Trending now

ខេត្ត Dong Nai៖ ធ្វើចលនាមហាជនយ៉ាងប៉ិនប្រសប់នៅតំបន់ជនជាតិភាគតិច

10:38 | 15/09/2021

ដោយអនុវត្តតាមដំបូន្មានរបស់លោកប្រធានហូជីមិញថា “បើការធ្វើចលនាមហាជនបាន​យ៉ាងប៉ិនប្រសប់នោះគឺអ្វីៗទាំងអស់នឹងទទួលបានជោគជ័យ” នាប៉ុន្មានឆ្នាំកន្លងមក ការងារចលនាមហាជននៅតំបន់ជនជាតិភាគតិចនៅខេត្ត Dong Nai ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដោយទទួលបានប្រសិទ្ធភាពខ្ពស់។ ចាប់តាំងពីពេលនោះមក មានគំរូល្អៗ ការអនុវត្តល្អៗជាច្រើនត្រូវបានពង្រីក ...

ខេត្ត Dong Nai និងខេត្ត Binh Duong គាំទ្រសហគមប្រជាជនមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 ខេត្ត Dong Nai និងខេត្ត Binh Duong គាំទ្រសហគមប្រជាជនមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19
ការតភ្ជាប់ដើម្បីជំរុញអង្គភាពអាជីវកម្មឥណ្ឌូនេស៊ី ធ្វើវិនិយោគបន្ថែមទៀតនៅខេត្ត Dong Nai ការតភ្ជាប់ដើម្បីជំរុញអង្គភាពអាជីវកម្មឥណ្ឌូនេស៊ី ធ្វើវិនិយោគបន្ថែមទៀតនៅខេត្ត Dong Nai

ការងារចលនាមហាជននៅតំបន់ជនជាតិភាគតិចនៅខេត្ត Dong Nai ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតនៅក្នុងកម្មវិធីកសាងជនបទថ្មីនៅតាមបណ្តាស្រុក និងក្រុងនានា ការងារចលនាមហាជនត្រូវបានលើកកម្ពស់ដោយវិធីល្អៗ ប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។ មិនត្រឹមតែកសាង និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងជនជាតិភាគតិចក៏បានរួមចំណែកយ៉ាងសកម្មក្នុងការសាងសង់ខ្សែភ្លើង និងផ្លូវជនបទផងដែរ។ ផ្លូវជាច្រើននៅតំបន់ជនជាតិភាគតិចត្រូវបានចាក់បេតុងស្អាតៗ និងធំទូលាយ។ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវនៅតាមបណ្តាភូមិត្រូវបានតំឡើង និងនាំយកភ្លើងទៅដល់​ចំការនីមួយៗ។

ខេត្ត Dong Nai៖ ធ្វើចលនាមហាជនយ៉ាងប៉ិនប្រសប់នៅតំបន់ជនជាតិភាគតិច
ជនជាតិភាគតិចនៅទីក្រុង Long Khanh ខេត្ត Dong Nai ទទួលការជួយឧបត្ថម្ភ

ផ្តើមចេញពីការធ្វើចលនាមហាជនយ៉ាងប៉ិនប្រសប់នោះ ខេត្ត Dong Nai បានលេចចេញនូវគំរូល្អៗរាប់រយនៅតំបន់ជនជាតិភាគតិចដូចជា៖ ការកសាងផ្លូវតាម​គំរូ៖ ភ្លឺ-បៃតង-ស្អាត-ស្រស់ស្អាត; ថ្ងៃអាទិត្យបៃតង; គំរូសហគមន៍ជនជាតិភាគតិចជួយគាំទ្រកុមារបានទៅសាលារៀន; ក្រុមស្ត្រីជនជាតិភាគតិចគ្មានអ្នករំលោភច្បាប់ និងគ្មានសកម្មភាពអបាយមុខសង្គម; តំបន់លំនៅដ្ឋានធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរ។ ក៏បានមកពីការធ្វើចលនាមហាជនយ៉ាងប៉ិនប្រសប់នេះដែរបានជាប្រជាជននៅតំបន់ជនជាតិភាគតិចបានបោះបង់ទំនៀមទំលាប់ហួសសម័យ ថែរក្សាប្រពៃណីវប្បធម៌ល្អៗរបស់ខ្លួន។ មនុស្ស​គ្រប់គ្នាបានលើកកម្ពស់ស្មារតីសាមគ្គីភាព រួមគ្នាកសាងមាតុភូមិ។

ថ្មីៗនេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ បានផ្ទុះឡើងជាទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យប្រជាជននៅតំបន់ជនជាតិភាគតិច ជាពិសេសយុវជនមួយភាគធំក្នុងតំបន់ដែលកំពុងធ្វើការជាកម្មករនៅក្នុងក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ គណៈកម្មការកិច្ចការជនជាតិខេត្ត Dong Nai បានបង្កើនការឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមជនជាតិភាគតិច ដោយជួយពួកគេមានភាពម្ចាស់ការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងពេលជាមួយគ្នានេះបានបន្តចលនាអង្គការ និងបុគ្គលនានាឲ្យចូលរួមថែទាំជីវភាពរស់នៅរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាល ដាលនៃជំងឺរាតត្បាត។

ប្រធានគណៈកម្មការកិច្ចការជនជាតិខេត្ត Dong Nai លោក Nguyen Van Khang បានមានប្រសាសន៍ថា “មិនត្រឹមតែផ្សព្វផ្សាយព័ត៌មានតាមរយៈកាសែត និងវិទ្យុប៉ុណ្ណោះទេ មូលដ្ឋាននានាក្នុងខេត្តបានបង្កើតក្រុម zalo ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា ទាញយកអត្ថប្រយោជន៍ពីបណ្តាញសង្គមដើម្បីផ្សព្វផ្សាយដល់ប្រជាជន។ សម្រាប់តំបន់មួយចំនួនដែលមានកម្មករមួយចំនួនជាជនជាតិភាគតិចនោះ អាជ្ញាធរមូលដ្ឋាន និងអ្នកមានប្រជាប្រិយ្យភាព បានជួបនិងពន្យល់ប្រជាជនឲ្យដឹងអំពីការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺរាតត្បាត ព្រមទាំងបានចលនាម្ចាស់ផ្ទះជួល​ឲ្យកាត់បន្ថយថ្លៃជួលបន្ទប់ ដោយចលនាសម្បុរសជនឲ្យជួយគាំទ្រដល់ពលករ”។

បច្ចុប្បន្ន ខេត្ត Dong Nai បាននិងកំពុងបន្តយកចិត្តទុកដាក់ជម្រុញការផ្សព្វផ្សាយឃោសនា លើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយ្យភាពក្នុងតំបន់ជនជាតិភាគតិច ផ្តោតលើការវិនិយោគថែទាំបងប្អូនជនជាតិភាគតិច អនុវត្តយ៉ាងល្អនូវបទប្បញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋានក្នុងការអនុវត្តយន្តការ និងគោលនយោបាយនានាស្តីពីជនជាតិភាគតិច និងតំបន់ភ្នំ។ លើសពីនេះត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធិរវាងការងារចលនាមហាជននៅតំបន់ជនជាតិភាគតិចជាមួយការប្រយុទ្ធប្រឆាំងនឹងរាល់​ការបំផ្លិចបំផ្លាញ​ពីកងកម្លាំងអរិភាព ខិតខំប្រឹងប្រែងអភិរក្សវប្បធម៌ និងអត្តសញ្ញាណរបស់បណ្តាជនជាតិ ... តាមរយៈនោះរួមចំណែកលើកកំពស់នូវជីវភាពរស់នៅនិងស្មារតីរបស់ជនជាតិភាគតិច៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី