Trending now

អង្គការ Operation Smile Vietnam បានរៃអង្គាសប្រាក់ជាង ២ ពាន់លានដុង ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យគាំទ្រវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩

06:47 | 04/10/2021 ឌីណា

យុគសម័យ - អង្គការ Operation Smile Vietnam បានទិញឧបករណ៍ពេទ្យ​ សម្ភារៈបរិក្ខាពេទ្យចំនួន ២៩.៩៥៣ សំរាប់ជូនដល់មន្ទីរពេទ្យចំនួន ១៥ និងអ្នកស្ម័គ្រចិត្តពេទ្យ ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនៅទីក្រុង Ha Noi ខេត្ត Dong Nai ទីក្រុង Ho Chi Minh ខេត្ត Binh Duong ។

អង្គការ WVI ជួយឧបត្ថម្ភរខេត្ត Can Tho ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ អង្គការ WVI ជួយឧបត្ថម្ភរខេត្ត Can Tho ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
អង្គការ Operation Smile Vietnam រៀបចំការបរិច្ចាគដើម្បីទិញឧបករណ៍ការពារចំនួន ៣,០០០ ហើយបញ្ជូនទៅកាន់ទីក្រុងហូជីមិញ អង្គការ Operation Smile Vietnam រៀបចំការបរិច្ចាគដើម្បីទិញឧបករណ៍ការពារចំនួន ៣,០០០ ហើយបញ្ជូនទៅកាន់ទីក្រុងហូជីមិញ
អង្គការ Operation Smile Vietnam បានរៃអង្គាសប្រាក់ជាង ២ ពាន់លានដុង ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យគាំទ្រវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩
ឯកអគ្គរដ្ឋទូតស្នាមញញឹម Vu Hoang My តំណាងឱ្យអង្គការ Operation Smile Vietnam បានប្រគល់សម្លៀក​បំពាក់​ការពារ PPE ចំនួន ២០០ ឈុត ម៉ាស់ N95 ចំនួន ៣០០ ម៉ាស់ការពារដំណក់ទឹកចំនួន ៣០០ ដល់មន្ទីរពេទ្យ Tu Du។ (រូបថត៖ Operation Smile Vietnam)

នៅថ្ងៃទី ២៩ ខែកញ្ញា អង្គការវះកាត់ដើម្បី​ស្នាម​ញញឹម Operation Smile Vietnam បាននិយាយថា កម្មវិធីរៃអង្គាសមូលនិធិ ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យ​និងឧបករណ៍ពេទ្យ​ជូនដល់បុគ្គលិកពេទ្យជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ​ទទួលបាន ១.០៣៣.៦៦១.​៤០០ ដុង។ ជាមួយនឹងការប្តេជ្ញាចិត្តបង្កើនទ្វេដងនៃមូលនិធិរបស់​អង្គការ Operation Smile អាមេរិក កម្មវិធីនេះរៃអង្គាសបាន​ទឹក​ប្រាក់សរុបចំនួន ២.០៦៧.៣២២.៨០០ ដុង។ អង្គការ Operation Smile Vietnam បានទិញសម្ភារៈបរិក្ខារពេទ្យចំនួន ២៩.៩៥៣ ហើយបញ្ជូនទៅមន្ទីរពេទ្យចំនួន ១៥ ក្នុងរយៈពេល ២ ខែ។ នៅសប្តាហ៍នេះ សម្ភារៈបរិក្ខាពេទ្យ​កាពារ​ចំនួន ៩០០ កំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន Hue សំរាប់ប្រគល់ជូនក្រុមគ្រូពេទ្យដែលបំពេញ​​ភារកិច្ច​នៅទីក្រុង Ho Chi Minh ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុង​គ្រា​​ជំងឺ​នេះ​មានការ​វិវឌ្ឍយ៉ាងស្មុគ​ស្មាញ។

អង្គការ Operation Smile Vietnam បានរៃអង្គាសប្រាក់ជាង ២ ពាន់លានដុង ដើម្បីទិញសម្ភារៈបរិក្ខាពេទ្យគាំទ្រវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩
ក្រុមវេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ខេត្ត Binh Duong ទទួល​ការជួយឧបត្ថម្ភសម្លៀក​បំពាក់​ការពារ PPE ចំនួន ៥០ ឈុត ម៉ាស់ N95 ចំនួន ៣០០, ឧបករណ៍ធ្វើតេស្តរហ័សចំនួន ២០០ ឈុត។ (រូបថត៖ Operation Smile Vietnam)

លើសពីនេះទៅទៀត ម៉ាស៊ីនវាស់អុកស៊ីសែនក្នុងឈាម Sp02 ចំនួន ១.៩០០ គ្រឿង ក៏កំពុងបញ្ជូន​ទៅទីកាន់ក្រុង Ho Chi Minh ដើម្បីព្យាបាលជំងឺកូវីដ ១៩ផងដែរ ។

“យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ចំពោះ​ការ​ចែក​រំលែករបស់អ្នកជាមួយយើងខ្ញុំដែល​បានជួយកាត់​បន្ថយ​ការលំបាកក្នុងការប្រយុទ្ធនេះ។ យើងនឹងរក្សាសកម្មភាពដែលមានគោលបំណងគាំទ្រការងារ ប្រយុទ្ធ​នឹង​ការរីករាល​ដាល​នៃជំងឺនេះ ទន្ទឹម​នឹងសកម្មភាពវះកាត់ឆែប​មាត់​និងឆែបក្រអូមមាត់ " - អ្នកតំណាងអង្គការ Operation Smile Vietnamបានចែករំលែក៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien