ក្នុងនាមអង្គការ COPION/កូរ៉េខាងត្បូង និងអង្គការ ILRI/សហរដ្ឋអាមេរិក បានប្រគល់អំណោយជាសម្ភារៈនិង​បរិក្ខាពេទ្យជូនដល់មន្ទីរសុខាភិបាលខេត្ត Dong Nai។

យោងតាមអនុប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Nai លោកស្រី Bui Thi Lieu សម្ភារៈនិង​បរិក្ខាពេទ្យនេះត្រូវបានសម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Nai គៀងគរពីអង្គការចំនួន ០២ គឺអង្គការ Cooperation and Participation in Overseas (COPION/ កូរ៉េខាងត្បូង) និងវិទ្យាស្ថានស្រាវជ្រាវនូវការចិញ្វឹមសត្វអន្តរជាតិ (ILRI/USA) ) ។

នាពេលថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Nai បានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត ដើម្បីអំពាវនាវនិងកៀរគរអង្គការក្រៅរដ្ឋាភិបាលបរទេសជួយឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យ ឧបករណ៍ពេទ្យ​និង​វត្ថចាំបាច់ សំដៅចូលរួមជាមួយប្រជាជននិងអាជ្ញាធរខេត្ត ក្នុង​ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

ក្នុងឱកាសនេះលោកស្រី Bui Thi Lieu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការក្រៅរដ្ឋាភិបាលបរទេសដែលតែងតែរួមដំណើរនិងចែករំលែកការលំបាកជាមួយប្រជាជននិងវិស័យសុខាភិបាលខេត្ត Dong Nai ក្នុងស្ថានភាពនៃការរីករាលដាលបាន​វិវឌ្ឍដ៏ស្មុគស្មាញ នៅប្រទេសវៀតណាម និងក្នុងខេត្ត។ ដោយហេតុនេះបង្ហាញពីទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសហើយសង្ឃឹមថា ជំងឺរាតត្បាតនេះនឹងកន្លងផុតទៅក្នុងពេលឆាប់ៗនេះហើយសុខភាពប្រជាជននឹងបានធានា សេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Nai ជាពិសេសនិងពិភពលោកជាទូទៅនឹងត្រូវបានស្តារឡើងវិញនិងមានស្ថិរភាពក្នុងពេលឆាប់ៗនេះ៕

ឌីណា

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង