Trending now

រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប

15:44 | 07/10/2021 ហេង វុធ្ធី

ពើងគំនូរ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្ដ មួយ ដែលស្ថិតនៅប៉ែកខាងកើតនៃឧទ្យានជាតិ ព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ដើម្បីទៅទស្សនា រមណីយដ្ឋាននេះ គេធ្វើដំណើរចេញពីប្រាសាទបេងមាលា ទៅទិសខាងជើង តាមផ្លូវជាតិលេខ ៦៤ ក្នុងចម្ងាយជាង ១៤គីឡូម៉ែត្រ។ បន្ទាប់មកគេត្រូវដើរតាមព្រៃឫស្សីប្រមាណ ១គីឡូម៉ែត្រទៀត ទើបទៅដល់ទីស្ថានដែលមានផ្ទាំងថ្មធំៗ ស្ថិតតាមចម្រាក់ភ្នំ ឈរចាំស្វាគមន៍ភ្ញៀវទេសចរ។

សម្រស់នៃរមណីយដ្ឋានក្បាលស្ពាននៅខេត្តសៀមរាប សម្រស់នៃរមណីយដ្ឋានក្បាលស្ពាននៅខេត្តសៀមរាប
សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា) សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)
រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប
រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប

ពើងគំនូរ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្ដ​មួយ ដែលស្ថិតនៅប៉ែកខាងកើតនៃឧទ្យានជាតិ​ព្រះជ័យវរ្ម័ននរោត្តម​ភ្នំគូលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ដើម្បីទៅទស្សនា​រមណីយដ្ឋាននេះ គេធ្វើដំណើរចេញពីប្រាសាទបេងមាលា ទៅទិសខាងជើង តាមផ្លូវជាតិលេខ ៦៤ ក្នុងចម្ងាយជាង ១៤គីឡូម៉ែត្រ។ បន្ទាប់មកគេត្រូវដើរតាមព្រៃឫស្សីប្រមាណ ១គីឡូម៉ែត្រទៀត ទើបទៅដល់ទីស្ថានដែលមានផ្ទាំងថ្មធំៗ ស្ថិតតាមចម្រាក់ភ្នំ ឈរចាំស្វាគមន៍ភ្ញៀវទេសចរ។

រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប
រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប

ទីដែលហៅថាពើងគំនូរនេះ មានចម្លាក់ជាប់ហ្នឹងផ្ទាំងថ្មភ្នំដែលបង្ហាញរឿងរ៉ាវជាច្រើន។ ចំណុចដែលភ្ញៀវទេសចរ​ចាប់អារម្មណ៍ជាងគេ គឺចម្លាក់ថ្មពីរផ្ទាំងធំនៅទល់មុខគ្នា មួយមានរូបព្រះវិស្ណុកំពុងផ្ទុំ​លើ​នាគអនន្ន រូបព្រះព្រហ្មគង់លើផ្កាឈូកចេញពីផ្ចិតរបស់ព្រះវិស្ណុ និងមានរូបព្រះនាងព្រះនាងលក្ស្មី នៅចុងជើង។ រូបមួយផ្ទាំងទៀត មានចម្លាក់ព្រះគណេស ភ្នែក៣ ដៃ៨ កាន់រន្ទះ ភ្លុក ផ្កាឈូក និងដំបង។

ភ្ញៀវទេសចរ​ដែលបានមកដល់ទីនេះ ពិតជាទទួលបានអារម្មណ៍ប្លែកជាងការដើរទស្សនាចម្លាក់តាមជញ្ជាំងប្រាសាទនានា ព្រោះនេះគឺជាចម្លាក់ដែលផុស​នៅលើផ្ទាំងថ្មកណ្ដាលព្រៃជ្រៅដ៏ស្ងប់ស្ងាត់។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀត គឺផ្ទាំងចម្លាក់ទាំងនេះ ស្ថិតក្នុងភាពល្អប្រណីត ដែលស្ទើរតែមិនគួរឲ្យជឿថាមានអាយុកាលជាង ៩០០ឆ្នាំ។

រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប
រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប

នៅក្នុងជំនឿប្រណិប័តន៍លទ្ធិព្រះពុទ្ធសាសនាកាត់ក្លាយព្រហ្មមញ្ញសាសនា ដែលតែងតែគោរពបូជាទីទួល ជ្រោះជ្រលងដងភ្នំ ស្ទឹង បឹងបួ ព្យុះ ភ្លៀង ផ្គរ ទេព្រក្សទេវតាព្រលឹងម្ចាស់ទឹកម្ចាស់ដីលតាវល្លិ ពើងទាំងអស់ត្រូវបានចាត់ទុកជាប្រាសាទភ្នំ ជាទីសក្ការបូជាសម្រាប់សាសនា ដែលពើងមួយចំនួន បានបន្សល់ទុកនូវរូបចម្លាក់ទេវ និង សិលាចារិករហូតដល់សព្វថ្ងៃ។

ចម្លាក់គមនូនោះនៅភាគខាងភ្នំគូលែនភាគខាងកើត ក្នុង ស្រុកស្វាយលើ ខេត្ដសៀមរាប ដែលមាន ផ្ទាំងថ្មធម្មជាតិធំៗរាយប៉ាយត្រូវបានរចនាឡើងចម្លាក់គំនូរដ៏ស្រស់ស្អាត ដែលជាស្នាដៃបុព្វបុរសខ្មែរស្ថិតក្នុងសតវត្សរ៍ទី ១១ សម័យព្រះបាទហស៌វរ្ម័នទី ៣។

រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប
រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប

តាមការស្រាវជ្រាវដដែលបានស្រាវជ្រាវនូវការបកស្រាយភាសាសំស្ក្រឹតលើសិលាចារឹកដោយសង្ខេប ៦ វគ្គថា៖ «វគ្គទី១ ចាប់ពីបន្ទាត់ទី ១ ដល់បន្ទាត់ទី ៤ រៀបរាប់ពីការស្ថាបនាទេវលើមហេន្ទ្រ (ភ្នំគូលែន) ដោយសិវសោម។ វគ្គទី២ បន្ទាត់ទី៥ ដល់ទី៨ និយាយពីការលះបង់អ្វីៗគ្រប់យ៉ាងរបស់ សិវសោម ដើម្បីបូជាចំពោះទេវទាំងនោះ។

រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប
រូបចម្លាក់លើផ្ទាំងថ្មអាយុជិត១០០០ឆ្នាំ នៅស្អាតដូចថ្មី សម្ងំលាក់ខ្លួនកណ្តាលព្រៃក្នុងខេត្តសៀមរាប

វគ្គទី៣ ពីបន្ទាត់ទី៩ ដល់ទី១០ ស្ដីពីរឿងរ៉ាវសង្ខេបរបស់ គិវសោម។ វគ្គទី៤ ពីបន្ទាត់ ១១ ដល់ទី ១២ សសើរដល់ គិវសោម។ វគ្គទី៥ ពីបន្ទាត់ទី១៣ ដល់ទី១៤ និយាយពីថ្ងៃអវសាន្ដរបស់ គិវសោម និងចុងក្រោយ វគ្គទី៦ ពីបន្ទាត់ទី១៥ ដល់ទី១៦ ពិពណ៌នាពីគុណសម្បត្ដិ សិវសោម ជាលើកចុងក្រោយ»៕

ហេង វុធ្ធី

Sabay/kromanews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី