យុគសម័យ - នៅរសៀលថ្ងៃទី ១២ ខែកញ្ញា តាមរយៈសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho អង្គការ World Vision International (WVI/សហរដ្ឋអាមេរិក) បានជួយឧបត្ថម្ភដល់ទីក្រុង Can Tho ម៉ាស់ពេទ្យចំនួន ១.១៦៧ ប្រអប់ សម្លៀកបំពាក់ការពារចំនួន ៩៦៦ ឈុតនិងទឹកថ្នាំអាកុលសម្លាប់មេរោគចំនួន ៥០០ ដប ដែលមានតម្លៃសរុបប្រហែល ១៤.៩៩៣ ដុល្លារ ...
![]() |
![]() |
![]() |
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho ទទួលបានសម្ភារៈពេទ្យជាជំនួយរបស់អង្គការ World Vision International (WVI/សហរដ្ឋអាមេរិក) ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ |
លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអ្គការមិត្តភាពខេត្ត Can Tho បាននិយាយឲ្យដឹងថា ដោយប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ទីក្រុង Can Tho បានអនុវត្តវិធានការរក្សាគម្លាតសង្គម តាមសារាចរណ៍ណែនាំលេខ ១៦ របស់រដ្ឋាភិបាលចាប់តាំងពីពាក់កណ្តាលខែកក្កដា។ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃទីក្រុងកំពុងផ្តោតលើការការពារ តាមរកនិងព្យាបាលអ្នកជំងឺផ្ទុកមេរោគកូវីដ ១៩ ដូច្នេះតម្រូវការសម្ភារៈពេទ្យសម្រាប់ការបង្ការ ប្រយុទ្ធប្រឆាំងនិងព្យាបាលអ្នកជំងឺមានច្រើន ហើយត្រូវការជួយពីអង្គការនិងបុគ្គលក្នុងស្រុកនិងបរទេស។ ការជួយឧបត្ថរបស់អង្គការ WVI ធ្វើឱ្យមានការរួមចំណែកជាក់ស្តែងចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ធានាសុខភាពប្រជាជនក្នុងតំបន់។
![]() |
សម្ភារៈពេទ្យ រួមមាន ម៉ាស់ពេទ្យចំនួន ១.១៦៧ ប្រអប់ សម្លៀកបំពាក់ការពារចំនួន ៩៦៦ ឈុតនិងទឹកអាកុលសម្លប់មេរោគ ៥០០ ដបបានមកដល់សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho។ |
ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho បានបន្ថែមថា សម្ព័ន្ធអង្គការមិត្តភាពខេត្តនេះបានទទួលខុសត្រូវជាតួនាទីទទួលនិងចែកចាយសម្ភារៈពេទ្យទាំងនេះដល់មណ្ឌលសុខភាពនិងកងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ - ១៩ នៅទូទាំងតំបន់ទីក្រុង ដោយធានាបាននូវសិទ្ធិ គោលបំណងនិងខ្លឹមសារនៃជំនួយ។
WVI គឺជាអង្គការក្រៅរដ្ឋាភិបាលអាមេរិកដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាមក្នុងវិស័យសន្តិសុខស្បៀងអាហារ កសិកម្ម ទឹកស្អាតនិងអនាម័យថាមពលកកើតឡើងវិញ ថាមពលប្រកបដោយនិរន្តរភាព មីក្រូហិរញ្ញវត្ថុ ការអភិវឌ្ឍសេដ្ឋកិច្ច ការបង្ការនិងកាត់បន្ថយផលប៉ះពាល់នៃមហន្តរាយធម្មជាតិ ជួយសង្គ្រោះបន្ទាន់ ការប្រែប្រួលអាសធាតុ និងការអប់រំ ការអភិវឌ្ឍនិងអប់រំកុមារនៅមតេយ្យសិក្សា គាំពារកុមារ សុខភាព ជំងឺអេដស៍/ការប្រឆាំងនឹងអំពើជួញដូរមនុស្ស ការគាំទ្រកុមារដែលមានស្ថានភាពលំបាក ពិសេសពិការភាពយេនឌ័រ ការធ្វើចលនានូវសិទ្ធិកុមារ ការកសាងសមត្ថភាពការចូលរួមនិងការការពារកុមារ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន